ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​សប្បុរសជន​តាម​រយៈ​កោះសន្ដិភាព​ប្រគល់​ជូន​ដល់​គ្រួសារ​ប្ដី​ចង​.​ក

14 ឆ្នាំ មុន

ខេត្ដកណ្ដាល ៖ ស្ដ្រី​ម្នាក់ និង​កូនប្រុសស្រី​ចំនួន​១០​នាក់ រស់នៅ​ក្នុងភូមិ​ព្រែក​ក្មេង ឃុំ​ព្រែក​ក្មេង ស្រុក​ល្វាឯម បាន​ក្លាយជា​ស្ដ្រីមេម៉ាយ និង​កូនកំព្រា បន្ទាប់​ពី​ប្ដី និង​ឪពុកបាន​ចង​.​ក​ធ្វើ​អត្ដឃាត ធ្វើ​ឱ្យ​គ្រួសារ​ទាំងមូល​រស់នៅ​តែលតោល និង​មាន​ជីវភាព​ក្រលំបាក​បាន​ព្រឹក​ខ្វះ​ល្ងាច​នោះ ពេល​នេះសប្បុរសជន​បាន​ផ្ដល់​អំណោយ​ជា​ថវិកា​ដល់ ក្រុម​គ្រួសារ​នេះ​ចំនួន​១៩០​ដុល្លារ​អា​មេ​រិ​ក​។

ផ្សាយឡើងវិញ

ខេត្ដកណ្ដាល ៖ ស្ដ្រី​ម្នាក់ និង​កូនប្រុសស្រី​ចំនួន​១០​នាក់ រស់នៅ​ក្នុងភូមិ​ព្រែក​ក្មេង ឃុំ​ព្រែក​ក្មេង ស្រុក​ល្វាឯម បាន​ក្លាយជា​ស្ដ្រីមេម៉ាយ និង​កូនកំព្រា បន្ទាប់​ពី​ប្ដី និង​ឪពុកបាន​ចង​.​ក​ធ្វើ​អត្ដឃាត ធ្វើ​ឱ្យ​គ្រួសារ​ទាំងមូល​រស់នៅ​តែលតោល និង​មាន​ជីវភាព​ក្រលំបាក​បាន​ព្រឹក​ខ្វះ​ល្ងាច​នោះ ពេល​នេះសប្បុរសជន​បាន​ផ្ដល់​អំណោយ​ជា​ថវិកា​ដល់ ក្រុម​គ្រួសារ​នេះ​ចំនួន​១៩០​ដុល្លារ​អា​មេ​រិ​ក​។

អំណោយ​នេះ​ត្រូវ​បាន​សប្បុរសជន​ផ្ដល់តាម​រយៈ​ការិយាល័យ​និពន្ធ​កោះសន្ដិភាព ហើយ​ត្រូវ​បាន​ភ្នាក់ងារ​ប្រចាំ​នៅ​ខេត្ដកណ្ដាល នាំ​យក​ទៅ​ជូន​ដល់​ក្រុម​គ្រួសារ​ដែល​បាន​បាត់បង់​ប្ដី និង​មាន​ជីវភាព​ក្រលំបាក​នេះ ដោយមានការ​ចូលរួម​ពី​លោក​មេ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ​ព្រែក​ក្មេង​ផង​ដែរ កាលពី​ព្រឹក​ថ្ងៃ​ទី ១០ កុម្ភៈ ឆ្នាំ​២០១០ ។

ជាមួយ​ទឹកចិត្ដ​ដ៏​ថ្លៃថ្លា​របស់​សប្បុរសជនស្ដ្រី​ឈ្មោះ​ម៉ុ​ល ខុ​ម អាយុ​៤៨​ឆ្នាំ មានមុខរបរ​ជា​កសិករ បាន​ថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ដល់​សប្បុរសជន ដែល​បាន​ផ្ដល់​ជាថវិកា​ដល់​គាត់ និង​បាន​ថ្លែងអំណរគុណ​ដល់សារព័ត៌មាន​កោះសន្ដិភាព​ផង​ដែរ ដែល​ជានិច្ចកាល​តែងតែ​ជួយ​ឈឺឆ្អាល និង​ជួយ​រំលែកទុក្ខ​ដល់​គ្រួសារ​ដែល​មាន​ជីវភាព​ក្រលំបាក។ ស្ដ្រី​ម៉ុ​ល ខុ​ម បាន​ជូនពរ​ដល់​សប្បុរសជន​ទាំងអស់ ក៏​ដូច​ជា​លោក​ឧកញ៉ា​ថុ​ង អ៊ុយ​ប៉ា​ង  អភិបាល​សារព័ត៌មាន​កោះសន្ដិភាព និង​សហការី​ទាំងអស់ សូម​ជួប​ប្រទះ​នឹង​ពុទ្ធ​ពរ​ទាំង៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាត​ឡើយ ។

គួរ​រំលឹក​ដែរ​ថា បុរស​ឈ្មោះ​ផា​ន់ វិត អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ព្រែក​ក្មេង ស្រុកល្វាឯម ជា​កសិករ បាន​ចង​.​ក​សម្លាប់​ខ្លួន​នៅលើ​ផ្ទះ​ក្នុង​ខណៈ​ពេល​ដែល​ស្ដ្រី​ជា​ប្រពន្ធ ឈ្មោះ​ម៉ុ​ល ខុ​ម កំពុង​ដោត​ចង្កាក់​ត្រី​ដើម្បីយក​ទៅ​លក់​នៅ​ឯ​ផ្សារ ដែល​ហេតុការណ៍​នេះបាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៧ ធ្នូ ២០០៩ ។

ក្នុង​ករណី​ដែល​បុរស​ផា​ន់ វិត ធ្វើ​អត្ដឃាត​នេះ ស្ដ្រី​ជា​ប្រពន្ធ​ឈ្មោះ​ម៉ុ​ល ខុ​ម បានរៀបរាប់​ឱ្យ​ដឹង​ថា ក្រោយ​ពេល​ដែល​គាត់ និងប្ដី​របស់​គាត់​បាន​រៀប​ការ​រួច​មក ក៏​បានកូនចំនួន​១០​នាក់​ក្នុង​នោះ​មានកូន​ស្រី​ចំនួន​៣នាក់ ដែល​កូន​បង​មាន​អាយុ​២៧​ឆ្នាំ និង​កូនពៅ​អាយុ​៤​ឆ្នាំ។ ស្ដ្រី​ម៉ុ​ល ខុ​ម បាន​បន្ដ​ថា កន្លង​មក​ប្ដី​របស់​គាត់​តែងតែ​ដើរ​ផឹកស្រាស្រវឹង​ជា​រៀងរាល់ថ្ងៃ មិន​ដែល​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ​ឡើយ ទុក​ឱ្យ​គាត់​រកស៊ី​ចិញ្ចឹម​កូន​តែម្នាក់ឯង។ នៅ​ពេល​ដែល​ប្ដី​របស់​គាត់​រាវលៀស​យក​ទៅ​លក់​បាន​លុយ ក៏​មិន​ដែល​ជួយទំនុកបំរុង​ក្នុង​គ្រួសារ​នោះ​ទេ គឺ​យក​ទៅ​ទិញស្រា​ផឹក​អស់ ។

ស្ដ្រី​ម៉ុ​ល ខុ​ម បានឱ្យ​ដឹង​ទៀត​ថា នៅ​ព្រឹកថ្ងៃ​កើតហេតុ​ខាងលើ​គាត់​បានឱ្យ​ប្ដី​របស់គាត់​ជួយ​ធ្វើ​ចង្កាក់​សំរាប់​ដោតត្រី តែ​ប្ដី​របស់គាត់​មិន​ធ្វើ​តាម​គាត់​ប្រាប់​ឡើយ ហើយ​នៅពេល​នោះ​គាត់​ក៏​បាន​ស្ដីបន្ទោស​ឱ្យ​បន្ដិចបន្ដួច ស្រាប់តែ​ប្ដី​របស់​គាត់​ឡើង​ទៅ​លើ​ផ្ទះ​យកក្រមា​ចង​.​ក​សម្លាប់​ខ្លួន​តែ​ម្ដង ។

អំណោយ​ជា​ទឹកប្រាក់​១៩០​ដុល្លារ​នេះ បាន​ទទួល​ពី​លោក​ណុ​ប ច័ន្ទ​តារា សហការីកោះ​សន្ដិ​ិ​ភាព​ប្រចាំ​ក្រុង​ឡង​ប៊ិ​ច រដ្ឋ​កាលី​ហ្វ័​រនី​ញ៉ា ដែល​ទទួល​បាន​ពី​ ៖

-លោក​ស៊ុ​យ ប៊ុ​ន​ហេង និង​អ្នកស្រី​ព្រំ គឹ​ម​យាង ១០០​ដុល្លារ

-អ្នកស្រី មាន សុ​ភា ២០​ដុល្លារ

-អ្នកស្រី​ស៊ុ​យ វ​ណ្ណា និង ស្វាមី ៤០​ដុល្លារ

-ស៊ុ​យ វណ្ណៈ ១០​ដុល្លារ

-ស៊ុ​យ វាន់​នី ១០​ដុល្លារ

-ស៊ុ​យ ធីតា ១០​ដុល្លារ

សរុប​ទឹកប្រាក់​២២០​ដុល្លារ តែ​ម្ចាស់​អំណោយបាន​កាត់​សំរាប់​ថ្លៃ​វេរ និង​សោហ៊ុយ​សំរាប់អ្នក​យក​ព័ត៌មាន​៣០​ដុល្លារ ។

 

បញ្ជាក់ ៖ យើងខ្ញុំសូមអភ័យទោសចំពោះម្ចាស់អំណោយដែលមិនបានឃើញព័ត៌មាននេះ ដោយសារវ៉េបសាយយើងខ្ញុំស្ថិតក្នុងការសាកល្បង ដូចេ្នះមានព័ត៌មានមួយចំនួនបានបាត់បង់នៅលើគេហទំព័រដោយចៃដន្យ។
សូមអរគុណចំពោះការគាំទ្រ