ពុករលួយពេក! FIFA សម្រេចតែងតាំងគណៈកម្មាធិការតាមដានបាល់ទាត់នៅអែលសាល់វ៉ាឌ័រ
អែលសាល់វ៉ាឌ័រ ៖ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានតែងតាំងគណៈកម្មាធិការមួយ
អែលសាល់វ៉ាឌ័រ ៖ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានតែងតាំងគណៈកម្មាធិការមួយ
អែលសាល់វ៉ាឌ័រ ៖ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានតែងតាំងគណៈកម្មាធិការមួយ ដើម្បីតាមដាន ក៏ដូចជាមើលការខុសត្រូវលើការប្រកួតបាល់ទាត់របស់ប្រទេសអែលសាល់វ៉ាឌ័រ។
ក្រុមប្រឹក្សាដែលត្រូវបានតែងតាំងដោយ FIFA នឹងទទួលខុសត្រូវនៅក្នុងដំណើរការកិច្ចការប្រចាំថ្ងៃរបស់សមាគមបាល់ទាត់អែលសាល់វ៉ាឌ័រហៅកាត់ថា FESFUT។ បន្ទាប់ពីគណៈកម្មាធិការប្រតិបត្តិ និងអគ្គលេខាធិការរបស់ FESFUT ត្រូវបានផ្អាកដោយវិទ្យាស្ថានកីឡាជាតិ Salvadoran ដែលជាស្ថាប័នរបស់រដ្ឋាភិបាល។
ការបង្កើតក្រុមប្រឹក្សា ដោយគណៈកម្មាធិការវិន័យ ក្រមសីលធម៌ និងបណ្តឹងឧទ្ធរណ៍របស់ FIFA ធ្វើឡើងដើម្បីឆ្លើយតបនឹងការស៊ើបអង្កេតព្រហ្មទណ្ឌលើការអះអាងពីការក្លែងបន្លំ និងការលាងលុយកខ្វក់នៅក្នុងសមាគមបាល់ទាត់អែលសាល់វ៉ាឌ័រ។ ហើយការស៊ើបអង្កេតរួមមានទាំងការឆ្មក់ចូលឆែកឆេរនៅទីស្នាក់ការកណ្តាលរបស់ FESFUT ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ FIFA បានចាត់ទុកសកម្មភាពរបស់វិទ្យាស្ថានកីឡាជាតិ Salvadoran ថាជាការជ្រៀតជ្រែកមិនសមរម្យរបស់រដ្ឋាភិបាល។ ដូច្នេះហើយទើប FIFA សម្រេចបង្កើតគណៈកម្មាធិការមួយសម្រាប់តាមដាន FESFUT ។
អាណត្តិដឹកនាំរបស់លោក Hugo Carrillo ក្នុងនាមជាប្រធាន FESFUT បានផុតកំណត់កាលពីចុងខែកក្កដាកន្លងទៅ។ ដូច្នេះនៅសល់អតីតគណៈកម្មាធិការប្រតិបត្តិចាស់មួយចំនួន ដែលត្រូវទទួលការស៊ើបអង្កេត។ ខណៈសវនកម្មនៃផ្នែកហិរញ្ញវត្ថុរបស់ FESFUT ក៏ឆ្លងកាត់ការត្រួតពិនិត្យឡើងវិញនូវលក្ខន្តិកៈរបស់ខ្លួន និងការដំឡើងក្របខណ្ឌសម្រាប់ការគ្រប់គ្រងឱ្យបានត្រឹមត្រូវនៃមូលនិធិពី FIFA និង CONCACAF។
សូមជម្រាបថា ការប្រកួតទាំងអស់នៅក្របខណ្ឌលីគកំពូលអែលសាល់វ៉ាឌ័រ (Salvadoran Primera División) ត្រូវបានផ្អាកចាប់តាំងពីខែមុន ដោយសារវិបត្តិនៅក្នុង FESFUT។ ហើយ FFA និង COCACAF ត្រូវសហការគ្នាលើការតែងតាំងសមាជិកគណៈកម្មាធិការមួយ ដោយពេលវេលាកំណត់សម្រាប់អាណត្តិរបស់ក្រុមនេះ មិនទាន់បានកំណត់នៅឡើយទេ៕ (ប្រភពពី Inside The Games)
ចែករំលែកព័តមាននេះ