Arsenal និង Man City បន្តជ័យជម្នះ ខណៈ Man UTD ធ្លាក់ទៅបាតតារាង
អង់គ្លេស ៖ ក្រុមកាំភ្លើងធំ Arsenal និងក្រុមមេឃខៀវ Manchester City រកបានជ័យជម្នះបន្តទៀត
អង់គ្លេស ៖ ក្រុមកាំភ្លើងធំ Arsenal និងក្រុមមេឃខៀវ Manchester City រកបានជ័យជម្នះបន្តទៀត
អង់គ្លេស ៖ ក្រុមកាំភ្លើងធំ Arsenal និងក្រុមមេឃខៀវ Manchester City រកបានជ័យជម្នះបន្តទៀត នៅការប្រកួតសប្តាហ៍ទី២ នៃក្របខណ្ឌលីគកំពូលអង់គ្លេស English Premier League កាលពីយប់មិញ។ ខណៈដែលក្រុមបិសាចក្រហម Manchester United បន្តបរាជ័យយ៉ាងអាម៉ាស់មុខ។
Arsenal ក្រោមការដឹកនាំរបស់លោក Mikel Arteta បន្តយកបាន៣ពិន្ទុបន្ថែមទៀត ក្រោយយកឈ្នះលើក្រុមភ្ញៀវ Leicester City នៅឯកីឡដ្ឋាន Emirates ក្នុងលទ្ធផល ៤ទល់នឹង២។ ស្របពេលលោក Pep Guardiola ដឹកនាំ Man City លុតក្រុមភ្ញៀវ Bournemouth ក្នុងលទ្ធផល ៤ទល់នឹង០។
ដោយឡែក Man UTD របស់លោក Erik ten Hag ដែលបរាជ័យកាលពីសប្តាហ៍មុន បន្តរងភាពអាម៉ាស់យ៉ាងខ្លាំងបន្ថែមទៀត ដោយត្រូវម្ចាស់ផ្ទះ Brentford បំបាក់នៅក្នុងលទ្ធផល ៤ទល់នឹង០ ដែលជាការបរាជ័យ២សប្តាហ៍ជាប់គ្នា។
ជាមួយជ័យជម្នះនេះ Man City ឈរនៅកំពូលតារាងបណ្តោះអាសន្នគិតត្រឹមសប្តាហ៍ទី២ ដោយមាន៦ពិន្ទុស្មើគ្នាជាមួយ Arsenal។ រីឯការបរាជ័យរបស់ Man UTD បានធ្វើឱ្យពួកគេធ្លាក់ទៅបាតតារាងយ៉ាងភ្ញាក់ផ្អើលបំផុត ៕
លទ្ធផលការប្រកួតកាលពីយប់មិញ ៖
ចែករំលែកព័តមាននេះ