World Cup 2022 គ្រោងចាប់ផ្តើមការប្រកួតមុនថ្ងៃកំណត់ ក្រោមហេតុផលមួយ
កាតា ៖ ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២២ គ្រោងនឹងចាប់ផ្តើមមុនថ្ងៃ
កាតា ៖ ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២២ គ្រោងនឹងចាប់ផ្តើមមុនថ្ងៃ
កាតា ៖ ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២២ គ្រោងនឹងចាប់ផ្តើមមុនថ្ងៃកំណត់ ពោល១ថ្ងៃមុនការគ្រោងទុក នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២២ ដើម្បីអនុញ្ញាតឱ្យម្ចាស់ផ្ទះកាតាធ្វើការប្រកួតមុនគេ។
ព្រឹត្តិការណ៍ World Cup 2022 គ្រោងនឹងចាប់ផ្តើមដំណើរការប្រកួតរបស់ខ្លួន នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយនៅថ្ងៃបើកឆាកនោះ មានការប្រកួតចំនួន៤គូនៅក្នុងពូល A និង B។ ការប្រកួតរវាងសេណេហ្គាល់ នឹងហូឡង់នៅក្នុងពូល A ត្រូវធ្វើឡើងមុនគេបង្អស់។ ហើយ៦ម៉ោងបន្ទាប់ ទើបចាប់ផ្តើមការប្រកួតរវាងម្ចាស់ផ្ទះកាតា នឹងអេក្វាឌ័រក្នុងពូលដដែលនេះ។
ប៉ុន្តែទោះជាយ៉ាងណា សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានដាក់សំណើដើម្បីធ្វើការផ្លាស់ប្តូរកាលបរិច្ឆេទការប្រកួតរវាងកាតា និងអេក្វាឌ័រ រៀបចំមុន១ថ្ងៃ។ ដោយធ្វើតាមការពិភាក្សាជាមួយប្រទេសទាំង២ ព្រោះ FIFA យល់ឃើញថាវាពិតស័ក្តិសមបំផុតនឹងប្រពៃណីដែលម្ចាស់ផ្ទះ ត្រូវធ្វើការប្រកួតបើកឆាកមុនគេបង្អស់។
ការសម្រេចចិត្តចុងក្រោយនឹងត្រូវធ្វើឡើងដោយការិយាល័យក្រុមប្រឹក្សា FIFA ដែលមានប្រធានសហព័ន្ធទាំង៦រូប បូករួមទាំងប្រធាន FIFA លោក Gianni Infantino ផងដែរ។
ការប្រកួត៤គូក្នុងពូល A និង B នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២
-ពូល A ៖ សេណេហ្គាល់ Vs ហូឡង់ ម៉ោង ៥:០០ល្ងាច (ម៉ោងនៅកម្ពុជា)
-ពូល B ៖ អង់គ្លេស Vs អ៊ីរ៉ង់ ម៉ោង ៨:០០យប់
-ពូល A ៖ ម្ចាស់ផ្ទះកាតា Vs អេក្វាឌ័រ ម៉ោង ១១:០០យប់
-ពូល B ៖ សហរដ្ឋអាមេរិក Vs វែលស៍ ម៉ោង ២:០០រំលងអាធ្រាត្រ
គួរបញ្ជាក់ថា តាមការគ្រោងទុកព្រឹត្តិការណ៍ World Cup 2022 នឹងចាប់ផ្តើមដំណើរការប្រកួតចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២២៕ (ប្រភពពី BBC)
ចែករំលែកព័តមាននេះ