ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃមុន​ចាប់​បាន​តែ​វត្ថុ​តាងគ្រឿ.ងញៀ.ន​ជាង​១​គីឡូ​ ៤​ថ្ងៃ​ក្រោយ​​​​ក្របួច​​.ក​ម្ចាស់​​បាន​

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ វត្ថុ​តាង​គ្រឿ.ងញៀ.ន​ (​ម៉ា​ទឹកកក​) មាន​ទម្ងន់​ជាង​១​គីឡូក្រាម ដែល​កម្លាំង​កង​រាជអាវុធហត្ថ​រឹបអូស​បាន​កាលពី​០៤​ថ្ងៃមុន ខណៈ​ម្ចាស់​បោះចោល​រួច​រត់គេច​ខ្លួន​នោះ ពេល​នេះ​ម្ចាស់​គ្រឿ.ងញៀ.ន​ដ៏​ច្រើន​សន្ធឹក​នោះ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​តាម​ក្របួច​អូស.​កបាន​មេខ្លោង​ចំនួន​០២​នាក់​ជា​បន្តបន្ទាប់​ យក​មក​ថត​នៅ​ចំពោះ​មុខ​វត្ថុ​តាង​រួម​គ្នា កាលពី​រសៀល​ថ្ងៃ​ទី…

ខេត្តបាត់ដំបង​៖ វត្ថុ​តាង​គ្រឿ.ងញៀ.ន​ (​ម៉ា​ទឹកកក​) មាន​ទម្ងន់​ជាង​១​គីឡូក្រាម ដែល​កម្លាំង​កង​រាជអាវុធហត្ថ​រឹបអូស​បាន​កាលពី​០៤​ថ្ងៃមុន ខណៈ​ម្ចាស់​បោះចោល​រួច​រត់គេច​ខ្លួន​នោះ ពេល​នេះ​ម្ចាស់​គ្រឿ.ងញៀ.ន​ដ៏​ច្រើន​សន្ធឹក​នោះ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​តាម​ក្របួច​អូស.​កបាន​មេខ្លោង​ចំនួន​០២​នាក់​ជា​បន្តបន្ទាប់​ យក​មក​ថត​នៅ​ចំពោះ​មុខ​វត្ថុ​តាង​រួម​គ្នា កាលពី​រសៀល​ថ្ងៃ​ទី ៩ សីហា ថែម​ទាំង​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀ.ន​ប្រភេទ​ដដែល​នេះ​បាន​មួយ​ចំនួន​ទៀត​ផង​។

របាយ​ការ​ណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿ.ងញៀ.ន​​ខាងលើ​នេះ ធ្វើ​ឡើង​រវាង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត សហា​ការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កំ​រៀង​។ លើក​ដំបូង​ កម្លាំង​សមត្ថកិច្ច​បាន​តាម​បង្ក្រាប​មុខសញ្ញា​ជូ​ញ​ដូរ​គ្រឿ.ងញៀ.ន​​នេះ នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី ០៥ សីហា នៅ​ចំណុច​ភូមិ​សាមសិប ឃុំ​ត្រ​ក្រី ស្រុក​កំ​រៀង​។

ប៉ុន្តែ​ពេល​ដឹងខ្លួន​ថា ពួក​គេ​ចូល​អន្ទាក់​សមត្ថកិច្ច ពួក​គេ​បាន​បោះ​ថ្នាំ​ញៀន​ចោល រួច​ឡើង​រថយន្ត​ជិះ​គេចខ្លួន​បាត់​ស្រមោល រីឯ​កម្លាំង​ជំនាញ រឹបអូស​បាន​តែ​វត្ថុ​តាង​គ្រឿងញៀន​ប្រភេទ «​ម៉ា​ទឹក
កក​» ចំនួន​១០​កញ្ចប់ មាន​ទម្ងន់​១០២២,៣០​ក្រាម​។

មន្ត្រី​ផ្នែក​ប្រឆាំង​គ្រឿ.ងញៀ.ន​​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ជនសង្ស័យ​រត់​រួច បន្សល់​ទុក​តែ​វត្ថុ​តាង​ថ្នាំ​ញៀ.ន​ជាង​១​គីឡូក្រាម និង ដោយ​យោង​លើ​សំណុំរឿង​នេះ ស្ថិត​ក្នុង​ករណី​ស៊ើបអង្កេត​ជាក់ស្ដែង ទើប​លោក​មេបញ្ជាការ​ខេត្ត បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​ស្រុក​កំ​រៀង ធ្វើ​ស្រាវជ្រាវ​បន្ត​លើ​មុខសញ្ញា​ជនសង្ស័យ រហូត​ដល់​ការ​ឃាត់ខ្លួន​មេខ្លោង នៃ​មុខសញ្ញា​ម្ចាស់​វត្ថុ​តាង​បាន​ចំនួន​០២​នាក់​ជា​បន្តបន្ទាប់​នៅ​ថ្ងៃ​ទី​៩ និង ថ្ងៃ​ទី ១០ សីហា ថែម​ទាំង​ដកហូត​បាន​នូវ​វត្ថុ​តាង​ថ្នាំ​ញៀ.ន​មួយ​ចំនួន​បន្ថែម​ទៀត​ផង​។

មន្ត្រី​ជំនាញបាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​០២​នាក់ និង ជា​ម្ចាស់​វត្ថុ​តាង​គ្រឿ.ងញៀ.ន​​ជាង​១​គីឡូ​ក្រាម​នោះ ម្នាក់​ឈ្មោះ​មុត បូ​ណា ហៅ សុខ អាយុ​៤៥​ឆ្នាំ ជា​មេខ្លោង រស់នៅ​ភូមិ​កំ​ប្រង់ ឃុំ​តា​ក្រី ស្រុក​កំ​រៀង និង ម្នាក់​ទៀត​ឈ្មោះ ហួរ ហាក់​លី ហៅ ឧត្តម អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​ប៉ោយ​យង់ ឃុំ​តា​ពូ​ង ស្រុក​ថ្មគោល​។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ ជាក់ស្ដែង​កម្លាំង​ជំនាញ បាន​រក​ឃើញ​គ្រឿងញៀន​ប្រភេទ «​ម៉ា​ទឹកកក​» នេះ​បន្ថែមចំនួន​០១​កញ្ចប់​ទៀត ដែល​ជន​ទាំង​០២​នាក់​បាន​លាក់​ទុក និង ដកហូត​រថយន្ត​មួយ​គ្រឿង​ម៉ាក កា​មេ​រី​ព​ណ៏​ទឹកប្រាក់ ស៊េរី​ឆ្នាំ​២០០៩ ពាក់​ស្លាក​លេខ បាត់ដំបង 2C-2757 ដែល​ជា​មធ្យោបាយ​សម្រាប់​ជិះ​ប្រព្រឹត្ត​បទល្មើស រួម​នឹង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។ បើ​យោង​លើ​របាយ​ការ​ណ៍​បឋម នៃ​កិច្ច​ប្រតិបត្តិការ​នេះ វត្ថុ​តាង​ដែល​ដកហូត​បាន​ពី​ជនសង្ស័យ​ជូ​ញ​ដូរ​គ្រឿ.ងញៀ.ន​​ទាំង​០២​នាក់​នេះ​មាន​៖ ថ្នាំ​ញៀន​ប្រភេទ ICE (​ម៉ា​ទឹកកក​) ចំនួន​១១​កញ្ចប់ ស្មើ​ទម្ងន់​១១០៧,៥២​ក្រាម រថយន្ត​០១​គ្រឿង និង វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

ពេល​នេះ មន្ត្រី​ការិយាល័យ​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ​ទាំង​០២​នា​ក៉ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ពួក​គេ និង វត្ថុ​តាង​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ​៕

អត្ថបទសរសេរ ដោយ