រាជធានីភ្នំពេញ៖ដើម្បីទប់ស្កាត់ឆ្លងជំងឺឆ្លងរាជរដ្ឋាភិបាលបានអំពាវនាវដល់ពលករកម្ពុជាដែលកំពុងធ្វើនៅក្នុងប្រទេសថៃបន្តថែទាំសុខភាព ដោយប្រកាន់ខ្ជាប់នូវវិ ធានការពារពី ការឆ្លងជំងឺកូវីដ-១៩ និងត្រូវចូលរួមគោរពច្បាប់របស់ប្រទេសគេឲ្យបានល្អ ។
ការអំពានាវនេះធ្វើឡើងនៅពេលឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការផ្ដល់ភាពស្រ បច្បាប់ដល់ពលករ កម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានដឹកនាំគណៈប្រតិភូរបស់ក្រសួង អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនពលករខ្មែរ ដែលកំពុងធ្វើ ការនៅក្នុង រោងចក្រCPF(Thailand)Public Company Limited ស្ថិតនៅក្នុងខេត្តន គរាជសីម៉ា ប្រទេសថៃកាលពីថ្ងៃទី៧សីហា។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលសម្តេចទាំងពីរ តែងតែយកចិត្តទុក្ខដាក់ពីសុខទុក្ខរបស់បងប្អូនពលកររបស់យើង ដែលបានកំ ពុងធ្វើការនៅបរទេស ។
ឯកឧត្តមអ៊ិត សំហេង បានថ្លែងអំណរគុណដល់ក្រុមហ៊ុន CPF ដែលបានផ្តល់ឱកាសការងារជូនដល់ពលករកម្ពុជា ឲ្យបានបម្រើការងារនៅក្រុមហ៊ុន ទទួលបានប្រាក់ឈ្នួល ការស្នាក់នៅ និងហូបចុកបានយ៉ាងសមរម្យ ថែមទាំងយកចិត្តទុកដាក់ទៅលើ បញ្ហាសុខភាពរប ស់ពលករកម្ពុជាបានយ៉ាងល្អប្រសើរផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការកោតសរសើរចំពោះបងប្អូនពលករខ្មែរ ដែលមានស្មារតី តស៊ូ អត់ធ្មត់ ខិតខំធ្វើការងាររកប្រាក់កម្រៃចិញ្ចឹមគ្រួសារ ជាការចូលរួមចំណែក រកចំណូលជូនជាតិ ដែលបងប្អូនពលករខ្មែរនៅថៃមានចំនួន ១,២លាននាក់ ម្នាក់ៗក្នុងមួយខែបានផ្ញើប្រាក់ទៅផ្ទះរាប់រយដុល្លារអាមេរិក ដើម្បីផ្គត់ផ្គង់ជីវភាព ហើយបើគិត ១ឆ្នាំ បងប្អូនពលករយើងបានផ្ញើលុយទៅក្រុមគ្រួសារ ប្រមាណរាប់សិបលានដុល្លារអាម៉េរិក និងនៅពេលបងប្អូនយើង វិលត្រឡប់ទៅប្រទេសកំណើត នឹងមានចំណេះ និងជំនាញការងារ មកអភិវឌ្ឍប្រទេសផងដែរ។
ឯកឧត្តមគូសបញ្ជាក់ថា៖« គណៈកម្មការបានបើកយុទ្ធនាការផ្ដល់ភាពស្របច្បាប់ ជូនបងប្អូនពលករដោយ ផ្ដល់លិខិត ធ្វើដំណើរ TD និងចេញប័ណ្ណ OCWC និងឯកសារ ផ្សេងទៀតដែលធា នាបាននូវភាពស្រប ច្បាប់ក្នុងការស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ។
ជារួមគោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ជានិច្ចជាកាល បានផ្ដល់នូវការគាំពារគ្រប់បែបយ៉ាងជូនដល់បងប្អូនពលករ និងក្រុមគ្រួសារ។
ឯកឧត្តម បន្តថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កន្លងមកថ្មីៗនេះ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់បំផុត ដែលក្នុងនោះក៏មានបងប្អូនពលករ និងក្រុមគ្រួសាររបស់បងប្អូន បានទៅចូលរួមបោះ ឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សបញ្ជាក់ពីការបន្តគោរព ស្រលាញ់ គាំទ្រ និងជឿជាក់ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដឹកនាំកម្ពុជាឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។
ឯកឧត្តមក៏បានអំពាវនាវនិងផ្តាំផ្ញើដល់បងប្អូនពលករកម្ពុជា បន្តថែទាំសុខភាព ដោយប្រកាន់ខ្ជាប់នូវវិធានការពារពីការឆ្លងជំងឺកូវីដ-១៩ និងត្រូវចូលរួមគោរពច្បាប់របស់ប្រទេ សគេឲ្យបានល្អ ជៀសវាងបង្កបញ្ហាផ្សេងៗដែលធ្វើឲ្យមានទោសទណ្ឌដល់ខ្លួន។ គួរបញ្ជាក់ជូនដែរថា រោងចក្រ CPF (Thailand) Public Company Limited. ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន C.P. Group ប្រទេសថៃ បានចាប់ ដំណើរការអាជីវកម្មនៅប្រទេសថៃ តាំងពីឆ្នាំ ១៩៩៦។
រោងចក្រ CPF ជារោងចក្រផលិតសាច់មាន់គ្រប់ប្រភេទ មានទាំងសាច់មាន់ស្រស់ ទាំងអាហារឆ្អិន សម្រាប់ផ្គត់ផ្គង់ទាំងក្នុងស្រុក និងក្រៅប្រទេស បច្ចុប្បន្នក្រុមហ៊ុន CPF នៅខេត្តនគររាជសីមា មានពលករទាំងអស់សរុបចំនួន ៨ ៣៥២នាក់ ក្នុងនោះ ពលករកម្ពុជា មានចំនួន ២ ២៧៥នាក់ (ស្រី ១ ០៩៧នាក់)៕
ចែករំលែកព័តមាននេះ