ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តៃវ៉ាន់​ថ្កោលទោស​ចិន បន្ទាប់​មី​ស៊ី​ល​ជា​ច្រើន​គ្រាប់​ហោះ​ពីលើ​ក្រុង​តៃប៉ិ

1 ឆ្នាំ មុន

តៃវ៉ាន់ ៖ តៃវ៉ាន់​បាន​ថ្កោលទោស​ចិន​នៅ​ថ្ងៃ​សុក្រ ទី ៥ ខែសីហា នេះ ក្រោយ​ពេល​ចិន​បាន​បា​.​ញ់​មី​ស៊ី​ល​

តៃវ៉ាន់ ៖ តៃវ៉ាន់​បាន​ថ្កោលទោស​ចិន​នៅ​ថ្ងៃ​សុក្រ ទី ៥ ខែសីហា នេះ ក្រោយ​ពេល​ចិន​បាន​បា​.​ញ់​មី​ស៊ី​ល​ជា​ច្រើន​គ្រាប់​នៅ​ជុំវិញ​ដែនទឹក​របស់​តៃវ៉ាន់ និង​មាន​មី​ស៊ី​ល​ជា​ច្រើន​បាន​ហោះ​ពីលើ​ក្រុង​តៃប៉ិ​។

ចិន​បាន​ចាប់ផ្តើម​សមយុទ្ធ​យោធា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​វា​នឹង​ត្រូវធ្វើ​រហូត​ដល់​ថ្ងៃអាទិត្យ​។ មហា​យក្ស​ចិន​បាន​បា​.​ញ់​មី​ស៊ី​ល​បាលី​ស្ទីក និង​ដាក់​ពង្រាយ​យន្តហោះ​ចម្បាំង និង​នាវាចម្បាំង​ជា​ច្រើន​គ្រឿង​ជុំវិញ​កោះ​តៃវ៉ាន់​។

តៃវ៉ាន់​បាន​រាយការណ៍​ថា យន្តហោះ​ចម្បាំង និង​នាវាចម្បាំង​របស់​ចិន​បាន​ឆ្លងកាត់​ខ្សែបន្ទាត់​កណ្តាល​ដែល​រត់​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​នៅ​ព្រឹក​ថ្ងៃ​សុក្រ​។

ក្រសួងការពារជាតិ​តៃវ៉ាន់​បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​ថា «​គិត​ត្រឹម​ម៉ោង ១១​ព្រឹក យន្តហោះ​ចម្បាំង និង​នាវាចម្បាំង​របស់​ចិន​ជា​ច្រើន​គ្រឿង​បាន​ធ្វើ​សមយុទ្ធ​នៅ​ជុំវិញ​ច្រក​សមុទ្រ​តៃវ៉ាន់ ហើយ​បាន​ឆ្លងកាត់​ខ្សែបន្ទាត់​កណ្តាល​នៃ​ច្រក​សមុទ្រ​»។

ទីក្រុង​ប៉េ​កាំ​ង​បាន​ហៅ​សមយុទ្ធ​របស់​ខ្លួន​ថា​ជា​វិធានការ​ឆ្លើយ​តប​ចាំបាច់​ទៅ​កាន់​ដំណើរ​ទស្សនៈកិច្ច​របស់​ប្រធាន​សភា​អា​មេ​រិ​ក Nancy Pelosi ទៅ​កាន់​កោះ​តៃវ៉ាន់ ប៉ុន្តែ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​អះអាង​ថា មេដឹកនាំ​ចិន​បាន​ជ្រើសរើស​យក​ការ​ប្រតិកម្ម​ខ្លាំង​ពេក​។

លោកស្រី Nancy Pelosi ការពារ​ដំណើរ​ទស្សនកិច្ច​របស់​គាត់​នៅ​ថ្ងៃ​សុក្រ​នេះ ដោយ​និយាយ​ថា ទីក្រុង​វ៉ា​ស៊ី​ន​តោន​នឹង​មិន​អនុញ្ញាតិ​ឲ្យ​ចិន​បំបែក​តៃវ៉ាន់​បាន​ឡើយ​៕ (​យោង​តាម​ប្រភព​៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ