ព្រឹកនេះ! ប្រកាសសាលក្រមសំណុំរឿងស្នងការរងខេត្តកំពង់ឆ្នាំងម្នាក់ ពាក់ព័ន្ធដីធ្លីតំបន់៣ ព្រៃលិចទឹក
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានកំណត់យកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នេះ
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានកំណត់យកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នេះ
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានកំណត់យកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នេះប្រកាសសាលក្រមផ្តន្ទាទោសលើសំណុំរឿងស្នងការរងខេត្តកំពង់ឆ្នាំងម្នាក់ ពាក់ព័ន្ធពីបទ.បំផ្លិចបំផ្លាញ និង គៃបំបាត់ បទ.ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹក បទ.មិ នប្រកាសទ្រព្យសម្បត្តិ និងបំណុល និងបទ.សម្អាតប្រាក់ ។ ដូច្នោះរង់ចាំអ៊ុតមើលថាតើអតីតស្នងការរងឈ្មោះ ស៊ុ សុជាតិ ហៅឈុយ ជាប់ពន្ធនាគារប៉ុន្មានឆ្នាំ និងកូនចៅម្នាក់ទៀតគឺលោកវរៈសេនីយ៍ឯក កែវ ណារុន ជាប្រធានការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលត្រូវបានតំណាងអយ្យការចោទប្រកាន់បទល្មើសដូចគ្នា យ៉ាងម៉េចដែរ ។
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ បានលើកយកសំណុំរឿងខាងលើនេះ មកបើកសវនាការជំនុំជម្រះក្តី ពាក់ពន្ធករណីបំផ្លិចបំផ្លាញ ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹក នៅចំណុចដែនព្រៃលិចទឹកតំបន់៣ នៃបឹងទន្លេសាប ក្នុងភូមិសាស្ត្រភូមិកង្កែប និងភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ សវនាការបានសាកសួរដេញដោលចប់សព្វ និងបានលើកពេលប្រកាសសាលក្រមផ្តន្ទាទោសល លើជនជាប់ចោទនៅថ្ងៃទី៤ ខែសីហា នេះ ។
សូមជម្រាបទៀតថា សំណុំរឿងនេះលោក កូយ សៅ អនុប្រធានសាលាដំ បូងរាជធានីភ្នំពេញ ជាចៅក្រមស៊ើសួរ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ បានសម្រេចចេញដីកាឃុំខ្លួនស្នងការរង នឹងប្រធានការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដាក់ពន្ធនាគារជាបណ្តោះ ។
ការសម្រេចឃុំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដោយយោងទៅលើស្ថាប័នអយ្យការ បានចោទប្រកាន់ឧត្តមសេនីត្រី ស៊ុ សុជាតិ ហៅឈុយ ភេទប្រុស អាយុ៥១ឆ្នាំ ជាស្នងការរងខេត្តកំពង់ឆ្នាំង ពីបទ.បំផ្លាញនិង គៃបំបាត់ បទ.ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹក បទ.មិនប្រកាសទ្រព្យសម្បត្តិ និងបំណុល និងបទ.សម្អាតប្រាក់ ប្រព្រឹត្តនៅចំណុចដែនព្រៃលិចទឹកតំបន់៣ នៃបឹងទន្លេសាប ក្នុងភូមិសាស្ត្រភូមិកង្កែប និងភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៦០៨ ខែ ក្រមព្រហ្មទណ្ឌ និងមាត្រា ៨៨ នៃច្បាប់ស្តីពីជលផល និងមាត្រា ៣២.មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៣ថ្មី.មាត្រា ២៨ថ្មី១ នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។
តំណាងអយ្យការបានចោទប្រកាន់លោកវរៈសេនីយ៍ឯក កែវ ណារុន ភេទប្រុស អាយុ៥៩ឆ្នាំ ជាប្រធានការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ពីបទ.បំផ្លាញ និងតៃបំបាត់ បទ.ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិច ទឹក និង បទ.មិនប្រកាសទ្រព្យសម្បត្តិ និង បំណុល ប្រព្រឹត្តនៅចំណុចដែនព្រៃលិចទឹកនៃតំបន់៣ នៃបឹងទន្លេសាបក្នុងភូមិសា ស្ត្រភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំ កាលពីអំឡុងឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៦០៨ នៃក្រម ព្រហ្មទណ្ឌ និងមាត្រា ៩៨ នៃច្បាប់ស្តីពីជលផល និងមាត្រា ៣២.មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។
សូមជម្រាបថា អ្នកនាំពាក្យរបស់អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការ កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នេះ ស្តីពីការឃាត់ខ្លួនស្នងការរងម្នាក់ និងនាយការិយាល័យអន្ដរាគមន៍ ខេត្តកំពង់ឆ្នាំង ពាក់ពន្ធព្រៃលិចទឹក នៅតំបន់៣ ស្រុកកំពង់លែង ក្រោយបញ្ចប់ការសួរនាំរួចមក ។
សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើដាច់ដោយឡែកពីគ្នា ដោយថេរៈវេលាខុសគ្នា រវាងជនសង្ស័យទាំង២ នាក់ ទី១.សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអង្គភា ពប្រឆាំងអំពើពុករលួយ ស្តីពីការឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ុ សុជាតិ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ពាក់ពន្ធនឹងការកាន់កាប់ នឹងលក់ព្រៃលិចទឹក ។
អង្គភាពប្រឆាំងអំពើពុករលួយ សូមជម្រាបជូនសាធារណៈជន និងអ្នកសារព័ត៌មានជ្រាបថា ក្រោយពីបានធ្វើការស្តាប់ចម្លើយ ឈ្មោះ ស៊ុ សុជាតិ ភេទប្រុស អាយុ ៥១ឆ្នាំ រួចមកអង្គភាពប្រឆាំងអំពើពុករលួយបានពិនិត្យឃើញថា ជនសង្ស័យខាងលើ បានជាប់ពាក់ពន្ធ័នឹងការកាន់កាប់ និងបានលក់ព្រៃលិចទឹកតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ ដូចនេះអង្គភាពប្រឆាំងអំពើពុករលួយ សម្រេចឃាត់ខ្លួនជនសង្ស័យខាងលើនៅថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ២០២១ នៅវេលា ម៉ោង២០ និង៤៥នាទី ដើម្បីបន្តនីតិវិធីច្បាប់ ។ អាស្រ័យហេតុនេះ សូមសាធារណជន និងអ្នកសារព័ត៌ មានជ្រាបជាព័ត៌មាន ។
ទី២-សេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ស្តីពីការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ កែវ ណារុន (ប្រធានការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង) ពាក់ពន្ធ័ នឹងការកាន់កាប់ព្រៃលិចទឹក ។
អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) សូមជម្រាបជូនសាធារ ណៈជន និងអ្នកសារព័ត៌មានជ្រាបថា ក្រោយពីបានធ្វើការស្តាប់ចម្លើយ ឈ្មោះ កែវ ណារុន ភេទប្រុស អាយុ៥៩ឆ្នាំ រួចមក អង្គភាពប្រឆាំងអំពើពុករលួយបានពិនិត្យឃើញថា ជនសង្ស័យខាងលើ បានជាប់ពាក់ពន្ធ័ នឹងការកាន់កាប់ព្រៃលិចទឹកតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដូចនេះអង្គភាពប្រឆាំងអំពើពុករលួយសម្រេចឃាត់ខ្លួនជនសង្ស័យខាងលើនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២០និង៥០នាទី ដើម្បីបន្តនីតិវិធីច្បាប់ ។ អាស្រ័យហេតុនេះ សូមសាធារណជន និងអ្នកសារព័ត៌មានជ្រាបជាព័ត៌មាន ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយនេះ ជនសង្ស័យទាំង២នាក់ទំនងមិនអាចគេចផុតពីការឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ននោះឡើយ ។ យ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់លម្អិតពីសំណុំរឿងរបស់លោកឧត្តមសេនីយ៍ផ្កាយមួយ ស៊ុ សុជាតិ ថាតើលោកបានកាន់កាប់ដីព្រៃលិចទឹកបឹងទន្លេសាប និងលក់ដីនោះប៉ុន្មានហិកតាឡើយ ទេ ប៉ុន្តែអ្វីដែលជារបាយការណ៍ច្បាស់លាស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស តាំងពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ គឺអតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួ រ ច័ន្ទឌឿន ដែលសព្វថ្ងៃជាអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានរំលោ.ភកាន់កាប់ដីព្រៃលិចទឹកបឹងទន្លេសាបជាង២០០០ហិកតា ។
សំណុំរឿងរបស់លោក ឈួរ ច័ន្ទឌឿន ត្រូវបានរាជរដ្ឋាភិបាលបញ្ជូនទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយរួចហើយ កាលពីដើមខែធ្នូ នោះ តែអង្គភាពប្រឆាំងអំពើពុករលួយមិនទាន់ប្រកាសពីករណី លោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង នៅឡើយទេ ។
សូមជម្រាបទៀតថា នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ អង្គភាពប្រឆាំអំពើពុករលួយបានបញ្ជូនស្នងការរង និងប្រធានការិយាល័យនៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការធ្វើការសាកសួរ នឹងចោទប្រកាន់ជាផ្លូវការពាក់ព័ន្ធសំណុំរឿង.កាន់កាប់ នឹងលក់ព្រៃលិច ទឹកនៅតំបន់៣ បឹងទន្លេសាបខេត្តកំពង់ឆ្នាំងរាប់ពាន់ហិកតា ។
ជនសង្ស័យមានម្នាក់ឈ្មោះ ស៊ុ សុជាតិ ភេទប្រុស អាយុ៥១ឆ្នាំ ជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នឹងម្នាក់ឈ្មោះ កែវ ណារុន ភេទប្រុស អាយុ៥៩ ឆ្នាំ ជាប្រធានការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដូចគ្នា ។ សំណុំរឿងនេះស្ថិតនៅដៃលោក ទី មុនិន្ទ ព្រះ រាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ ក្រោយសាកសួរតំណាងអយ្យការប្រកាន់ នឹងបញ្ជូនទៅខាងចៅក្រមដើម្បីឃុំខ្លួនជនសង្ស័យ ដាក់ពន្ធនាគារជាបណ្តោះអាសន្នតែម្តង ៕
ចែករំលែកព័តមាននេះ