ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន ! រកឃើញព្រះសង្ឃ តាជី និងមន្រ្តីរាជការនៅខេត្តកំពង់ឆ្នាំងកើតកូវីដ១៩ហើយ

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ស្តី​អំពី​ព្រះសង្ឃ​គង់នៅ​វត្ត​អង្គ​ក្នុងភូមិ​ដើម​ជ្រែ ឃុំ​ខុន​រ៉​ង ស្រុក​បរិបូណ៌​មាន​អាការ​ក្អក ក្តៅខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី ០៣ ខែសីហា​នេះ អាជ្ញាធរ​ស្រុក​បាន​ស្នើ​ដល់​មណ្ឌល​សុខភាព…

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ស្តី​អំពី​ព្រះសង្ឃ​គង់នៅ​វត្ត​អង្គ​ក្នុងភូមិ​ដើម​ជ្រែ ឃុំ​ខុន​រ៉​ង ស្រុក​បរិបូណ៌​មាន​អាការ​ក្អក ក្តៅខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី ០៣ ខែសីហា​នេះ អាជ្ញាធរ​ស្រុក​បាន​ស្នើ​ដល់​មណ្ឌល​សុខភាព ស្រុក​បរិបូណ៌​ទៅ​ធ្វើតេស្ត​រហ័ស​ដល់​ព្រះសង្ឃ និង​ដូនជី តាជី ដែល​នៅ​ក្នុង​វត្ត​នោះ ជា​លទ្ធផល​ឃើញ​វិជ្ជមាន​ចំនួន ១៧​អង្គ​/​នាក់ ។

លោក ចេ​ង ចាន់​ដូ​ណា អភិបាលស្រុក​បរិបូណ៌ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ថា ព្រះសង្ឃ​គ​ង្គ​នៅ​ក្នុង​វត្ត​អង្គ មាន​អាការ​ក្តៅខ្លួន ក្អក លោក​បាន​ស្នើ​ដល់​ក្រុម​គ្រូពេទ្យ​មណ្ឌល​សុខភាព​ស្រុក​បរិបូ​ណ៍ និង​ចាត់​ឲ្យ​មន្ត្រី​រដ្ឋបាល​ស្រុក​បរិបូណ៌​ទៅ​យក​សំណាក ព្រះសង្ឃ គ​ង្គ​នៅ​វត្ត​នោះ​ដែល​ជា​លទ្ធផល​ព្រះសង្ឃ​ចំនួន​១៦​អង្គ និង​តាជី​ម្នាក់​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ ។

លោក វិ​ជ្ជ​បណ្ឌិត ងិ​ន សា​រ៉េ​ត មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​ថា ក្រោយ​ការ​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ ព្រះសង្ឃ និង​តាជី គ​ង្គ​នៅ​វត្ត​អង្គ យើង​ក៏​បាន​បន្ត​យក​សំណាក​ទៅ​ពិនិត្យ​ម៉ាស៊ីន​ធំ នៅ​រាជធានី​ភ្នំពេញ​បន្ត ។

ជាមួយ​គ្នា​នេះ​ព្រះសង្ឃ និង​អ្នក​វិជ្ជមាន​ទាំងអស់​ត្រូវ​បាន​ដាក់​ឲ្យ​ព្យាបាល​នៅ​ក្នុង​វត្ត​មិន​ឲ្យ​ចេញ​ទៅ​ណា​នោះ​ទេ ។ លោក​វេជ្ជបណ្ឌិត ងិ​ន សា​រ៉េ​ត បាន​បន្ថែម​ថា នៅ​សាលាខេត្ត​កំពង់ឆ្នាំង​យើង​ក៏​បាន​ធ្វើតេស្ត​លើ​មន្ត្រីរាជការ​ដែរ ជា​លទ្ធផល​តេស្ត​រហ័ស​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​ចំនួន ៤​នាក់ ។

ជុំវិញ​ការ​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩​នេះ​ដែរ លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្តកំពង់ឆ្នាំង សូម​មេត្តា​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត​គឺ​ត្រូវ​អនុវត្ត​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​ក្រសួងសុខាភិបាល គឺ 3​កុំ 3​ការពារ​ដើម្បី​ការពារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ