ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ស្រី​២​នាក់​ឌុ​ប​គ្នា​ចេញពី​សាលារៀន ត្រូវ​បុរស​ម្នាក់​ធ្វើ​សកម្មភាព​ផ្អើល​ពេញ​ផ្លូវ

1 ឆ្នាំ មុន
  • ភ្នំពេញ

សិស្ស​ស្រី​សាលា​ជម្ពូ​វ័ន​ចំនួន​២​នាក់​ឌុ​ប​គ្នា​ចេញពី​សាលារៀន ក៏​ត្រូវ​ជនសង្ស័យ​ម្នាក់​ឆក់​យក​ទូរស័ព្ទ​ដៃ ហើយ​ជិះ​ម៉ូតូ​រត់គេច តែ​ត្រូវ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សិស្ស​ស្រី​សាលា​ជម្ពូ​វ័ន​ចំនួន​២​នាក់​ឌុ​ប​គ្នា​ចេញពី​សាលារៀន ក៏​ត្រូវ​ជនសង្ស័យ​ម្នាក់​ឆក់​យក​ទូរស័ព្ទ​ដៃ ហើយ​ជិះ​ម៉ូតូ​រត់គេច តែ​ត្រូវ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ដេញ​តាម រួច​ស្រែ​កថា «​ចោរ​ៗ» ផ្អើល​ដល់​សមត្ថកិច្ច​ដេញ​តាម​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ភ្លាម​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២២ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២០១១ ស្ថិត​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេច​ក្ត៍​រាយការណ៍​បាន​បន្ត​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ញឹ​ល ធា​រ៉ា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​លក់ដូរ និង​ជា​អ្នក​សារព័ត៌មាន ស្នាក់​នៅ​ភូមិ​ព្រៃ​សាលា ក្នុង​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជិះ​ម៉ូតូ​ម៉ាក​ស្កប់​ពី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1DG-6127 ។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ ថេ​ត សុ​ភី ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជា​សិស្សសាលា​ជម្ពូ​វ័ន ស្នាក់​នៅ​ភូមិ​ចោម​ចៅ​២ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ទូរស័ព្ទ​ដែល​ជនសង្ស័យ​ឆក់ ម៉ាក អាយ​ហ្វ​ន​១១ ពណ៌​ស្វាយ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​១ បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ា​កនិច បាន​ជូន​មិត្ត​ភ័ក្ដិ​ម្នាក់​ទៀត​ទៅ​ផ្ទះ នៅ​ម្តុំ​ហ្គ្រែ​ន​ភ្នំពេញ ដោយ​អោយ​មិត្ត​ភ័ក្តិ​ជា​អ្នក​ឌុ​ប ជន​រង​គ្រោះ​ជិះ​ពីក្រោយ លុះ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ នៅ​ផ្លូវ​២០១១ ទល់មុខ​ហាង​លក់​ម៉ូតូ ជន​រង​គ្រោះ​ក៏​បាន​និយាយ​ទូរស័ព្ទ​ទៅ​កាន់​អ្នក​ផ្ទះ ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្កប់​ពី ពណ៌​ខ្មៅ ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជន​រង​គ្រោះ ហើយ​ជិះ​ម៉ូតូ​គេចខ្លួន តែ​ត្រូវ​បាន​ជន​រង​គ្រោះ​បាន​ស្រែ​កថា «​ចោរ​ៗ​ឆក់​ទូរស័ព្ទ​»​។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​ភ្លាម​ៗ​នោះ កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​១ ដែល​កំពុង​ល្បាត​នៅ​ក្នុង​មូលដ្ឋាន បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម​ប្រផាត់​ប្រ​ភីង រួច​ទាក់ទង​ទៅ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ សង្កាត់​គោក​ឃ្លៀង ខណ្ឌ​សែន​សុខ ជាប់​ព្រំប្រទល់ ដើម្បី​ជួយ​សហការ​ឃាត់​ជនសង្ស័យ​បាន​ភ្លាម​ៗ រួច​បញ្ជូន​ជនសង្ស័យ​មក​កាន់​ប៉ុស្តិ៍​នគរបាល​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សួរនាំ​ភ្លាម​ៗ​ផង​ដែរ ។ បន្ទាប់​ពី​សួរនាំ​ជនសង្ស័យ​ខាងលើ ក៏​បាន​សារភាព​ថា ខ្លួន​ពិត​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ជន​រង​គ្រោះ ពិតប្រាកដ​មែន ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​១ បាន​ប្រគល់​ទូរស័ព្ទ​អោយទៅ​ជន​រង​គ្រោះ​វិញ​ភ្លាម​ៗ ចំណែក​ជនសង្ស័យ​ខាងលើ ក៏​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​១​បញ្ជូន​ជនសង្ស័យ និង​មធ្យោបាយ​ម៉ូតូ​ស្កប់​ពី ទៅ​កាន់​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ