ខេត្តប៉ៃលិន ៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានត្រាក់ទ័ររបស់ខ្លួនក្រឡាប់សង្កត់ពីលើស្លា.ប់យ៉ាងអាណោចអាធ័ម ខណៈបើកត្រាក់ទ័រដឹកខ្សាច់យកទៅចាក់នៅលើទួលកូនភ្នំ ដើម្បីរៀបចំសាងសង់ខ្យុស និងខ្ទមសម្រាប់អង្គុយលំហែកាយនាពេលទំនេរ លុះដឹកបាន៣ទៅ៤ជើងមិនអី ស្រាប់តែដឹកជើងចុងក្រោយ នៅពេលចាក់ខ្សាច់គរទុកអស់ហើយ ក៏បើកត្រាក់ទ័រចុះពីទួលទៅក្រោមវិញ ដើម្បីដឹកខ្សាច់ឡើងបន្ថែមទៀត ស្រាប់តែជាន់ហ្វ្រាំងមិនស៊ី ក៏បណ្តាលឱ្យរ៉ឺម៉កទ្រុងខាងក្រោយរុញតួត្រាក់ទ័រ ក្រឡាប់សង្កត់ពីលើម្ចាស់ត្រាក់ទ័រស្លា.ប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
ហេតុការណ៍ក្រឡាប់ត្រាក់ទ័រសង្កត់បុរសវ័យចំណាស់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០៩និង៤០នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ស្ថិតចំណុចក្នុងផ្ទះលក់កាហ្វេយីហោ «ឃុន នារី» ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
បើតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់ បានឱ្យដឹងថា ៖ ជនរងគ្រោះមានឈ្មោះ លាង ណាក់ ភេទប្រុស អាយុ៦២ឆ្នាំ ជាកសិករ រស់នៅភូមិ-ឃុំខាងលើ ត្រូវបានត្រាក់ទ័រក្រឡាប់សង្កត់ពីលើស្លា.ប់ភ្លាមៗ។
បើតាមប្រភពព័ត៌មានពីអ្នករស់នៅជាមួយជនរងគ្រោះម្នាក់ ក៏បានបង្ហើបប្រាប់ឱ្យដឹងដែរថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ បានបើកបរត្រាក់ទ័រសណ្តោងរ៉ឺម៉កខ្លួនឯង ដឹកខ្សាច់ពីផ្នែកខាងក្រោមឡើងទៅលើទួលកូនភ្នំ ខណៈដែលគាត់បានធ្វើការដឹកខ្សាច់ទាំងនោះ បានចំនួន៤ជើងទៅហើយ ដើម្បីគ្រោងរៀបចំធ្វើខ្យុស និងខ្ទមនៅទីនោះ សម្រាប់អង្គុយលេងកម្សាន្តនាពេលជួបជុំមិត្តភក្តិម្តងៗ ។
ប្រភពដដែលបន្តថា លុះដល់ពេលដែលជនរងគ្រោះដឹកជើងចុងក្រោយ ដោយបានចាក់ខ្សាច់គរទុកនៅលើទួលអស់ហើយ ក៏បានបើកបរត្រាក់ទ័រចុះចំណោតទៅខាងក្រោមវិញ ស្រាប់តែជាន់ហ្វ្រាំងមិនស៊ី ជាហេតុធ្វើឱ្យរទេះរ៉ឺម៉កដែលសណ្តោងពីក្រោយ បានរុញច្រានតួត្រាក់ទ័រ ពេញទំហឹង បណ្ដាលឲ្យក្រឡាប់សង្កត់ពីលើជនរងគ្រោះស្លា.ប់នៅនឹងកន្លែងកើតហេតុគួរឱ្យអាណោចអាធ័មតែម្តង។
ក្រោយពេលកើតហេតុ អ្នកជិតខាងឃើញក៏នាំគ្នារត់ទៅគាស់ត្រាក់ទ័រយកស.ពជនរងគ្រោះចេញមកក្រៅ ដើម្បីប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ