Ronaldo ស្នើចេញពីបិសាចក្រហម ខណៈក្លិបយក្សជាច្រើនកំពុងប្រជែងគ្នា
អង់គ្លេស ៖ ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានរាយការណ៍ថា បានស្នើក្លិបបិសាចក្រហម
អង់គ្លេស ៖ ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានរាយការណ៍ថា បានស្នើក្លិបបិសាចក្រហម
អង់គ្លេស ៖ ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានរាយការណ៍ថា បានស្នើក្លិបបិសាចក្រហម Manchester United ដើម្បីអនុញ្ញាតឱ្យរូបគេចាកចេញ នៅទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។ នេះបើយោងតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយធំៗលើពិភពលោកបានចេញផ្សាយ។
មូលហេតុនៃការស្នើចាកចេញពីទឹកដី Old Trafford របស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះ កើតឡើងបន្ទាប់ពីរូបគេមិនពេញចិត្តចំពោះភាពយឺតយ៉ាវលើការនាំចូលកីឡាករថ្មីរបស់ Man United ដើម្បីត្រៀមប្រជែងពានរង្វាន់ សម្រាប់រដូវកាលក្រោយ។
ប៉ុន្តែទោះយ៉ាងណា សារព័ត៌មានជាច្រើនផ្សេងទៀត បានរាយការណ៍ថា មូលហេតុពិតប្រាកដនៃការស្នើចាកចេញនេះ គឺដោយសារតែ Ronaldo មិនចង់ធ្លាក់ទៅលេងពានរង្វាន់ Europa League រដូវកាលក្រោយឡើយ។ ដើម្បីការពារ ក៏ដូចជាបំបែកកំណត់ត្រាពិសេសជាច្រើននៅពានរង្វាន់ Champions League។ ដូចដែលគេត្រូវបានប្រសិទ្ធនាមថា «Mr. Champions League»។
បច្ចុប្បន្នក្លិប Bayern Munich, Chelsea, PSG និង Napoli ដែលសុទ្ធតែមានកៅអី UEFA Champions League រដូវកាលក្រោយ ត្រូវបានរាយការណ៍ថា សុទ្ធតែបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងលើម្ចាស់ពាន Ballon d’Or ៥សម័យកាលវ័យ៣៧ឆ្នាំរូបនេះ។
គូររំលឹកជូនថា Cristiano Ronaldo បានផ្លាស់ពីក្រុមសេះបង្កង់ Juventus មកចូលរួមជាមួយ Man United ជាលើកទី២ កាលពីរដូវកាលមុន នៅក្នុងតម្លៃប្រមាណ ១៥លានដុល្លារ ជាមួយកុងត្រារយៈពេល២ឆ្នាំ។ ដោយខ្សែប្រយុទ្ធឆ្នើមរូបនេះ ស៊ុតបញ្ចូលទីបាន២៤គ្រាប់ ពីការបង្ហាញខ្លួន៣៨ប្រកួតគ្រប់កម្មវិធីទាំងអស់៕ (ដកស្រង់ចេញពី BBC, Sky Sports និង Marca)
ចែករំលែកព័តមាននេះ