ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! បុរស​ម្នាក់​ត្រូវ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក់​សង្កត់ពីលើ ដោយ​គ្មាន​អ្នក​ណា​ជួយ​ទាន់

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បុរស​ម្នាក់​ជា​អ្នក​ដឹក​កូន​ឈើ​លក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លា​.​ប់​ក្នុង​ប្រឡាយ​ទឹក ដោយ​ត្រូវ​រ៉ឺ​ម៉ក​ដឹក​កូន​ឈើ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ជា​អ្នក​ដឹក​កូន​ឈើ​លក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លា​.​ប់​ក្នុង​ប្រឡាយ​ទឹក ដោយ​ត្រូវ​រ៉ឺ​ម៉ក​ដឹក​កូន​ឈើ​សង្កត់ពីលើ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២២ នៅ​ចំណុច​មុខ​លូ​ប្រឡាយ​ខាងលិច ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​តា​ផូ ស្រុក​ស្វាយចេក ។

បើ​តាម​លោក​វរសេនីយ៍ឯក ជា ស្លូញ អធិការ​នគរបាល​ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹង​ថា​៖ នៅ​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២២ មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​ថា មាន​ករណី​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក់​ម៉ាក​វ៉េវ​អាល់​ហ្វា ស្លាក​លេខ បាត់ដំបង​AJ ៣២៦៧ ពណ៌​ខ្មៅ ដឹក​កូន​ឈើ​លក់ បាន​ធ្លាក់​ចូល​ក្នុង​ទឹក​ប្រឡាយ​ចម្ងាយ​ប្រហែល​៥០០​ម៉ែ​ត​ត្រ ចំណុច​លូ​ខ្ពស់ ដោយ​ពុំ​ឃើញ​ម្ចាស់ ស្ថិត​នៅ​ខាងលិច​ភូមិ​ថ្មី ឃុំ​តា​ផូ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោក​អធិការ​បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​ៗ​នោះ កម្លាំង​សមត្ថកិច្ច​យើង​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​សហការ​ជាមួយ​ប្រជាពលរដ្ឋ​រាវរក​មនុស្ស ក៏​ស្រាប់តែ​ឃើញ​ម្ចាស់​ស្លា​.​ប់​នៅ​ក្នុង​ទឹក​ប្រឡាយ​ក្រោម​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក់​ដឹក​កូន​ឈើ ដោយ​មិនដឹង​ថា តាំងពី​ពេល​ណា​នោះ​ទេ ។ ហើយ​ក៏​បាន​ស្រង់​ស​.​ព​ជន​រង​គ្រោះ​ឡើង​មក​លើគោក និង​បាន​ឆែក​ក្នុង​កាបូបស្ពាយ​ចំហៀង​របស់​ស​.​ព​ជន​រង​គ្រោះ ក៏​បានឃើញ​មាន ៖ ១- អត្តសញ្ញាណប័ណ្ណ​ឈ្មោះ អិន សែន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​កៀន​កែស​២ ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ខេត្ត​បាត់បង​, ២- ទូរស័ព្ទ​ម៉ាក​សាំ​សុង ពណ៌​ខ្មៅ​, ៣- លុយ​ខ្មែរ​ចំនួន​៤៦០.៧០០​រៀល និង​កាត​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​។

ហើយ​ក្រោយមក​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​សាច់ញាតិ និង​រក​ឃើញ​ក្រុម​គ្រួសារ​ផ្ទាល់ ក៏​បាន​ប្រគល់​ស​.​ព​ជន​រង​គ្រោះ​ឲ្យ​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។

លោក​អធិការ​បាន​បន្ត​ថា ហើយ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច លុះ​ពេល​មក​ដល់​ចំណុច​លូ​ខ្ពស់ ដោយ​សង្ស័យ​ថា ជន​រង​គ្រោះ​ប្រហែលជា​គេច​គ្រលុក ក៏​បណ្តាល​ឱ្យ​រ៉ឺ​ម៉ក​ប្រទាញ​ម៉ូតូ​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ទាំង​ម៉ូតូ និង​រ៉ឺ​ម៉ក ហើយ​សង្កត់ពីលើ​មនុស្ស​នៅ​ក្នុង​ទឹក​ឈ្លក់​ស្លា​.​ប់​តែ​ម្តង ដោយ​គ្មាន​អ្នកដឹង និង​ជួយ​ទាន់​ពេលវេលា​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ