ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ចិ​ញ្ចឹម​កង្កែប​​លក់​​ផង​​និង​ភ្ញាស់​កូន​លក់​ផង ម្ចាស់​កំពុង​​ស្វែងរកអ្នកគាំទ្រ

1 ឆ្នាំ មុន
  • កែប

ខេត្តកែប ៖ កសិដ្ឋាន​ភ្ញាស់​កូន​កង្កែប​មួយ​កន្លែង ​ស្ថិត​នៅ​ភូមិ​អូរ​ក្រសារ​ សង្កាត់​អូរ​ក្រសារ ​ក្រុងកែប​ ខេត្ត​កែប ​កំពុង​ស្វែងរក​អ្នកគាំទ្រ​​​កសិដ្ឋាន​របស់​ខ្លួន ខណៈ​ទើបតែ​បើក​ដំណើរការ​ចិ​ញ្ចឹម​សត្វ​កង្កែប​​លក់​​​​ផង ​និង​ភ្ញាស់​កូន​កង្កែប​លក់​ផង​…

ខេត្តកែប ៖ កសិដ្ឋាន​ភ្ញាស់​កូន​កង្កែប​មួយ​កន្លែង ​ស្ថិត​នៅ​ភូមិ​អូរ​ក្រសារ​ សង្កាត់​អូរ​ក្រសារ ​ក្រុងកែប​ ខេត្ត​កែប ​កំពុង​ស្វែងរក​អ្នកគាំទ្រ​​​កសិដ្ឋាន​របស់​ខ្លួន ខណៈ​ទើបតែ​បើក​ដំណើរការ​ចិ​ញ្ចឹម​សត្វ​កង្កែប​​លក់​​​​ផង ​និង​ភ្ញាស់​កូន​កង្កែប​លក់​ផង​ ។​

បើ​យោង​តាម​ការ​អោយ​ដឹង​ពី​ម្ចាស់​កសិដ្ឋាន​ភ្ញាស់​កូន​កង្កែប​ ឈ្មោះ​ឡាយ បូ​អ៊ី ភេទ​ប្រុស​ អាយុ​២៨​ឆាំ្ន​ បាន​និយាយ​ឱ្យ​ដឹងថា ​កាលពី​ព្រឹក​ថ្ងៃ​ទី២៨ ​​មិថុនា​ ​​​នេះ​​ថា ​កសិដ្ឋាន​ចិ​ញ្ចឹម​កង្កែប ​និង​ភ្ញាស់​កូន​កង្កែប​នេះ​ មានការ​លំបាក​ខ្លះ​ៗ​ ដូច​ជា​ការ​ថែទាំ​មេ​កង្កែប​ពូជ​ជាដើម​ ។

ម្ចាស់​កសិដ្ឋាន​ចិ​ញ្ជឹ​ម​កង្កែប​និយាយ​ប្រាប់​អោយ​ដឹង​បន្ត​ថា ​ការ​ភ្ញាស់​កូន​កង្កែប​ដំបូង​ឡើយ​គេ​យក​មេ​កង្កែប​ពូជ​មេ​៥០​ក្បាល ​ឈ្មោល​ក៏៥០​ក្បាល​ដែរ ។ ​បន្ទាប់មក ​កង្កែប​ឈ្មោល​និង​កង្កែប​ញី​បាន​ជួប​គ្នា​ហើយ​វា​បញ្ចេញ​ពង​ដាក់​កន្លែង​ដែល​មាន​សុ​វត្ថិភាព​ រៀបចំ​ទុកជា​ស្រេច​តាម​បញ្ចេ​ក​ទេស​ជំនាញ​ខាង​កសិកម្ម​រយៈពេល​២៤​ម៉ោង ​ទើប​ភ្ញាស់​ចេញ​ជា​កូន​ក្អួ​ករួច​ចេញ​ជា​កូន​កង្កែប ​។

​ម្ចាស់​កសិដ្ឋាន​ចិ​ញ្ជឹ​ម​កង្កែប​និយាយ​ប្រាប់​ថា ​ការ​ភ្ញាស់​កង្កែប​ម្ដង​ៗ​បានកូន​កង្កែប​ជាប់​២ម៉ឺន​ក្បាល​ ​ហើយ​កូន​កង្កែប​មួយ​ក្បាល​ៗ​​តម្លៃ​ត្រឹមតែ​៣០០​រៀល​តែ​ប៉ុណ្ណោះ​ និង​កង្កែប​សាច់​លក់​ក្នុង​តម្លៃ​មួយ​គឺ​ឡូ​៩​ពាន់​រៀល​ ​​តែបើ​លាត់​ស្បែក​ហើយ​ក្នុង​មួយ​គីឡូ​១ម៉ឺន៨​ពាន់​រៀល ​។ ​ម្ចាស់​កសិដ្ឋាន​និយាយ​​ថា ​ការ​ចិ​ញ្ជឹ​ម​កង្កែប​ត្រូវការ​អ្នក​ឧស្សាហ៍​ព្យាយាម​គ្រប់កា​លៈទេ​សៈ​ទាំងអស់ ​ព្រោះ​កន្លែង​អាង​កង្កែប​រស់នៅ​ត្រូវ​ការពារ​កម្ដៅថ្ងៃ​ និង​ដូរ​ទឹក​យ៉ាងតិច​មួយ​ថ្ងៃ​៣​ដង ​។​

ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​កង្កែប​និយាយ​ថា ​នៅ​ក្នុង​សង្កាត់​អូ​ក្រសារ ​ក្រុងកែប​ នេះ​ មាន​តែ​រូប​គាត់​ម្នាក់​ទេ​ បើក​កសិដ្ឋាន​ចិញ្ចឹម​និង​ភ្ញាស់​កូន​កង្កែបនេះ ​និង​ត្រូវការ​រក​អ្នកគាំទ្រ​អោយ​ច្រើន​បន្ថែម​ទៀត​ងាយ​ស្រួល​លក់​កង្កែប​សាច់​ និង​លក់​កូន​កង្កែប​ទៅ​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ ​ដែល​ខ្លួន​មាន​ចំណង់​ចំណូល​ចង់​ចិញ្ចឹម​កង្កែប​។

លោក​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​មាញ់​ និង​នេសាទ​ខេត្ត​កែប ​ធ្លាប់​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ និង​កសិដ្ឋាន​ចិ​ញ្ចឹម​មាន់​មាននៅ​ភ្នំ​វល្លិចំការ​បី​ក្នុងស្រុក​ដំណាក់​ចង្អើរ​។​ដោយ​ឡែក​ ក្រុងកែប​មិន​មាន​កសិដ្ឋាន​ចញ្ចឹម​​ជ្រូក​និង​មាន់​ខ្នាត​ធំ​ទេ​។

អត្ថបទសរសេរ ដោយ