ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត! ​ចេញពីគុកនៅ​ខេត្ត​បាត់​ដំបង​ ​​​បាន​ចេញ​​​វិញ​ រំលឹក​មេរៀន​ចាស់​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ​ ជនសង្ស័យ​ម្នា​ក់ធ្លាប់ជាប់ពន្ធនាគារនៅខេត្ត​បាត់ដំបង ត្រូវបាន​សមត្ថ​កិច្ច​ឃាត់ខ្លួ​នសាជាថ្មី ក្រោយ​​ធ្វើស​កម្ម​ជិះ​ម៉ូតូ​​១គ្រឿង ពាក់​ស្លា​ក​លេខ​បាត់​ដំបង1AL-1386 ឆក់​កាបូប​គេបានសម្រេ​ច ​កាលពី​​វេលា​ម៉ោង០២រសៀល​​ថ្ងៃទី២០ មិថុនា…

ខេត្តបន្ទាយមានជ័យ ៖ ​ ជនសង្ស័យ​ម្នា​ក់ធ្លាប់ជាប់ពន្ធនាគារនៅខេត្ត​បាត់ដំបង ត្រូវបាន​សមត្ថ​កិច្ច​ឃាត់ខ្លួ​នសាជាថ្មី ក្រោយ​​ធ្វើស​កម្ម​ជិះ​ម៉ូតូ​​១គ្រឿង ពាក់​ស្លា​ក​លេខ​បាត់​ដំបង1AL-1386 ឆក់​កាបូប​គេបានសម្រេ​ច ​កាលពី​​វេលា​ម៉ោង០២រសៀល​​ថ្ងៃទី២០ មិថុនា ឆ្នាំ​២០២២ ត្រង់​ចំណុច​ផ្សារ​គុត្ត​សត ​ក្នុង​​ភូមិ​យាង​ថ្មី ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​។

លោក​អធិការបាន​​​បញ្ជាក់​ថា​ ជន​សង្ស័យ​ឈ្មោះ យី ជ័យ ​អាយុ៣២ឆ្នាំ រស់នៅភូមិ​ទំនប់​ត្រកួន ឃុំឃ្លាំង​មាស ស្រុក​បវេល ខេត្តបាត់ដំបង ​​ធ្វើសកម្មភា​ព​ឆក់​​​កាបូប​​មាន​ដាក់លុយពី​ឈ្មោះ ឡេង
គឹម​ទៀង ភេទ​ស្រី អាយុ៤៩ឆ្នាំ មុខរបរ​លក់ដូរ​នៅ​ភូមិ​យាង​ថ្មី ឃុំ​កូប​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មានជ័យ នៅក្នុង​កាបូប​មាន​ប្រាក់​ខ្មែរ៥១ម៉ឺន​រៀល និង​ប្រាក់​ថៃ២,០០០បាត​។​

ពេល​ឆក់​បាន ​ជនរងគ្រោះ​បាន​ស្រែក​ឲ្យ​គេ​ជួយ ពលរដ្ឋ​នៅ​ក្បែរ​នោះ​ក៏បាន​រាយការណ៍ ភ្លាម​ៗ​នោះ​​នគរបាល​ប៉ុស្តិ៍​និង​កំលាំង​ជំនាញ​បាន​ចេញ​អន្តរាគមន៍ ចាប់​ឃាត់​បាន​ជន​យក​មក​ធ្វើការ​សាក​សួរ ។​ នៅចំពោះមុខ​ជនសង្ស័យ​បាន​ឆ្លើយ​អះអាង​ថា រយៈកាល​កន្លងមក​ ធ្លាប់ធ្វើ​សកម្មភាព​ឆក់​នៅ​ខេត្តបាត់ដំបង និង​ធ្លាប់​ជាប់ពន្ធ​នា​គារ​រយៈ​ពេល​ជាង១ឆ្នាំ ទើបតែ​ចេញ ហើយ​បាន​មក​ធ្វើ​សកម្ម​​ភាព​ឆក់​យក​កាបូប​ដាក់លុយ​ពី​អ្នក​នៅ​ផ្សារ​គុត្តសត​នេះ​។

បច្ចុប្បន្ន​ ជនសង្ស័យ​និង​ម៉ូតូ​ជិៈ​ធ្វើសកម្មភាព នគរ បាល​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​កំពុង​រៀបចំ​សំណុំ​រឿង​បញ្ជូន​មក​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត ដើ​ម្បី​ចាត់ការ​បន្តតាម​និ​តិ​វិ​ធី ចំ​ណែ​កាបូប​និង​លុយ ស្នើ​សុំ​គោលការណ៍​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ ៕​

អត្ថបទសរសេរ ដោយ