ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ព្រហ្មទណ្ឌ​ខេត្តកោះកុង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពី​បទ​ហិ​.​ង្សា ស្លា​.​ប់​ជន​រង​គ្រោះ

1 ឆ្នាំ មុន

ខេត្តកោះកុង ៖ កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៅ​វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២២ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ធ្វើ​នៅ​ចំណុច​ភូមិ​ពាម​កាយ ឃុំ​កោះ​ស្តេច ស្រុក​គី​រី​សាគរ​ខេត្តកោះកុង…

ខេត្តកោះកុង ៖ កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៅ​វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២២ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ធ្វើ​នៅ​ចំណុច​ភូមិ​ពាម​កាយ ឃុំ​កោះ​ស្តេច ស្រុក​គី​រី​សាគរ​ខេត្តកោះកុង តាម​ដីកា​របស់​តុលាការ ។

លោក​វរសេនីយឯក ឆឹង វាសនា ស្នងការ​រង ទទួល​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បាន​ដឹកនាំ​កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ សហការ​ជាមួយ​កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គី​រី​សាគរ បាន​ចាប់ឃាត់ខ្លួន​ឈ្មោះ យ៉​ន វី​រៈ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​២ ឃុំ​ពា​ក្រសោប ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង ពី​បទ​ហិ​.​ង្សាដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ មរណភាព នៃ​ជន​រង​គ្រោះ ប្រព្រឹត្ត​នៅ​ភូមិ​១ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ។

លោក​វរសេនីយឯក ឆឹង វាសនា បាន​ឲ្យ​ដឹង​ថា ការ​អនុវត្ត​ចាប់ខ្លួន​ឈ្មោះ យ៉​ន វី​រៈ នេះធ្វើ​ឡើង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​១៥ ចុះ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២២ ចេញ​ដោយ​លោក កែវ សុខា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​សាលាដំបូង​ខេត្តកោះកុង ។

លោកស្នងការ​រង បាន​បញ្ជាក់​ថា ឈ្មោះ យ៉​ន វី​រៈ បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច​បាន​រត់គេច​ខ្លួន​រស់នៅ​ជា​ច្រើន​កន្លែង អស់​រយៈពេល​ជាង ១​ឆ្នាំ ប៉ុន្តែ​កម្លាំង​ជំនាញ នៅ​តែ​បន្ត​ស្រាវជ្រាវ រហូត​ដល់​ធ្វើការ​ចាប់ខ្លួន បាន​នៅ​ថ្ងៃខែ​ដូច​ខាងលើ​នេះ ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​បានក​ម្លាំ​ងជំនាញ កំពុងបំពេញបែបបទ ​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង តាម​និ​តី​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ