ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការឃោសនាបោះឆ្នោត ថ្ងៃទី៣ បន្តប្រព្រឹត្តទៅ​ដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់​ធ្នាប់ល្អ និងគ្មានអំពើហិ.ង្សា

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ គ.ជ.ប  បានប្រកាសថា សកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្ស​នយោបាយ ក្នុងថ្ងៃទី៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភានេះ ភាគច្រើន ជាការជួបជុំ ការចាក់មេក្រូនៅ​តាម​ទីស្នាក់ការ​គណបក្ស…

ភ្នំពេញ៖ គ.ជ.ប  បានប្រកាសថា សកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្ស​នយោបាយ ក្នុងថ្ងៃទី៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភានេះ ភាគច្រើន ជាការជួបជុំ ការចាក់មេក្រូនៅ​តាម​ទីស្នាក់ការ​គណបក្ស និងចល័តតាមភូមិ​ក្នុងឃុំសង្កាត់ ការចែកខិត្តប័ណ្ណតាមផ្ទះ និងមាន​សកម្មភាពហែក្បួនឃោសនា​មួយចំនួន​ផងដែរ​។

គជប បានបញ្ជាក់ថា «ជារួម សភាពការណ៍ទូទៅ នៃដំណើរការ​ឃោសនាបោះឆ្នោត​របស់​គណបក្ស​នយោបាយ​ក្នុងថ្ងៃទីបីនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ល្អ និងគ្មានអំពើហិង្សា។

ការឃោសនាបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ មាន​រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ គ.ជ.ប ប្រកាសហើយ ប្រកាសទៀតថា ការធ្វើសកម្មភាព​ឃោសនា ត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំង​សេចក្តីណែនាំរបស់គ.ជ.ប។

ក្នុងរយៈពេល ៣ថ្ងៃ នៃដំណើរការឃោសនាបោះឆ្នោត ចាប់ពីថ្ងៃទី២១ ខែឧសភា រហូតដល់​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ត្រូវបានគ.ជ.ប ប្រកាសថា សភាពការណ៍ទូទៅ នៃដំណើរការ​ឃោសនាបោះឆ្នោត​របស់គណបក្ស​នយោបាយ​ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ល្អ និងគ្មានអំពើហិង្សាឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ