ផ្លូវការ! Haaland សម្រេចដើរតាមគន្លងឪពុកចូលរួមជាមួយ Man City
អង់គ្លេស ៖ ក្លិប Manchester City កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បានឈានដល់កិច្ចព្រមព្រៀងចុះហត្ថលេខា
អង់គ្លេស ៖ ក្លិប Manchester City កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បានឈានដល់កិច្ចព្រមព្រៀងចុះហត្ថលេខា
អង់គ្លេស ៖ ក្លិប Manchester City កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បានឈានដល់កិច្ចព្រមព្រៀងចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Erling Haaland ពីក្លិប Borussia Dortmund ជាផ្លូវការនៅក្នុងតម្លៃ៦០លានអឺរ៉ូ (៦៣លានដុល្លារ) ។
Haaland នឹងផ្លាស់មកកាន់ទឹកដី Etihad នៅដើមខែកក្កដាខាងមុខនេះ។ ហើយខ្សែប្រយុទ្ធសញ្ជាតិន័រវេសវ័យ២១ឆ្នាំរូបនេះ នឹងទទួលបានថ្លៃនឿយហត់ ៣៧៥,០០០ផោន (ជាង៤៦ម៉ឺនដុល្លារ) ក្នុងមួយសប្តាហ៍បូករួមទាំងប្រាក់រង្វាន់ផ្សេងទៀត។
សេចក្តីថ្លែងការណ៍របស់ Man City បានបញ្ជាក់ថា «យើងបានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ជាមួយក្លិប Borussia Dortmund សម្រាប់ការផ្ទេរខ្សែប្រយុទ្ធ Erling Haaland មកកាន់ក្លិបនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។ ហើយការផ្ទេរនេះ នៅតែស្ថិតក្រោមលក្ខខណ្ឌចុងក្រោយរវាងក្លិបជាមួយនឹងកីឡាករ»។
ជាមួយសេចក្តីប្រកាសដ៏ភ្ញាក់ផ្អើលនេះ មានន័យថា Erling Haaland បានសម្រេចដើរតាមគន្លងឪពុកបង្កើតរបស់ខ្លួនគឺលោក Alfie Haaland ដែលធ្លាប់ជាខ្សែបម្រើរបស់ក្រុម Man City នៅអំឡុងឆ្នាំ ២០០២-០៣។
សូមជម្រាបថា Erling Haaland បានស៊ុតបញ្ចូលទី ៨៥គ្រាប់ពីការបង្ហាញខ្លួន ៨៨ប្រកួតគ្រប់កម្មវិធីជាមួយ Dortmund។ តាមរយៈស្ថិតិនេះ អ្នកគាំទ្ររំពឹងថា វត្តមានខ្សែប្រយុទ្ធរហស្សនាមថា ម៉ាស៊ីនរកគ្រាប់បាល់រូបនេះ នឹងស្នងតំណែងរយៈពេលវែងរបស់ខ្សែប្រយុទ្ធ Sergio Agüero ដែលកាន់កាប់កំណត់ត្រាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្ត្រក្លិប Man City៕ (ដកស្រង់ចេញពី The Guardian)
ចែករំលែកព័តមាននេះ