ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​ខ្លួន​លោក​ជំទាវ​ម្នាក់​ទៅ​តុលាការ មួយសន្ទុះ​អនុញ្ញាត​ឲ្យ​ទៅ​ផ្ទះ​វិញ

1 ឆ្នាំ មុន
  • ភ្នំពេញ

លោក​ជំទាវ​ម្នាក់​កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២២ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​រង​នូវ​ការ​ចោទប្រកាន់​ថា

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ​ម្នាក់​កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២២ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​រង​នូវ​ការ​ចោទប្រកាន់​ថា «​ឆ​បោ​.​ក និង​ចេញ​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់​ឲ្យ​អតិថិជន ពាក់ព័ន្ធ​សំណុំរឿង​ទិញ​-​លក់​ដីធ្លី​» ។

លោក​ជំទាវ​ដែល​រង​នូវ​ការ​ចោទប្រកាន់​នោះ មានឈ្មោះ ឈិ​ន ដា​ណា អាយុ​៤៧​ឆ្នាំ ជា​អគ្គ​នាយិកា​ក្រុមហ៊ុន «​ម៉ា ឈិ​ន ដា​ណា​បាន ហេង ហេង គ្រុប​» មាន​អាសយដ្ឋាន​ស្នាក់​នៅ​បុរី​ឌឺ​ផ្ល​រ៉ា ផ្ទះ​លេខ​០៣ វិ​ថី​ឌឺ​ផ្ល​រ៉ា​១ ស្ថិត​ក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

ហើយ​ការ​នាំ​ខ្លួន​លោក​ជំទាវ​ចូល​តុលាការ គឺ​សមត្ថកិច្ច​បាន​ធ្វើ​ឡើង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​លោក កេ​ត សុ​ជាតិ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោម​បទចោទប្រកាន់ ឆ​បោ​.​ក និង​មិន​បំពេញ​កាត​ព្វ​ក​ច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២០ និង​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២០ ដោយ​យោង​តាម​មាត្រា ៣៧៧ និង​មាត្រា ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ២៣១ នៃ​ច្បាប់​ស្ដី​ពី ឧបករណ៍​ដែល​អាច​ជួញដូរ​បាន និង​ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់ ។

ពាក់ព័ន្ធ​នៅ​អំឡុង​ចុងឆ្នាំ​២០២០ លោក​ជំទាវ ឈិ​ន ដា​ណា បាន​ធ្វើ​កិច្ចសន្យាលក់​ដី​ទំហំ​៣​ហិ​កតា ស្ថិត​នៅ​ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី ក្នុង​តម្លៃ​៦០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ឲ្យ​ទៅ​បុគ្គល​ម្នាក់ ។ ដោយ​មានការ​ជឿជាក់​លើ​លោក​ជំទាវ ឈិ​ន ដា​ណា ភាគី​ដើមបណ្តឹង​បាន​បង់ប្រាក់​ថ្លៃ​ដី​គ្រប់​ចំនួន​ឲ្យ​ទៅ​លោក​ជំទាវ តែ​ក្រោយ​ពី​បាន​លុយ​អស់ហើយ លោក​ជំទាវ​អត់​មាន​ដី​ឲ្យ​ទៅ​ដើមបណ្តឹង​នោះ​ទេ ។ សំណុំរឿង​នេះ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ដល់​ដៃ​ចៅក្រម​ស៊ើបសួរ ហើយ​ចៅក្រម​ស៊ើបសួរ​ក៏​បាន​បើក​ការ​សាកសួរ រហូត​ដល់​ព្រលប់​ថ្ងៃ​ដដែល ទើប​សម្រេច​ឲ្យ​លោក​ជំទាវ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​តម្រូវ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ។

ដូច​តាម​ការ​ចោទប្រកាន់​ខាងលើ​នេះ កោះសន្តិភាព​មិន​អាច​រក​ការ​ទំនាក់ទំនង​បំភ្លឺ​ពី​លោក​ជំទាវ ឈិ​ន ដា​ណា បាន​ទេ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ