យន្តហោះ១គ្រឿងបាក់ជា២កំណាត់ ពេលចុះបន្ទាន់នៅព្រលានយន្តហោះ(វីដេអូ)
អាជ្ញាធរបានរាយការណ៍ឱ្យដឹងថា កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ យន្តហោះកាហ្កោ១គ្រឿងដែលដឹកទំនិញបានបាក់ជា២ ពេលចុះបន្ទាន់ នៅព្រលានយន្តហោះ
អាជ្ញាធរបានរាយការណ៍ឱ្យដឹងថា កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ យន្តហោះកាហ្កោ១គ្រឿងដែលដឹកទំនិញបានបាក់ជា២ ពេលចុះបន្ទាន់ នៅព្រលានយន្តហោះ
ប្រទេសកូស្តារីកា ៖ អាជ្ញាធរបានរាយការណ៍ឱ្យដឹងថា កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ យន្តហោះកាហ្កោ១គ្រឿងដែលដឹកទំនិញបានបាក់ជា២ ពេលចុះបន្ទាន់ នៅព្រលានយន្តហោះក្រុងសាន់ហ្សួស៊េកូស្តារីកា។ គ្រោះថ្នាក់នេះមិនបណ្ដាលឲ្យមានជនរងគ្រោះឡើយ តែបណ្ដាលឲ្យមានការបិទជាបណ្ដោះអាសន្នព្រលានយន្តហោះនេះ។
ប្រមុខក្រុមពន្លត់ភ្លើងកូស្តារីកា លោក HECTOR CHAVES គូសបញ្ជាក់ប្រាប់សារព័ត៌មានថា មនុស្ស២នាក់ស្ថិតក្នុងយន្តហោះនេះ ពុំមានគ្រោះថ្នាក់ទេ។ អ្នកទាំង២មានសញ្ញាតិហ្គាតេម៉ាឡា ជាការប្រុងប្រយ័ត្នត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមួយដើម្បីពិនិត្យ។
យន្តហោះជួបគ្រោះថ្នាក់នេះធុនប៊ូអ៊ីង៧៥៧ របស់ក្រុមហ៊ុនអាកាសចរណ៍អាល្លឹម៉ង់ DHL ពេលហោះចេញបាន២៥នាទី ពីព្រលានយន្តហោះក្រុងសាន់ហ្សូស៊េ ទៅកាន់ហ្គាតេម៉ាឡា អ្នកបើកបានរាយការណ៍ពីបញ្ហាប្រព័ន្ធទឹក និងបានស្នើហោះបកក្រោយវិញ។ នេះបើតាមការអះអាងរបស់លោក JULIAN BELLIRD នាយកប្រតិបត្តិការនិងសន្តិសុខនៃក្រុមហ៊ុនរដ្ឋ AERIS ដែលគ្រប់គ្រងព្រលានយន្តហោះ។
ពេលចុះបន្ទាន់នាវេលាម៉ោង១៨និង៣០នាទីម៉ោងនៅក្រុងប៉ារីស យន្តហោះនេះបានរត់ចេញពីផ្លូវ ហើយបាក់ជា២កំណាត់តែម្តង។ គ្រោះថ្នាក់នេះ បណ្ដាលឲ្យមានការផ្អាកទាំងស្រុង ប្រតិបត្តិការព្រលានយន្តហោះ JUAN SANTAMARIA ក្រុងសាន់ហ្សូស៊េ អស់ពេលច្រើនម៉ោង៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ