ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​ជំហរ​កីឡាការិនី បាន ជា​វៃ ក្រោយ​ឈ្នះ​ស្បែក ជើង​មាស

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កីឡាការិនី​របស់​ក្រុម​នារី​ភ្នំពេញ​ក្រោ​ន បាន ជា​វៃ បាន​សម្ដែង​ក្ដី​រំពឹង​ជាប់​ជម្រើសជាតិ និង​

រាជធានីភ្នំពេញ ៖ កីឡាការិនី​របស់​ក្រុម​នារី​ភ្នំពេញ​ក្រោ​ន បាន ជា​វៃ បាន​សម្ដែង​ក្ដី​រំពឹង​ជាប់​ជម្រើសជាតិ និង​ត្រៀមខ្លួន​រួច​ជា​ស្រេច​សម្រាប់​ស៊ី​ហ្គេ​ម លើក​ទី​៣១ ឆ្នាំ​២០២២ នៅ​វៀតណាម ដែល​កម្ពុជា​នឹង​ចូលរួម​លើក​ដំបូង​។
ការ​លើក​ឡើង​បែប​នេះ បន្ទាប់​ពី​រូបគេ​បាន​ជួយ​ឲ្យ​ក្រុម​នារី​ភ្នំពេញ​ក្រោ​ន ឈ្នះ​ពានរង្វាន់​ជម្រើស​ជើងឯក​លី​គ​បាល់ទាត់​នារី​កម្ពុជា ឆ្នាំ​២០២១ និង​បាន​ក្លាយជា​កីឡាការិនី​ទាត់​បាល់ប​ញ្ជូ​ល​ទី​បាន​ច្រើន​ជាងគេ​ក្នុង​លី​គ (៣៥​គ្រាប់​)​។

កីឡាការិនី បាន ជាវៃ បាន​​បង្ហាញចំណាប់អារម្មណ៍​ឱ្យ​ដឹងថា «​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​សប្បាយ​រីករាយ​ណាស់​ដែល​ជួយ​អោយ​ក្រុម​លើក​ពាន​ជា​លើក​ដំបូង ព្រោះ​ជា​ផ្នែក​មួយ​ដែល​បង្ហាញ​ថា ស្រី្ត​ក៏​ធ្វើ​បាន​ដូច​បុរស​ដែរ និង​ជា​ប្រវត្តិ​ស្រា​ស្ត សំរាប់​ក្លិប និង​ខ្លួន​ខ្ញុំ​ផង​ដែរ​។ ការ​ឈ្នះ​នេះ គឺជា​កម្លាំងចិត្ត​យ៉ាង​ធំ និង​ជា​ការ​បង្ហាញ​សមត្ថភាព​ដល់​អ្នក​គ្រាំ​ទ្រ និង​សម្រាប់​មានឱកាស​ចូលរួម​ជាមួយ​ជម្រើសជាតិ​ផង​ដែរ​»​។

និយាយ​អំពី​ស៊ី​ហ្គេ​ម នៅ​វៀតណាម នា​ពេល​ខាង​មុខ ជា​វៃ បាន​បន្ត​ទៀត​ថា​៖ «​ខ្ញុំ​បាន​ត្រៀមខ្លួន​រួច​ហើយ​សម្រាប់​ស៊ី​ហ្គេ​ម​លើក​ដំបូង ដោយសារ​តែ​យើង​មានការ​ប្រមូលផ្ដុំ​រយៈពេល​យូរ ហើយ​យើង​ក៏​បានឃើញ​ថា បាល់ទាត់​ស្ត្រី​នៅ​កម្ពុជា មានការ​រីក​ចម្រើន ដោយសារ​តែ​មាន​ក្លិប​អាជីព​មួយ​ចំនួន​ដែល​គាត់​បាន​ត្រៀមខ្លួន​សម្រាប់​បញ្ជូន​កីឡាការិនី​ដើម្បី​ទៅ​ប្រកួតប្រជែង​នៅ​ស៊ី​ហ្គេ​ម​លើក​ដំបូង​»​។

«​ការ​រំពឹង​ទុក​របស់ខ្ញុំ យើង​មិន​អាច​ថា ១០០​ភាគរយ​បាន​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​យើង​អាចយ​កបាន​៥០ ឬ​ក៏ ៦០​ភាគរយ នៃ​ការ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម និង​ជា​លើក​ដំបូង ហើយ​ជា​ការ​កែប្រែ​ចំណុច​ខ្វះខាត​ផ្សេង​ទៀត ដើម្បី​យើង​ត្រៀមខ្លួន​នៅ​ស៊ី​ហ្គេ​ម​២០២៣ ដែល​យើង​ធ្វើ​ជា​ម្ចាស់ផ្ទះ​»​។ គ្រូពេទ្យ​ប្រចាំ​ក្លិប​ភ្នំពេញ​ក្រោ​ន​ផង​ដែរ​រូប​នេះ បាន​សង្កត់ធ្ងន់​។

សូម​បញ្ជាក់​ថា ក្រុម​ម​បាល់ទាត់​ជម្រើសជាតិ​នារី​កម្ពុជា នឹង​ចូលរួម​ប្រកួត​ស៊ី​ហ្គេ​ម លើក​ទី​៣១ ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម លើ​ប្រភេទ​កីឡាបាល់ទាត់ ក្នុង​វិញ្ញាសា​បាល់ទាត់​នារី ដែល​គ្រោង​ចាប់ផ្ដើម​មុន​ពិធី​បើក (​ពិធី​បើក​នៅ​ថ្ងៃ​ទី​១២ ខែឧសភា​) នៅ​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២២​។ ការ​ចាប់ឆ្នោត​បែងចែក​ពូ​ល នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៦ ខែមេសា ដោយ​កម្ពុជា ស្ថិត​នៅ POT ទី​៣​។

កីឡាការិនី បាន ជា​វៃ បាន​ចាប់​ផ្ដើម​លេង​បាល់ទាត់ ជា​មួយ​ក្រុម​មួយ​របស់​ខេត្ត​បាត់ដំបង គឺ Might Girl ចន្លោះ ឆ្នាំ​២០១០ ដល់​២០១៥ ដែល​ក្រុម​នេះ គឺ​លេង​ពេល​ខ្លួន​កំពុង​ស្ថិត​នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​ខេត្ត​បាត់ដំបង ។ ក្រោយ ពេល​រៀន​ចប់​ថ្នាក់​ទី​១២ ត្រូវ​មក​រៀន​នៅ​ភ្នំពេញ ជា​វៃ ត្រូវ​រក​សាលា​រៀន​ដោយ​ខ្លួន​ឯង រហូត​ដល់​ឆ្នាំ​២០១៥ ក្មេង​ស្រី កំព្រា​ខាង​លើ​ក៏ទ​ទួល​បាន​ឱកាស​ចូល​ហាត់​បាល់​នៅ​ភ្នំពេញ​ក្រោ​ន ហើយ​ភ្នំពេញ​ក្រោ​ន ក៏​បាន​ជួយ​ឲ្យ​ខ្លួន​បាន​រៀន ចប់​ចុង​ជាប់​ដើម​នៅ​ឆ្នាំ​២០១៩ ។

ពេល​សួរនាំ​អំពី​ថា តើ​បាល់ទាត់​នារី​កម្ពុជា​មានការ​ប្រែប្រួល​បែប​ណាខ្លះ បើ​ធៀប​ទៅ​នឹង​ប៉ុន្មាន​ឆ្នាំ​មុន ជា​វៃ បាន​ឆ្លើយ​តប​ថា​៖ «​ចា៎ កីឡាការិនី​យើង​ឥលូវ​មានការ​ប្លែក​ឆ្ងាយ​ពី​៥ ឬ​៦​ឆ្នាំ​មុន ដែល​ខ្ញុំ​លេង ដោយសារ​ទី​១ មាន​ក្លិប​ច្បាស់លាស់​ហើយ​គេ​បង្កើត​ឲ្យ​មាន​រចនាសម្ព័ន្ធ មានការ​ហ្វឹកហាត់​ត្រឹមត្រូវ​។ មួយទៀត មានឱកាស​សហព័ន្ធ​បង្កើត​លី​គ​សម្រាប់​មានការ​ប្រកួត​អ៊ីចឹង ធ្វើ​ឲ្យ​សមត្ថភាព​កីឡាការិនី មានការ​កើនឡើង​ជាង​មុន​ឆ្ងាយ ទាំង​ទម្រង់​លេង និង​ក៏​ដោយសារ​យើង​មាន​គ្រូបង្វឹក​ដែល​មាន​សញ្ញាបត្រ​ត្រឹមត្រូវ មានបទពិសោធន៍​ក្នុង​ការ​ដឹកនាំ​ក្រុម​នារី​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ