ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការសម្អាតគូថដោយប្រើក្រដាស មិនល្អដូចការលាងទឹកទេ

2 ឆ្នាំ មុន

ក្រដាសបង្គន់ ដែលមនុស្សមួយចំនួនប្រើប្រាស់ដើម្បីជូតសម្អាតក្រោយពេលបន្ទោរបង់រួច អាចជាអ្វីដែលអ្នកត្រូវប្រុងប្រយ័ត្ន ព្រោះវាអាចបង្កជាបញ្ហាដល់សុខភាព។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីផលប៉ះពាល់របស់វាចំនួន៣ចំនុច។ ១. វាអាចរំខានផ្នែកឯកជនរបស់អ្នក វាតែងតែមានសារៈសំខាន់ក្នុងការអានស្លាកនៅពេលអ្នកទិញផលិតផលជាក់លាក់មួយ  ហើយទោះបីជាក្រដាសបង្គន់ជាផលិតផលអនាម័យក៏ដោយ…

ក្រដាសបង្គន់ ដែលមនុស្សមួយចំនួនប្រើប្រាស់ដើម្បីជូតសម្អាតក្រោយពេលបន្ទោរបង់រួច អាចជាអ្វីដែលអ្នកត្រូវប្រុងប្រយ័ត្ន ព្រោះវាអាចបង្កជាបញ្ហាដល់សុខភាព។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីផលប៉ះពាល់របស់វាចំនួន៣ចំនុច។

១. វាអាចរំខានផ្នែកឯកជនរបស់អ្នក

វាតែងតែមានសារៈសំខាន់ក្នុងការអានស្លាកនៅពេលអ្នកទិញផលិតផលជាក់លាក់មួយ  ហើយទោះបីជាក្រដាសបង្គន់ជាផលិតផលអនាម័យក៏ដោយ ក្រុមហ៊ុនផលិតមិនបានបញ្ជាក់ច្បាស់ពីសារធាតុផ្សំនៅក្នុងក្រដាសទាំងនោះទេ។ ប៉ុន្តែសារធាតុគីមីដ៏គ្រោះថ្នាក់មួយហៅថាហ្វ៉ម៉ុលឌីហាយ (formaldehyde) ត្រូវបានគេប្រើជាញឹកញាប់នៅក្នុងក្រដាសបង្គន់ដើម្បីធ្វើឱ្យវាកាន់តែរឹងមាំ និងទន់ជាងមុន។ សារធាតុនេះ អាចធ្វើឱ្យរលាកដល់ផ្នែកឯកជនរបស់អ្នក ហើយក៏អាចបណ្តាលឱ្យភ្នែក ស្បែក និងបំពង់ករបស់អ្នក កាន់តែមានភាពងាយប្រតិកម្មផងដែរ។

២. វាអាចប៉ះពាល់ដល់សុខភាពបន្តពូជរបស់អ្នក

ក្រដាសបង្គន់ ជា​ញឹក​ញាប់​មាន​សារធាតុ​រំខាន​ដល់​ប្រព័ន្ធ​អង់ដូគ្រីន ដ៏​មាន​ឥទ្ធិពល​ដែល​ហៅ​ថា BPA។ BPA មាន​លក្ខណៈ​គីមី​ស្រដៀង​នឹង​អរម៉ូនស្រ្តីអឺស្រ្តូសែន ដែល​មាន​សារៈ​សំខាន់​សម្រាប់​ការ​មាន​កូន និង​ដំណើរការ​របស់​ស្បូន។ ដោយសារតែវាធ្វើត្រាប់តាមអរម៉ូនអឺស្ត្រូសែន សារធាតុ BPA អាចនាំឱ្យមានបញ្ហាជាមួយនឹងការបន្តពូជ។ ជាការពិត ការជៀសវាង BPA គឺជារឿងដំបូង ដែលអ្នកជំនាញវេជ្ជសាស្ត្រណែនាំដល់ស្ត្រីដែលចង់ចាប់ផ្តើមគ្រួសារ។

៣. វាប្រហែលជាមិនអាចសម្អាតបានស្អាតទេ

ទោះបីជាក្រដាសបង្គន់ត្រូវបានគេសន្មត់ថាផ្តល់ឱ្យអ្នកនូវភាពស្អាតក៏ដោយ វាប្រហែលជាមិនមែនជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការសម្អាតផ្នែកឯកជនរបស់អ្នកនោះទេ។ ក្រៅ​ពី​ធ្វើ​ឱ្យ​មាន​ការ​រលាក ការ​ជូត​សម្អាត​នឹង​ក្រដាស​បង្គន់​ក៏​មាន​ហានិភ័យ​នៃ​ការ​ចម្លង​មេរោគ និង​សារធាតុ​លាមក​ទៅ​កាន់​ដៃ និង​ក្រចក។ ជាឧទាហរណ៍ ការប្រើទឹកបាញ់សម្អាត អាចជាវិធីល្អប្រសើរជាងមុនដើម្បីរក្សាភាពស្អាត ហើយដោយសារតែអ្វីដែលអ្នកប្រើគឺទឹក វាកាន់តែមានសុវត្ថិភាពសម្រាប់អ្នក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ