ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមបង្កើនការប្រុងប្រយ័ត្ន! បុរសម្នាក់ បើកត្រាក់ទ័រ ធ្លាក់ចូលក្នុងរណ្តៅដី ក្រឡាប់សង្កត់ស្លា.ប់ នៅស្រុករំដួល

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង៖ បុរសម្នាក់ បានបើកត្រាក់ទ័រទៅរុញដី តែចៃដន្យ​បានធ្លាក់ត្រាក់ទ័រ ចូលទៅក្នុងរណ្តៅដីដែលគេជីកយកអាចម៍ដី បណ្តាលឲ្យក្រឡាប់សង្កត់ពីលើស្លា.ប់ភ្លាមៗនៅនឹងកន្លែង។ ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ១១…

ខេត្តស្វាយរៀង៖ បុរសម្នាក់ បានបើកត្រាក់ទ័រទៅរុញដី តែចៃដន្យ​បានធ្លាក់ត្រាក់ទ័រ ចូលទៅក្នុងរណ្តៅដីដែលគេជីកយកអាចម៍ដី បណ្តាលឲ្យក្រឡាប់សង្កត់ពីលើស្លា.ប់ភ្លាមៗនៅនឹងកន្លែង។ ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ១១ និង ៣០នាទីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នៅត្រង់ចំណុចរណ្តៅដី ក្នុងវាលស្រែ ស្ថិតក្នុងភូមិបាក្រុង ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកត្រាក់ទ័ររងគ្រោះ ឈ្មោះ ភិន ឃ្នី ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរបើកត្រាក់ទ័រ រស់នៅភូមិត្រពាំងផ្អាវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង។ បុរសរងគ្រោះ បានបើកត្រាក់ទ័រ ទៅកន្លែងជីកដីត្រង់ចំណុចភូមិបាក្រុង ឃុំស្វាយចេក ស្រុករំដួលខេត្តស្វាយរៀង រួចក៏បានបើកជ្រុលធ្លាក់ទៅក្នុងរណ្តៅដីជុំរៅ ប្រហែល ៣.៥០ម៉ែត្រ បណ្តាលឲ្យក្រឡាប់សង្កត់ ស្លា.ប់ភ្លាមៗតែម្តង។

ក្រោយពីកើតហេតុ កម្លាំងបច្ចេកទេស បានសហការជាមួយគ្រូពេទ្យសាមគ្គីរំដួល ចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យសាកសព។ ក្រោយពិនិត្យធ្វើកោសល្យវិច្ច័យរួច លោកគ្រូពេទ្យ សន្និដ្ឋានថា សាកសព ពិតជាស្លា.ប់​ដោយសារត្រាក់ទ័រសង្កត់ប្រាកដមែន។ មូលហេតុ ដោយសារតែបើកបរ​ខ្វះការប្រុងប្រយ័ត្ន ធ្លាក់រណ្តៅ​សង្កត់ស្លា.ប់​ដោយខ្លួនឯង។ សាកសពត្រូវបានប្រគល់អោយក្រុម​គ្រួសារធ្វើបុណ្យតាមប្រពៃណី៕ វ៉ាន់ប៊ុនធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ