U-22កម្ពុជា ភ័.យបាត់បង់កីឡាករ លឹម ពិសុទ្ធ ក្នុងស៊ីហ្គេមនៅវៀតណាម
រាជធានីភ្នំពេញ ៖ ស្ថានភាពរបួសជើងរបស់កីឡាករ លឹម ពិសុទ្ធ កំពុងធ្វើអោយមានការបារម្ភថា កីឡាកររូបនេះ
រាជធានីភ្នំពេញ ៖ ស្ថានភាពរបួសជើងរបស់កីឡាករ លឹម ពិសុទ្ធ កំពុងធ្វើអោយមានការបារម្ភថា កីឡាកររូបនេះ
រាជធានីភ្នំពេញ ៖ ស្ថានភាពរបួសជើងរបស់កីឡាករ លឹម ពិសុទ្ធ កំពុងធ្វើអោយមានការបារម្ភថា កីឡាកររូបនេះ នឹងអវត្តមានក្នុងការប្រកួតដ៏សំខាន់នៅស៊ីហ្គេម។ កីឡាកររូបនេះ ទំនងមិនអាចជួយក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ២២ឆ្នាំ ក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម ដែលនឹងធ្វើឡើងនៅវៀតណាមនេះទាន់ពេលវេលាទេ ហើយប្រសិនបើក្រុមទាំងមូលបាត់បង់កីឡាកររូបនេះ នៅស៊ីហ្គេមវៀតណាម ក៏ចាត់ទុកថាគឺជាការសោកស្ដាយមួយផងដែរ។
គ្មានអ្នកណាមិនដឹងនោះទេថា ខ្សែប្រយុទ្ធរបស់ក្លិបភ្នំពេញក្រោន លឹម ពិសុទ្ធ គឺជាកីឡាករដ៏ខ្លាំងម្នាក់នៅលើតារាងបាល់។ គេត្រូវមានបេសសកម្មទៅប្រកួតក្នុងក្រុមនៅវៀតណាម ប៉ុន្តែគួរអោយស្ដាយបែរជាមានរបួសទ្រនាប់ជង្គង់មុននេះ ដែលតម្រូវអោយគេវះកាត់ ហើយត្រូវសម្រាកព្យាបាល។ កីឡាករឆ្នើមក្នុងក្រុមជម្រើសជាតិរូបនះ បានប្រាប់ពីស្ថានភាពរបួសរបស់ខ្លួនថា មកទល់ពេលនេះមានការឈឺចាប់នៅឡើយ ដែលធ្វើឲ្យរូបគេមិនទាន់ច្បាស់លាស់ ក្នុងការចូលរួមជាមួយក្រុមជម្រើសជាតិ U-22 កម្ពុជាក្នុងកីឡាស៊ីហ្គេមឆ្នាំនេះបានទាន់ពេលវេលា។
យុវជនឆ្នើមរបស់កម្ពុជាខាងលើបានឆ្លើយសំណួរទាក់ទងការរំពឹងបានទៅលេងស៊ីហ្គេមនៅវៀតណាមបែបនេះថា ៖«…ខ្ញុំគិតថា មិនទាន់ពេលទេបង តែចាំមើលជាក់ស្ដែងសិន។ ស្ថានភាពរបួសនេះប្រហែល១ខែកន្លះ ឬ២ខែអីទៀតទើបអាចចូលហាត់វិញបាន»។កីឡាករមានកំណើតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញបន្ថែមថា ស្ថានភាពរបួសនៅពេលនេះបានប្រសើរឡើងច្រើន ហើយក្រុមគ្រូពេទ្យកំពុងយកចិត្តទុកដាក់ក្នុងការព្យាបាល។ តែយ៉ាងណា រូបគេក៏រំពឹងថា នឹងអាចវិលមកកាន់ទីលានវិញឆាប់ៗផងដែរ។
លឹម ពិសុទ្ធ បានរបួសបែកទ្រនាប់ជង្គង់អំឡុងពេលហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ២៣សម្រាប់ការត្រៀមខ្លួនលេងពានរង្វាន់ AFF U23 Championship 2022 នៅទឹកដីកម្ពុជាកាលពីពេលថ្មីៗនេះ។ ចំណែកការវះកាត់របួសគឺបានជោគជ័យ ១០០% កាល ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមនៅវៀតណាម នឹងរៀបចំឡើងចាប់ពីថ្ងៃទី១២ ដល់ទី២៣ ខែឧសភា ឆ្នាំ២០២២។ ប៉ុន្តែកម្មវិធីប្រកួតបាល់ទាត់គឺចាប់ផ្ដើមថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២មុនព្រឹត្តិការណ៍បើក៕
ចែករំលែកព័តមាននេះ