កីឡាករជប៉ុន Takaki Ose បន្តសាងស្នាដៃគួរឱ្យកត់សម្គាល់ក្នុងក្លិបបាល់ទាត់កម្ពុជា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តាំងពីបានចូលខ្លួននៅក្នុងវិស័យបាល់ទាត់កម្ពុជា កីឡាករជប៉ុន Takaki Ose បានឈ្នះពាន
រាជធានីភ្នំពេញ ៖ តាំងពីបានចូលខ្លួននៅក្នុងវិស័យបាល់ទាត់កម្ពុជា កីឡាករជប៉ុន Takaki Ose បានឈ្នះពាន
រាជធានីភ្នំពេញ ៖ តាំងពីបានចូលខ្លួននៅក្នុងវិស័យបាល់ទាត់កម្ពុជា កីឡាករជប៉ុន Takaki Ose បានឈ្នះពានចំនួន៤ រួចទៅហើយជាមួយក្លិបបាល់ទាត់ភ្នំពេញក្រោន ក្នុងរយៈពេល ២រដូវកាលចុងក្រោយ ខណៈខ្សែការពារកណ្តាលរូបនេះជឿជាក់ថា ភាពជោគជ័យរបស់ក្រុមខ្លួនបានមកពីការខិតខំប្រឹងប្រែងរបស់ក្រុម។
កីឡាករជប៉ុនរូបនេះបានចូលរួមជាមួយក្លិបភ្នំពេញក្រោន កាលពីរដូវកាលមុន និងបានជួយឲ្យក្លិបឈ្នះពានចំនួន២ ក្នុងរដូវកាលដំបូងរបស់គេជាមួយក្លិបដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញមួយនេះ រួមមាន Pre-Season Cup និង លីគកំពូលកម្ពុជា (Metfone Cambodian League)។
រដូវកាលនេះ គេបានឈ្នះពាន Pre-Season មួយទៀត និងពានមុនបើករដូវកាលលីគ (Cambodian Super Cup) មុនការប្រកួតបើកឆាកលីគកំពូលកម្ពុជា (Cambodian Premier League) ចុងសប្តាហ៍នេះ ទល់នឹង សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ឬហៅថា Tiffy Army។
ក្នុងនាមជាម្ចាស់ ជើងឯក លីគកំពូលកម្ពុជា កាលពីរដូវកាលមុនក្លិបរបស់ Takaki Ose ភ្នំពេញក្រោន នឹងចូលរួមក្នុងពានរង្វាន់ក្លិបបាល់ទាត់ប្រចាំទ្វីបអាស៊ី លំដាប់ទី២ (AFC Cup) រដូវ កាលនេះខណៈ ដែលពួកគេត្រូវបានចាប់ឆ្នោតក្នុងពូល I ជាមួយ Viettel FC (វៀតណាម), Hougang United (សិង្ហបុរី) និង Young Elephants (ឡាវ)។
អតីតខ្សែការពាររបស់ក្លិបអង្គរថាយហ្គឺរ បានប្រាប់បន្តថា «យើងបានហ្វឹកហាត់យ៉ាងខ្ជាប់ខ្ជួនទាំងកម្លាំងកាយនិងចិត្ត ចាប់តាំងពីការចាប់ផ្តើម Pre-Season»។
«លទ្ធផល នៃកីឡាករទាំងអស់ដែលធ្វើ ការដោយ មានគោលដៅរួមបាននាំ មកនូវលទ្ធផលល្អ ។ យើងនឹងមិនធ្វេសប្រហែសក្នុងការរៀបចំក្រុមរហូតដល់ថ្ងៃប្រកួតដំបូងមកដល់ឡើយ។ ទោះបីជាយើងជាក្រុមការពារតំណែងជើងឯកក៏ដោយ ក៏យើងតែងតែចង់ប្រយុទ្ធជាមួយនឹងការលេងវាយលុក ជាជាងការពារ»។ Takaki Ose បានបន្ថែម។
Takaki Ose បានលើកឡើងបន្ថែមទៀតថា «ខ្ញុំគិតថារាល់ការហ្វឹក ហាត់ត្រូវបានធ្វើ ឡើងក្នុងបរិយាកាសល្អ ។ ក្រៅពីការហ្វឹកហាត់ យើងក៏មានទំនាក់ទំនងល្អជាមួយ គ្នាហើយ កីឡាករក្មេងៗក៏រស់រវើកដែរ។ ខ្ញុំទន្ទឹងរង់ចាំរដូវកាលថ្មីកាន់តែខ្លាំង។»
«រយៈពេល ២ឆ្នាំហើយចាប់តាំងពីខ្ញុំបានចូលរួមជាមួយក្រុមនេះ ហើយខ្ញុំមានពេលវេលាដ៏រីករាយ។ ប្រធានក្លិប ថ្នាក់ដឹកនាំគ្រូបង្វឹក និងបុគ្គលិកផ្សេងទៀតក៏មានមោទកភាពផងដែរ។ ខ្ញុំមានបទពិសោធន៍ច្រើនជាមួយក្រុមនេះ។យើងមានឱកាស លេង ក្នុងពាន AFC Cup ឆ្នាំនេះដូច្នេះ ខ្ញុំចង់រក្សាការរីកចម្រើនរបស់ខ្ញុំជាមួយក្រុម នេះ»។ ខ្សែការពារដែលលេចធ្លោកាលពីរដូវកាលមុនរូបនេះបានសង្កត់ធ្ងន់ជុំវិញបរិយាកាសជាមួយក្លិបភ្នំពេញក្រោន៕
ចែករំលែកព័តមាននេះ