ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​អង្ករ​ទៅ​អ៊ុយ​ក្រែ​ន ​ផ្តើម​ជួប​ការ​លំបាក​តែ​ទៅ​រុ​ស្ស៊ី​មិន​ទាន់​មាន​បញ្ហា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ដូចដែល​យើង​បាន​ផ្សាយ​រួច​ហើយ​ថា​ ទាំង​រុ​ស្ស៊ី​ និង​អ៊ុយ​ក្រែន ​ជាទី​ផ្សារ​ទិញ​អង្ករ​កម្ពុជា ​។ នៅ​ពេល​សង្គ្រាម​បាន​ផ្ទុះ​ឡើង​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ការ​នាំ​អង្ករ​កម្ពុជា​ទៅ​ប្រទេស​នេះ មិន​មានដំណើរ​ការ​ល្អ​ដូច​ពី​មុន​ឡើយ​…

រាជធានី​ភ្នំពេញ ​៖ ដូចដែល​យើង​បាន​ផ្សាយ​រួច​ហើយ​ថា​ ទាំង​រុ​ស្ស៊ី​ និង​អ៊ុយ​ក្រែន ​ជាទី​ផ្សារ​ទិញ​អង្ករ​កម្ពុជា ​។ នៅ​ពេល​សង្គ្រាម​បាន​ផ្ទុះ​ឡើង​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ការ​នាំ​អង្ករ​កម្ពុជា​ទៅ​ប្រទេស​នេះ មិន​មានដំណើរ​ការ​ល្អ​ដូច​ពី​មុន​ឡើយ​ ។ ​ប៉ុន្តែ​សម្រាប់​ការ​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​រុ​ស្ស៊ី​ នៅ​មាន​លក្ខណៈ​ជា​ធម្មតា​មិន​មាន​អ្វី​ការ​ប៉ះពាល់​នោះ​ទេ ​។

លោក​ឧកញ៉ា​ ចាន់ សុខ​ឃាំង អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ​៤ ​មីនា ​ឆ្នាំ ​២០២២​ នេះ​ថា​ការ​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​ខាង​ប្រ​ទ​រុ​ស្ស៊ី​ នៅ​មានដំណើរ​ជា​ប្រក្រតី​នៅឡើយ​តែ​នៅ​ខាង​ប្រទេស​អ៊ុយ​ក្រែ​ន មិន​មាន​ទំនាក់ទំនង​ដែល​អាច​ប្រព្រឹត្តិ​ទៅ​បាន ដោយសារ​តែ​ហេដ្ឋារចនាសម្ព័ន្ធ​បាន​បាត់បង់​ម្ចាស់​ការ ​។ ​តួយ៉ាង​ប្រតិបត្តិការ​នៅ​ខាង​កំពង់​ផែ និង​ចលនា​ដឹក​ជញ្ជូន​ផ្សេង​ៗ​ត្រូវ​កាត់​ផ្តាច់​អស់​ ។ លោក​ថា ​អ្នកជំនួញ​ធុរកិច្ច​មួយ​ចំនួន​ធំ​បាន​ចល័ត​ទីតាំង​ ឬ​បាន​ផ្អាក​អាជីវកម្ម​របស់​ខ្លួន ដើម្បី​រក​ទីកន្លែង​មាន​សុវត្ថិភាព ​។

អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​បន្ត​ថា បើ​សង្គ្រាម​រវាង​រុ​ស្ស៊ី ​និង​អ៊ុយ​ក្រែ​ន​ នៅ​តែ​បន្ត ច្បាស់​ណាស់​ផល​ប៉ះពាល់​នឹង​មាន​ ។ ​តែ​ដោយសារ​អង្ករ​កម្ពុជា​លក់​ទៅ​ឱ្យ​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ លោក​ថា​ផល​ប៉ះពាល់​ទៅ​វិស័យ​ទាំងមូល​មិន​មាន​បញ្ហា​ចោទ​នោះ​ទេ ​។

លោក​ឧកញ៉ា ​ចាន់ សុខ​ឃាំង បាន​មើលឃើញ​ថា បើ​សង្គ្រាម​រវាង​រុ​ស្ស៊ី​និង​អ៊ុយ​ក្រែ​ន​នៅ​តែ​បន្ត​វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់ទី​ផ្សារ​នាំ​ចេញ​អង្ករ​សម្រាប់​ប្រទេស​សមាជិក​អាស៊ាន​ ​វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ការ​ដឹក​ជញ្ជូន​តម្លៃ​វា​ឡើងថ្លៃ​ដោយ​ប្រយោល​ឬ​ដោយ​ផ្ទាល់​ ។ ​ដូច្នេះ​ហើយ​សង្គ្រាម​រវាង​ប្រទេស​ទាំង​ពីរ​ខាងលើ​នេះ​វា​នឹង​ធ្វើ​ឱ្យ​មាន​អតិ​បរ​ណា​នៅ​ក្នុង​សេដ្ឋកិច្ច​ពិភពលោក​ ។

យោ​តាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា តើ​អ្នកដឹង​ទេ​ថា កម្ពុជា​លក់​អង្ករ​អោយ​រុ​ស្សី និង​អ៊ុយ​ក្រែ​ន​បាន​ប៉ុន្មាន​តោន​ក្នុង​មួយ​ឆ្នាំ ?​ក្នុង​រយៈពេល ៥ ​ឆ្នាំ​ចុង​ក្រោយ​ពោល​ចាប់ពី​ឆ្នាំ ​២០១៧ -២០២១​ នេះ​ប្រទេស​កម្ពុជា​បាន​នាំ​អង្ករ​ចេញ​ទៅ​កាន់​ប្រទេស​រុ​ស្សី​បាន​ចំនួន ១៧.៥១២​ តោន ​។​ សម្រាប់​ឆ្នាំ​ ២០២១ ​បរិមាណ​ដែល​បាន​លក់​ទៅ​កាន់​ប្រទេស​រុ​ស្សី​មាន ចំនួន ២.២២៣ តោន ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ១.៩៦៣​ លាន​ដុល្លារ​សហរដ្ឋអាមេរិក និង​សម្រាប់​ខែមករា និង​ខែកុម្ភៈ​នៃ​ឆ្នាំ ​២០២២ បរិមាណ​អង្ករ​ដែល​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​រុ​ស្សី មាន​ចំនួន​ត្រឹមតែ ​២០០​ តោន​ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ២០០. ៦៤០ ដុល្លារ​សហរដ្ឋអាមេរិក​ ។ តែ​ដោយឡែក​ការ​នាំ​អង្ករ​ចេញ​ទៅ​កាន់​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​បរិមាណ​តិចតួច​បំផុត​ត្រឹមតែ ​៥៧២​ តោន​តែ​ប៉ុណ្ណោះ​ក្នុង​រយៈពេល ​៥ ​ឆ្នាំ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ