ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​សាំង​ឡើងថ្លៃ​កម្ពុជា ​បាន​នាំ​សាំង​ចូល​កើនឡើង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ទោះ​ថ្លៃ​ ឬ​ថោ​កក៍​តម្រូវការ​ប្រេង​ឥន្ទ​នៈ​មិន​អាច​ខ្វះ​បាន ​។ កម្ពុជា​មាន​កំណើន​ក្នុង​ការ​លំ​ចូល​ប្រេង​ជា​លំដាប់​ ។ គិត​ត្រឹម​ខែ​តែម​ករា ​ឆ្នាំ ​២០២២​…

រាជធានី​ភ្នំពេញ​ ៖ ​ទោះ​ថ្លៃ​ ឬ​ថោ​កក៍​តម្រូវការ​ប្រេង​ឥន្ទ​នៈ​មិន​អាច​ខ្វះ​បាន ​។ កម្ពុជា​មាន​កំណើន​ក្នុង​ការ​លំ​ចូល​ប្រេង​ជា​លំដាប់​ ។ គិត​ត្រឹម​ខែ​តែម​ករា ​ឆ្នាំ ​២០២២​ នេះ ការ​នាំ​ចូល​ប្រេង​ប្រេងឥន្ធនៈ​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ប្រើប្រាស់​នៅ​ក្នុងស្រុក​មាន​ជាង​ ២០ ​ម៉ឺន​តោន ដែល​ឆ្លងកាត់​តាម​រយៈ​កំពង់​ផែ​ស្វ័​យ​ត​ក្រុងព្រះសីហនុ​ ។ ​ចំនួន​នេះ មានការ​កើនឡើង​ជាង​ ៤១% បើ​ប្រៀបធៀប​ទៅ​និង​ខែមករា​ ឆ្នាំ ​២០២១​ មាន​ជាង​ ១៤ ​ម៉ឺន​តោន ​។ នេះ​បើ​តាម​ការឱ្យដឹង​របស់​មន្ត្រី​កំពង់​ផែ​ ។

តម្រូវការ​ប្រេង​ឥន្ទ​នៈ​កើនឡើង​ត្រូវ​គេ​មើលឃើញ​ដោយសារ​កម្ពុជា​ មាន​តម្រូវការ​ថាមពល​ផលិត​ពី​ប្រេងសាំង​ច្រើន នៅ​ក្នុង​នោះ​មាន​កំណើន​យានជំនិះ​ជាដើម​ ។ លោក​បណ្ឌិត គី សិរី​វឌ្ឍន៍ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​បាន​មើលឃើញ​ពី​ជ្រុង​មួយទៀត​ថា ​ការ​នាំ​ចូល​ប្រេងឥន្ធនៈ​មានការ​កើនឡើង​នេះ​ក្នុង​គោលបំណង ​ដើម្បី​ទប់ស្កាត់​ការ​ឡើងថ្លៃ​ប្រេង​នា​ពេល​ខាង​មុខ ដោយសារ​តែ​ការ​ព្យាករណ៍​ឃើញ​ថា ​ប្រេងឥន្ធនៈ​នឹង​មាន​កើនឡើង​ថ្លៃ ​។

លោក​ថា​ អ៊ីចឹង​ហើយ​បានជា​ក្រុមហ៊ុន​នាំ​ប្រេង​បាន​សម្រុក​នាំ​ចូល ទុកជា​មុន​ដើម្បី​ទទួល​បាន​ផល​ចំណេញ ​។
ពាក់ព័ន្ធ​និង​ប្រេងឥន្ធនៈ​នេះ លោក ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ បានឱ្យ​ដឹង​ថា​ បញ្ហា​ប្រេងសាំង កម្ពុជា​បាន​ពឹងផ្អែក​ទាំងស្រុងលើ​ការ​នាំ​ចូល​ប្រេង​ពី​ក្រៅប្រទេស ​។ ក្នុង​ពេល​នេះ​សភាពការណ៍​រុ​ស្សី និង​អ៊ុយ​ក្រែ​ន កំពុង​តានតឹងប្រឈម​មុខ​ដាក់​គ្នា​រួម​នឹង​បញ្ហា​កូ​វី​ដ ១៩ ផង​នោះ​បាន​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​មានការ​ប្រែប្រួល​ ។

«មាន​ប្រទេស​ចំនួន ៣ មាន​ប្រតិបត្តិការ​អាជីវកម្ម​ប្រេង​ធំ​ជាងគេ ក្នុង​នោះ​ប្រទេស​រុ​ស្សី ជា​ប្រទេស​មួយ​ផលិត​ប្រេង និង​ហ្គា​ស សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​អន្តរជាតិ​ ។ ដូច្នេះ​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​លើ​រុ​ស្សី វា​បាន​បង្អាក់​ដល់​ដំណើរការ​ផ្គត់ផ្គង់​ប្រេង នឹង​អាច​ធ្វើ​ឱ្យ​តម្រូវការ​ផ្គត់ផ្គង់​ប្រេង​លើ​ពិភពលោក​បាន​ថយ​ចុះ ​។ ស្រប​ពេល​ប្រេង​ឆៅ​បាន​ហក់​ឡើង​ពី ៧០ ដុល្លារ ទៅ ១០០​ ដុល្លារ ក្នុង​ ១ បារ៉ែល ។ នេះ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ ។

មន្ត្រី​នាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ខាងលើ​បញ្ជាក់​ថា សម្រាប់​កម្ពុជា​វិញ ចំពោះ​ការ​បន្ត​ហក់​ឡើង​តម្លៃ​ប្រេងសាំង​នេះ មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ឡើយ ដោយ​កម្ពុជា​បាន​ពឹងផ្អែក​លើ​ការ​នាំ​ចូល​ ។ ស្រប​ពេល​ពិភពលោក​កំពុង​មាន​សភាពការណ៍​បែប​នេះ មិន​ថា​នៅ​កម្ពុជា ឬ​ប្រទេស​ដ៏​ទៃ​ទៀតបាន​កំពុង​ជួប​អតិផរណា​នៃ​ការ​ប្រែប្រួល​តម្លៃ​ប្រេងសាំង​ដូច​គ្នា​ ។

ក្រសួងពាណិជ្ជកម្ម បាន​កំណត់​ថ្លៃ​ប្រេង​ឥន្ទ​នៈ​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា​ពី​ថ្ងៃ​ទី ​១​ ដល់​ថ្ងៃ​ទី​ ១៥​ មីនា ឆ្នាំ​ ២០២២ ប្រេងសាំង​ធម្មតា​មាន​តម្លៃ ៤៨០០​ រៀល​ក្នុង​មួយ​លី​ត្រ និង ​៤៥០០ ​រៀល​ក្នុង​មួយ​លី​ត្រ​សម្រាប់​ប្រេងម៉ាស៊ូត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ