ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧកញ៉ា ​ម៉ុង​ ឬ​ទ្ធី​ ចង់ឱ្យ​កសិករ​ឈប់​ដាំ​ស្វាយកែវ​រមៀត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ប្រឈម​នឹង​ជី​កសិកម្ម​ឡើងថ្លៃ​ទ្វេ​ដង​នា​ពេល​នេះ លោក​ឧកញ៉ា ​ម៉ុង ឬ​ទ្ធី ដែល​ជា​សេដ្ឋី​ដូងប្រេង​នៅ​កម្ពុជា​បាន​លើកទឹកចិត្ត​ឱ្យកសិករ​ផលិត​ជីកំប៉ុស​ដោយ​ខ្លួនឯង​សម្រាប់​ការ​ដាំ​ដុះ ​។ ជាមួយ​គ្នា​នេះ​លោក​ក៍​ចង់​ឱ្យកសិករ​ងាក​ចេញពី​ការ​ដាំ​ស្វាយកែវ​រមៀត ដែល​គ្រប់​គ្នា​បាន​ដាំ​នោះ…

រាជធានី​ភ្នំពេញ​ ៖ ​ប្រឈម​នឹង​ជី​កសិកម្ម​ឡើងថ្លៃ​ទ្វេ​ដង​នា​ពេល​នេះ លោក​ឧកញ៉ា ​ម៉ុង ឬ​ទ្ធី ដែល​ជា​សេដ្ឋី​ដូងប្រេង​នៅ​កម្ពុជា​បាន​លើកទឹកចិត្ត​ឱ្យកសិករ​ផលិត​ជីកំប៉ុស​ដោយ​ខ្លួនឯង​សម្រាប់​ការ​ដាំ​ដុះ ​។ ជាមួយ​គ្នា​នេះ​លោក​ក៍​ចង់​ឱ្យកសិករ​ងាក​ចេញពី​ការ​ដាំ​ស្វាយកែវ​រមៀត ដែល​គ្រប់​គ្នា​បាន​ដាំ​នោះ មក​ដាំ​ស្វាយ​ប្រភេទ​ផ្សេង​ដែល​មាន​ទីផ្សារ​ល្អ​ជាង​ ។

សមាជិក​ព្រឹទ្ធសភា ឧកញ៉ា ម៉ុង ឬ​ទ្ធី បាន​រៀបរាប់​ថា បច្ចុប្បន្ន​នេះ​ផ្លែស្វាយ​កែវ​រមៀត​ធ្លាក់​ថ្លៃ ដែល​មិន​ធ្លាប់​ជួប​ប្រទះ​ពី​មុន​មក ​។ ​លោក​ថា​ កាល​ថ្ងៃ​ទី​ ២៧ ​ខែកុម្ភៈ លោក​បាន​លក់​ស្វាយកែវ​រមៀត ទៅ​ឱ្យ​ឈ្មួញ​វៀតណាម បាន​ត្រឹមតែ​តម្លៃ​ ៤០០ ​រៀល​មួយ​គីឡូក្រាម​តែ​ប៉ុណ្ណោះ ប្រៀបធៀប​រយៈពេល​កន្លង​មក​បាន​តម្លៃ​ជា​មធ្យម​ពី ៨០០ ​ទៅ​១.២០០​ រៀល ។ លោក​អះអាង​ថា បើ​និយាយ​ពី​តម្លៃ​ជី​កសិកម្ម​ប្រភេទ ​20-20-15 ​វិញ កាល​ឆ្នាំទៅមាន​តម្លៃ​ ៤២០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​តោន តែ​បច្ចុប្បន្ន​នេះ​ជា​មធ្យម ​៨២០ ​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​តោន ​។

«​ខ្ញុំ​ចង់ឱ្យ​កសិករ​យើង​ងាក​មក​ផលិត​ជី​សេរី​រា​ង្គ​ដោយ​ខ្លួនឯង​វិញ​ម្តង សម្រាប់​ពេល​នេះ​បើ​យើង​ទិញ​ជី​សេរី​រា​ង្គ​នាំ​ចូល​តម្លៃ​ ៤២០ ​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​តោន ដែល​ពី​មុន​មក​តម្លៃ​ជា​មធ្យម​គឺ​តែ ​២២០​ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មូ​យ​តោន​ ។ តែបើ​ខ្ញុំ​ផលិត​ជាក់ស្តែង​ដោយ​ផ្ទាល់​វិញ​អស់​តែ ​២៤ ​ដុល្លារ​អា​មេ​រិក​ក្នុង​មួយ​តោន​ទេ​» ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកឧកញ៉ា ​ម៉ុង ឬ​ទ្ធី ​នៅ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​លោក​ ។

ម្ចាស់​ច​ម្លា​រ​ដូងប្រេង​តែ​មួយនៅ​កម្ពុជា ចង់ឱ្យ​កសិករ​ប្តូរ​ពូជ​ស្វាយកែវ​រមៀត មក​ដាំស្វាយ​ដកម៉ៃ​, អេ​វិ​ន​, អាយ​វិ​ន និង​ប៉ោម​អូស្ត្រាលី​ ។​ លោក​ថា ​ស្វាយ​បី​បួន​ប្រភេទ​នេះ បច្ចុប្បន្ន​លក់​បាន​តម្លៃ​ជា​មធ្យម ​១៦.០០០ ​រៀល​មួយ​គីឡូក្រាម ​។

លោក ​គឹ​ម សុង​ឈី អ្នក​ប្រចាំការ​នៅ​ក្នុង​តំបន់​រមណីយដ្ឋានអភិវឌ្ឍន៍ក​សិ​ទេសចរណ៍​ ម៉ុង ឫ​ទ្ធី​ សែន​ជ័យ ​ឱ្យ​ដឹង​ថា ក្រោយ​ពី​ការ​ប្រកាស​របស់​លោកឧកញ៉ា ​ម៉ុង ឬ​ទ្ធី​ មក មាន​ប្រជាពលរដ្ឋ​បាន​ទូរស័ព្ទ​មក​សួរនាំ​អំពី​ដំណាំ​ស្វាយ​នោះ ។​លោក​ថា ​ពលរដ្ឋ​ចង់​ដឹង​អំពី​ការ​បង្កាត់​ទៅ​ពូជ​ស្វាយ​ណាំ​ដកម៉ៃ​, អេ​វិ​ន​, អាយ​វិ​ន​ និង​ស្វាយ​ផ្សេង​ទៀត​យក​ទៅ​ដាំ ​។
ទោះ​យ៉ាងណា​លោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី បាន​បញ្ជាក់​ថា ការ​ដាំ​ដុះ​ស្វាយ ណាំ​ដកម៉ៃ​, អេ​វិ​ន​,​ជាដើម​នោះ បើ​ដាំ​ដុះ​ខ្នាត​តូចប្រើ​កម្លាំង​ខ្លួនឯងអាច​ចិញ្ចឹម​ឆ្នាំង​បាន ​តែបើ​ធ្វើ​ខ្នាត​ធំ​កម្លាំង​ពលកម្ម​ជួល​គេ នោះ​ក៍​ពិបាក​រក​ចំណេញ​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ