ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ចាប់​ខ្លួន​​អ្នកជួញ​ដូរ​គ្រឿង​ញៀន​​រឹបអូស​​យ៉ាម៉ា​​​200​គ្រាប់​​នៅ​សំ​ពៅ​លូន

11 ឆ្នាំ មុន

ខេត្តបាត់​ដំបង​ ៖ ​ស្ត្រី​ម្នាក់​ និងបុរសម្នាក់​​បាន​ត្រូវ​សមត្ថកិច្ច​​ឃាត់​ខ្លួន​​កាលពីព្រឹក​ថ្ងៃទី​​១៥ ​ធ្នូ ខណៈ​​​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​​ដល់​​​ភូមិ​អូរ​​ចំណិប ​ឃុំ​តាស្ដា ស្រុក​សំពៅលូន ​ក្រោយ​​​ពី​សង្ស័យ​​​ថា ពួកគេ​​​មាន​រក្សា​ទុកគ្រឿង​ញៀន​​​​​នៅ​​ជាប់​​ខ្លួន ។ ​​លោកពេជ្រ​ សារ៉ែន ​អធិការ​នគរ​បាល​ស្រុក​សំពៅ​លូន​​ឱ្យ​ដឹងថា ​​សមត្ថកិច្ច​របស់លោ​ក​បាន​រក​ឃើញ​​ថ្នាំ​ញៀន​​ប្រភេទ​មេតំហ្វេតាមីន​​ចំនួន​​២០០គ្រាប់​​​​

ខេត្តបាត់​ដំបង​ ៖ ​ស្ត្រី​ម្នាក់​ និងបុរសម្នាក់​​បាន​ត្រូវ​សមត្ថកិច្ច​​ឃាត់​ខ្លួន​​កាលពីព្រឹក​ថ្ងៃទី​​១៥  ​ធ្នូ ខណៈ​​​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​​ដល់​​​ភូមិ​អូរ​​ចំណិប ​ឃុំ​តាស្ដា ស្រុក​សំពៅលូន ​ក្រោយ​​​ពី​សង្ស័យ​​​ថា ពួកគេ​​​មាន​រក្សា​ទុកគ្រឿង​ញៀន​​​​​នៅ​​ជាប់​​ខ្លួន ។  ​​លោកពេជ្រ​ សារ៉ែន ​អធិការ​នគរ​បាល​ស្រុក​សំពៅ​លូន​​ឱ្យ​ដឹងថា ​​សមត្ថកិច្ច​របស់លោ​ក​បាន​រក​ឃើញ​​ថ្នាំ​ញៀន​​ប្រភេទ​មេតំហ្វេតាមីន​​ចំនួន​​២០០គ្រាប់​​​​ ក្រោយ​ពីឃាត់​ខ្លួន​​ឆែក​ឆេរ​​​លើ​ខ្លួន​ពួកគេ​​ ។​

ជន​សង្ស័យ​ទាំង​​២នាក់​​​​​​​​​នេះ​​ម្នាក់​​ឈ្មោះ​ជួន ​មឿន ​ភេទប្រុស​ ​អាយុ​​៣៩ឆ្នាំ ​និង​​​ម្នាក់​ទៀត​​ឈ្មោះ​​សាយ ​ផល្លា ​ហៅ ផល ​ភេទស្រី​​ អាយុ​​២៨​​ឆ្នាំ ​​ពួកគេ​រស់នៅ​ក្នុង​ភូមិ​​អូរដា ​ឃុំបួ ស្រុក​ភ្នំព្រឹក​ ​ ។  ​លោក​​​អធិការ​​​បញ្ជាក់ថា ​ជនទាំង​ពី​រ​នាក់​​​នេះបាន​​នាំយក​​ថ្នាំញៀន​​ទាំងនោះ​បម្រុង​​​​មក​លក់​​​​បន្ត​​នៅ​ក្នុងមូលដ្ឋាន​​របស់​លោក​ តែ​ត្រូវ​សម​ត្ថ​​កិច្ច​​ជំនាញ​​​បង្ក្រាប​​ទាន់​ពេល​វេលា ​។

​ស្ត្រី​ឈ្មោះ​​សាយ​ ​ផល្លា ហៅ​​ផល​​​​និយាយ​ថា ​​ខ្លួន​ទើប​ប្រកប​​របរ​នេះ​​​ជា​លើកទី​​២ ​តាម​គេ​តាម​ឯង​​ដើម្បី​រក​កម្រៃ​ចិញ្ចឹម​​កូន ​ព្រោះខ្លួន​​ជា​ស្ត្រី​មេ​ម៉ាយ​​​ ។ រី​ឯ​ឈ្មោះ​​ជួន ​មឿន ​​សារ​ភាព​ថា ​ខ្លួន​ពិត​​​​​បាន​រក្សា​​ទុក​ថ្នាំញៀន​​​​ទាំងនោះមែន​ ។ ជន​នេះ​បញ្ជាក់​ថា ខ្លួន​តែង​នាំ​ថ្នាំ​ញៀន​​នេះ​ពីប្រទេស​​​ថៃចូល​មក​ស្រុក​ខ្មែរ ​ហើយ​លក់បន្ត​​ទៅ​តាម​បណ្ដា​​ស្រុក​​នានា​តាម​​តំបន់​ព្រំ​ដែន​ ។​​

មន្ត្រី​​ជំនាញ​បញ្ជាក់​​ដែរ​ថា ​ជន​សង្ស័យ​​ទាំង​​​២នាក់​​​ខាង​លើនេះ​គឺ​ជាមុខសញ្ញា​​ដែល​យើង​ទើប​​កំណត់​បាន​ថ្មី​ៗ ​ហើយ​កម្លាំង​ជំនាញ​​ក៏​​តាម​ដាន​សកម្ម​ភាព​​​ពួកគេ​​រហូត​ឈាន​ដល់​​​ការ​បង្ក្រាប​​បាន​តែម្ដង​ ។​ មន្ត្រី​ដដែល​​បន្ត​ថា ​ជន​សង្ស័យ​ទាំង​​២នាក់​​ត្រូវបានកសាង​សំណុំ​រឿង​បញ្ជូន​​​​​​ទៅ​​សាលា​ដំបូង​រួម​ជាមួយ​នឹង​វត្ថុតាង​ ៕