ព្រះពុទ្ធត្រាស់ថា ការកើតឡើងនៃវត្ថុគ្រប់យ៉ាងសុទ្ធតែឋិតក្នុង អនិច្ចតាធម៌ គឺសភាពប្រែប្រួលមិនឋិតថេរ មិនគង់វង្ស មិនទៀងទាត់ឡើយ ។
របស់ណាមិនទៀងទាត់ របស់នោះជាប្រភពនៃសេចក្តីទុក្ខ របស់ណាជាទុក្ខរបស់នោះមិនមែនជារបស់ខ្លួន ជាអនត្តា ព្រោះរបស់នោះកើតពីបច្ច័យនៃលោកនេះតាក់តែងឡើង ។ របស់ណាកើតពីបច្ច័យ របស់នោះនិងរលត់ទៅព្រោះហេតុតែអស់បច្ច័យ ដោយហេតុថារបស់ទាំងអស់ក្នុងលោកនេះតាំងនៅបានព្រោះបច្ច័យមិនទាន់អស់ តែបើអស់បច្ច័យហើយនឹងរលត់សូន្យទៅតាមសភាវៈពិតនៃធម្មជាតិ ។
មានតែព្រះនិព្វានប៉ុណ្ណោះដែលជាធម៌គ្មានបច្ច័យតាក់តែង ជាសង្ខារធម៌មិនប្រែប្រួល គឺមិនមានទុក្ខវិយោគសោកសង្រេងក្នុងរបស់ជាលោកិយឡើយ ដែលលោកឲ្យឈ្មោះថា មានតែព្រះនិព្វានប៉ុណ្ណោះដែលជាអមតៈមហាសែនសុខ ៕ សាន សារិន
ចែករំលែកព័តមាននេះ