រើសសំរាមតាមផ្លូវជាតិលេខ៥៧ ដើម្បីសម្អាតបរិស្ថាន និងរក្សាសោភ័ណភាពទីក្រុងប៉ៃលិន
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ ក្រោយពីសង្កេតឃើញនៅតាមចិញ្ចើមផ្លូវជាតិលេខ៥៧ ស្ថិតនៅក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុង
ខេត្តប៉ៃលិន ៖ ក្រោយពីសង្កេតឃើញនៅតាមចិញ្ចើមផ្លូវជាតិលេខ៥៧ ស្ថិតនៅក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុង
ខេត្តប៉ៃលិន ៖ ក្រោយពីសង្កេតឃើញនៅតាមចិញ្ចើមផ្លូវជាតិលេខ៥៧ ស្ថិតនៅក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានសំរាមថង់ប្លាស្ទិក សំបកដបជ័រ នៅរាយប៉ាយនៅពេញសងខាងដងផ្លូវជាតិលេខ៥៧ ទើបនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២ ២នេះ លោកស្រី ទួន ស៊ីម៉េន ចៅសង្កាត់ទួលល្វា បានដឹកនាំក្រុមការងារ ក្រុមប្រឹក្សាសង្កាត់ លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សមកពីសាលាបឋមសិក្សាអូរតាពុក និងវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត ធ្វើការរើសសំរាមទាំង អស់នោះយកទៅដុតចោល រក្សាអនាម័យបរិស្ថាន ដើម្បីឱ្យទីក្រុងប៉ៃលិន មានសោភ័ណភាពកាន់តែស្រស់ស្អាត ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យចូលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិន កាន់តែច្រើនកុះករ។
បើតាមការរៀបរាប់របស់លោកស្រី ទួន ស៊ីម៉េន ចៅសង្កាត់ទួលល្វា បានឱ្យភ្នាក់ងារយើងដឹងថា ក្នុងការដឹកនាំក្រុមការងារ និងសិស្សានុសិស្សដើររើសសម្រាមសម្អាតបរិស្ថាន រក្សាសោភ័ណភាពនេះ គឺធ្វើចាប់ពីគល់ស្ពានហង្សាមាស ក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន រហូតដល់ទល់មុខវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត ក្នុងភូមិខាងលើ។
លោកស្ត្រីបន្តទៀតថា ដោយមានការណែនាំពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក្នុងគោលបំណងឱ្យក្រុងប៉ៃលិននៅតែរក្សាសម្រស់ស្រស់ស្អាតល្អដដែល ដើម្បីប្រឡងប្រណាំងទីក្រុងស្អាតជាមួយបណ្តាខេត្តនានា។ ម្យ៉ាងវិញទៀត ការដើររើសសំរាមនេះ គឺចង់បង្ហាញឱ្យប្រជាពលរដ្ឋ ដែលរស់នៅតាមផ្ទះក្បែរដងផ្លូវ ឱ្យមានការអៀនខ្មាស កុំឱ្យបន្តបោះចោលសំរាមពាសវាលពាសកាល ព្រោះជាគំរូបមិនល្អដល់ក្មេងជំនាន់ក្រោយ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។ លើសពីនេះ ដើម្បីឱ្យទីក្រុងប៉ៃលិនទាំងមូលមានភាពស្រស់បំព្រង និងស្អាតល្អ ទាល់តែប្រជាពលរដ្ឋម្នាក់ៗ មានការរួមសហការគ្នា មិនត្រូវហូបអាហាររួច បោះចោលកាកសំ ណល់ថង់ប្លាស្ទិក កញ្ចប់ ឬដបជ័រ ផ្តេសផ្តាសនោះទេ។
លោកស្រីក៏សុំអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ៃលិន លះបង់ចោលនូវទម្លាប់មិនល្អ ដែលបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ មិនដាក់ក្នុងធុងសំរាម ជាពិសេសអ្នករស់នៅតាមភូមិ សូមចាប់ផ្តើមចេះសម្អាតអនាម័យមុខផ្ទះរបស់ខ្លួន ជារៀងរាល់ថ្ងៃ មិនត្រូវទុកសម្រាមរហូតដល់ក្លាយជាគំនរ ធំ នាំឱ្យបាត់បង់នូវសណ្តាប់ធ្នាប់សាធារណ: ព្រមទាំងបង្កទៅជាជម្ងឺរោគាផ្នែកផ្លូវដង្ហើមផ្សេងៗ ផងដែរ ៕
ចែករំលែកព័តមាននេះ