ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជាង​​3​ម៉ឺន​នាក់​នឹង​ប្រកាស​ទ្រព្យ​សម្បត្តិ​និងបំណុល​ជា​លើកទី​2​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ លោកឱម​ យ៉ិនទៀង ​ប្រធាន​អង្គ​ភាព​ប្រឆាំង​​​អំពើពុក​រលួយ​បាន​មាន​​ប្រសាសន៍កាលពីថ្ងៃទី៩​ ធ្នូ​ ថា អង្គ​ភាព​ប្រឆាំង​អំពើពុក​រលួយ​ ​សូម​​ជម្រាប​ជូន​បង​ប្អូន​ជន​រួម​ជាតិ​ទាំង​អស់ថា​ ឆ្នាំ​២០១៣ ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ខាង​មុខ​នេះ គឺ​ជា​ឆ្នាំប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​មួយ​កម្រិត​ថែម​​ទៀត។ ឆ្នាំថ្មី​នេះ ​ពេញ​មួយ​ខែ​មករា ​ជា​ការ​ចាប់​ផ្តើម​ប្រកាស​ទ្រព្យ​សម្បត្តិ និង

រាជ​ធានី​ភ្នំពេញ ៖ លោកឱម​ យ៉ិនទៀង ​ប្រធាន​អង្គ​ភាព​ប្រឆាំង​​​អំពើពុក​រលួយ​បាន​មាន​​ប្រសាសន៍កាលពីថ្ងៃទី៩​ ធ្នូ​ ថា អង្គ​ភាព​ប្រឆាំង​អំពើពុក​រលួយ​ ​សូម​​ជម្រាប​ជូន​បង​ប្អូន​ជន​រួម​ជាតិ​ទាំង​អស់ថា​ ឆ្នាំ​២០១៣ ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ខាង​មុខ​នេះ គឺ​ជា​ឆ្នាំប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​មួយ​កម្រិត​ថែម​​ទៀត។ ឆ្នាំថ្មី​នេះ ​ពេញ​មួយ​ខែ​មករា ​ជា​ការ​ចាប់​ផ្តើម​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​ជា​លើក​ទី២​សម្រាប់​មន្រ្តី​ជាប់​កាតព្វ​កិច្ច​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​ជិត​៣ម៉ឺន​នាក់។ ឆ្នាំថ្មី​២០១៣ នេះ ​ក៏​ជា​ឆ្នាំប្រយុទ្ធ​ប្រឆាំង​នឹង​ការ​យក​លុយ​ខុស​ច្បាប់​ដោយ​គ្មាន​ការ​លើក​លែង​​មិន​ថា ស្ថាប័ន​ណា ឬមូល​ដ្ឋាន​ណា​ឡើយ ។ ​យើង​នឹង​អប់រំ​​បង្ការ​​​ទប់​ស្កាត់ និង​បង្រ្កាប​អំពើ​ពុក​​រលួយ​ឲ្យ​បាន​សកម្ម​ថែមទៀត ។

ការ​ប្រកាស​កណ្តាប់​ដៃដែក​របស់​លោក​ឱម យ៉ិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​នឹង​អំពើ​ពុក​​រលួយ ​​បាន​ធ្វើឡើង​នៅ​ក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ចូល​​រួម​ប្រារព្វទិវា​ប្រឆាំង​​អំពើពុក​រលួយ​ថ្នាក់​ជាតិ​កាល​ពី​ថ្ងៃទី៩​​ ធ្នូ​ ​នៅ​ស្ថានីយ​ទូរ​ទស្សន៍​អាស៊ី​​អាគ្នេយ៍​ ។ លោក​បន្តថា រាជ​រដ្ឋាភិបាល​​អង្គ​ភាព​​ប្រឆាំង​​អំពើពុក​រលួយ ​​​ក៏​ដូច​ជា​ប្រជា​ជន​​ទូទាំង​ប្រទេស​​សង្ឃឹម​ជឿ​ជាក់​ថា​ ដោយស្មារតី ​ដោយឆ​ន្ទៈ​​ ដោយ​សកម្ម​ភាព​ប្រឆាំង​នឹង​អំពើពុក​​រលួយ​​នេះ​ហើយ​តាំង​ពីរូប​ភាព​ដំបូង​ជា​ការ​ដាក់​ពិន័យ​ក្នុង​បក្ស​ ​ការ​ដាក់​ពិន័យ​រដ្ឋបាល​ ​និង​ឈាន​មក​​ដល់​បច្ចុប្បន្ននេះ​ជា​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនា​គារ​តាម​ច្បាប់ ។

លោកឱម ​យ៉ិនទៀង បញ្ជាក់​ថា បញ្ហា​ទាំង​អស់​ខាង​លើនេះ​ហើយ​ដែល​បាន​រួម​ចំណែក​ជា​មួយ​ផ្នែក​ការ​ពារ​ជាតិ​ ផ្នែក​សេដ្ឋកិច្ច​ ផ្នែកសង្គម ​ផ្នែករដ្ឋបាល​ ​ផ្នែក​អន្តរ​ជាតិ ក្នុង​ការ​ធ្វើឲ្យ​​ប្រទេស​​​កម្ពុជា​ស្ថិត​ស្ថេរ និង​រីក​ចម្រើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំប្រកប​ដោយ​មោទនភាព​ ។ ​យើង​នឹង​បន្ត​ប្រយុទ្ធ​ប្រឆាំង​អំពើពុក​រលួយ​ទៅ​តាម​មាគ៌​ា​តាម​ឆន្ទៈ​កម្ពុជា​មួយ​ថ្មី ​ដែល​មាន​ការ​អភិវឌ្ឍ​មិន​ឈប់​ឈរ​ប្រកប​ដោយ​ចីរភាព ​ក្រោម​បរិស្ថាន​ស្អាត​ស្អំ​​ យុត្តិធម៌ ​គ្មាន​អំពើពុក​រលួយ​ដែល​យើង​ទាំង​អស់​គ្នាចង់បាន ។

លោក ឱម​ យ៉ិនទៀង​ បានបន្ថែមថា  យើង​ទាំង​អស់​គ្នា​បាន​ឃើញ​យ៉ាង​ច្បាស់​ហើយ​ថា  «បើ​មាន​អំពើពុក​រលួយ ​ព្រះមហាក្សត្រ​​​របស់​យើង​លោក​ព្រួយព្រះទ័យ​យ៉ាង​ខ្លាំង»​ ។ ​បើសិន​មាន​អំពើ​ពុក​រលួយ​សម្តេចតេជោហ៊ុន​ ​សែន ​របស់​យើង​លោក​ព្រួយ​បារម្ភ​ជា​ខ្លាំង ។ ព្រះ​រាជ​កង្វល់ និង​កង្វល់​ទាំង​នេះ​ពិត​ជា​នៅ​ជាប់​នឹង​ចង្វាក់​បេះ​ដូង​របស់​យើង​​​ហើយ​ទូន្មាន​យើង​គ្រប់​ពេល​វេលា​​ឲ្យវៀរ​ចាក​ឲ្យឆ្ងាយ​ពីអំពើពុក​រលួយ​ និង​នាំគ្នា​ធ្វើ​​ដំណើរ​នៅលើ​មាគ៌​ា​ស្អាត​ស្អំ​របស់​​ព្រះ​រា​ជា​ណា​ចក្រ​សម័យ​ថ្មីក្រោម​ចង្កូត​យុទ្ធ​សាស្រ្ត​ចតុ​កោណ​នាំ​ផ្លូវរបស់យើង ៕