ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលាតត្រដាងថា បញ្ហាចន្លោះប្រហោងជុំវិញការដំឡើងតួនាទី និងឋានន្តរស័ក្តិ ដល់មន្ត្រី

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ភាព​មិន​ប្រក្រតី​ចំពោះ​ការ​ដំឡើង​តួនាទី និង​ឋានន្តរ​ស័ក្តិ​របស់​មន្ត្រី​នគរបាល​មួយ​ចំនួន សម្តេច ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​មានការ​ត្រួតពិនិត្យ​ម៉ត់ចត់​បំផុត​ក្នុង​ការ​ដំឡើង​តួនាទី…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ភាព​មិន​ប្រក្រតី​ចំពោះ​ការ​ដំឡើង​តួនាទី និង​ឋានន្តរ​ស័ក្តិ​របស់​មន្ត្រី​នគរបាល​មួយ​ចំនួន សម្តេច ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​មានការ​ត្រួតពិនិត្យ​ម៉ត់ចត់​បំផុត​ក្នុង​ការ​ដំឡើង​តួនាទី និង​ឋានន្តរ​ស័ក្តិ​ដល់​មន្ត្រី​នគរបាល ។

ការ​ដាក់​បទបញ្ជា​របស់​ប្រមុខ​ដឹកនាំ​ក្រសួងមហាផ្ទៃ​នេះ ដោយសារ​ការ​ត្រួតពិនិត្យ នា​ពេល​កន្លង​ទៅ មាន​មន្ត្រី​នគរបាល​ចំនួន​២០០០​នាក់ ក្នុង​ចំណោម​៤០០០​នាក់ ត្រូវ​បាន​ដឹកនាំ​គេ​ដោយ​មិន​បាន​រៀន​វគ្គ​ជំនាញ​មូលដ្ឋាន​នៃ​វិជ្ជាជីវៈ​នគរបាល​ទាល់តែ​សោះ ។

ក្នុង​ពិធី​ប្រគល់​រថយន្ត​១៩​គ្រឿង​ជូន​ដល់​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​ដែល​ប្រចាំការ​នៅ​ភូមិភាគ​ទី​១ ទី​២ និង​ទី​៣ នា​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២២ សម្តេច ស ខេ​ង ក្រឡាហោម ស ខេ​ង​បាន​បញ្ជា​ឲ្យ​ត្រួតពិនិត្យ​ទៅ​លើ​មន្ត្រី​ដែល​ធ្វើការ​យូរ​ឆ្នាំ​ហើយ តែ​មិន​បាន​ឡើង​ស័​ក្ត ខណៈ​មន្ត្រី​ខ្លះ​ទើប​ចូល​ធ្វើការ​តែ​បាន​ឡើង​តួនាទី និង​ស័​ក្ត​ជាដើម ដោយសារ​តែ​មាន​សាច់សាលោហិត ជា​អ្នកធ្វើការ​ខ្សែ​ធំ ។ សម្តេច​ក្រឡាហោម​ក៏​បាន​លើក​ឡើង​ថា គ្រប់​នគរបាល​ទាំងអស់​ត្រូវ​តែ​ធ្វើការ​ឆ្លងកាត់​វគ្គ​ជំនាញ​មូលដ្ឋាន យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៤​ខែ ដោយ​មិន​អនុញ្ញាត​ឲ្យ​ដំឡើង​តួនាទី និង​ឋានន្តរ​ស័ក្តិដែល​មិន​បាន​ធ្វើការ​រៀនសូត្រ​វគ្គ​មូលដ្ឋាន​ឡើយ ។

សម្ដេច​បាន​គូសបញ្ជាក់​ថា ៖«​តាម​ការ​ត្រួតពិនិត្យ​នា​ពេល​កន្លង​ទៅ មាន​នគរបាល​ខ្លះ ចាប់ពី​អនុ​ការិយាល័យ​ឡើង​ទៅ​ពុំ​បាន​ទាន់​ធ្វើការ​រៀនសូត្រ​មុខ​វិជ្ជា​នគរបាល​មូលដ្ឋាន​នោះ​ទេ ជាក់ស្តែង​ក្នុង​ចំណោម​៤​ពាន់​មុខ​តំណែង គឺ​បាន​រក​ឃើញ​ជាង​២​ពាន់​តំណែង ដែល​មិន​បាន​ឆ្លង​វគ្គ​មូលដ្ឋាន ។ នេះ​ហើយ​ជា​កំហុសឆ្គង​ដែល​យើង​ចាំបាច់​ត្រូវ​តែ​ធ្វើការ​កែប្រែ ដោយ​បាន​រក​ឃើញ​បញ្ហា​នេះ​ហើយ​យើង​បាន​ប្រជុំ ដើម្បី​ឯកភាព​គ្នា​ដោះស្រាយ​រួច​ហើយនឹង​ធ្វើការ​ណែនាំ នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​»​។

សម្ដេច​បាន​បន្ដ​ថា មន្ត្រី​នគរបាល​ខ្លះ​មានភ័ព្វ​វាសនា​ដោយ​ក្នុង​មួយ​ឆ្នាំ​ឡើង​ឋានន្តរ​ស័​ក្ត​មួយ​ដង ខណៈ​មន្ត្រី​ខ្លះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ពុំ​បាន​ឡើង​នឹង​គេ ដូច្នេះ​ហើយ​ត្រូវ​នាំ​គ្នា​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់ ដោយ​ត្រូវ​បញ្ឈប់​ការ​ប្រើប្រាស់ មនោ​ស​ចេតនា បងប្អូន មិត្តភក្តិ ដើម្បី​តួនាទី និង​ឋានន្តរ​ស័ក្តិ គប្បី​ក្រឡេក​មើល​មន្ត្រី​ណា​ដែល​ពួក​គាត់​ខិតខំ​ធ្វើ​ការងារ​ល្អ ហើយ​ត្រូវ​លើកទឹកចិត្ត និង​លើកកម្ពស់​តួនាទី និង​ឋានន្តរ​ស័ក្តិ​ដល់​ពួក​គាត់ ។

លើស​ពី​នេះ​ទៀត សម្ដេច ស ខេ​ង បាន​បញ្ជាក់​ថា គ្រប់​មន្ត្រី​នគរបាល​ដែល​ទើបតែ​ជាប់​ដោយ​ការ​ប្រឡង​ក្តី​ដោយ​ការ​សម្ភាសន៍​ក្តី ក្នុង​ករណី​ចាប់​បាច់​ណាមួយ​ក្តី​ត្រូវ​តែ​ទទួល​បានការ​បណ្តុះបណ្តាល មុខ​វិជ្ជា​ជំនាញ​របស់​នគរបាល​ជាតិ ។

សម្តេច​បន្ថែម​ថា កាលពី​ពេល​កន្លង​ទៅ​ការ​សិក្សា​រៀនសូត្រ​ត្រូវ​មាន​រយៈពេល​២​ខែ​កន្លះ ហើយ​មក​ដល់​ពេល​នេះ តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួងមហាផ្ទៃ គឺ​បន្ថែម​ឲ្យ​មាន​រយៈពេល​៤​ខែ​ក្នុង​នោះ​ក្រសួង​គ្រោង​បន្ត​ពិនិត្យ​លទ្ធភាព​លើ​ផែនការ​រយៈពេល​មធ្យម​បង្កើន​ដល់​៦​ខែ ហើយ​ផែនការ​រយៈពេល​វែង​អាច​ឈាន​ទៅ​ដល់​៨​ខែ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ