ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អនុញ្ញាតឲ្យពលរដ្ឋខ្មែរ​​ព្យាបាលមេរោគអូមីក្រុងនៅតាម​ផ្ទះ ឯជនបរទេសនៅ​សណ្ឋាគារដោយ​ពុំ​ចាំបាច់​ទៅ​​ព្យាបាលនៅ​មន្ទីរពេទ្យ​រដ្ឋ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២១ មក​រា​នេះ ដោយ​បាន​កែសម្រួល​ចំពោះ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​បំប្លែង​ថ្មី​អូ​មី​ក្រុង បន្ទាប់​ពី​ឃើញ​ស្ថានភាព​ជំងឺ​នេះ​មិន​មាន​សភាព​ធ្ងន់ធ្ងរ ។ ក្រោយពីសម្តេចតេជោ បានបញ្ចេញសារយប់មិញ ករណីអ្នកឆ្លង​ជំងឺ​កូ​វី​ដ​១៩​បំប្លែង​ថ្មី​អូ​មី​ក្រុង…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២១ មក​រា​នេះ ដោយ​បាន​កែសម្រួល​ចំពោះ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​បំប្លែង​ថ្មី​អូ​មី​ក្រុង បន្ទាប់​ពី​ឃើញ​ស្ថានភាព​ជំងឺ​នេះ​មិន​មាន​សភាព​ធ្ងន់ធ្ងរ ។

ក្រោយពីសម្តេចតេជោ បានបញ្ចេញសារយប់មិញ ករណីអ្នកឆ្លង​ជំងឺ​កូ​វី​ដ​១៩​បំប្លែង​ថ្មី​អូ​មី​ក្រុង ដោយរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​អ្នកដំណើរ​ចូល​ប្រទេស​កម្ពុជា​ នៅ​ពេល​លទ្ធផល​តេស្ត​អវិជ្ជមាន ត្រូវ​បាន​អនុញ្ញាត​ឱ្យធ្វើ​ដំណើរ​ធម្មតា ក្នុង​ករណីវិជ្ជមាន​ត្រូវ​អនុញ្ញាត​ឱ្យ​ព្យាបាល​នៅផ្ទះ​ ឬ​ទីកន្លែង​ដែល​ពួក​គាត់​ជ្រើសរើស​ដោយ​ពុំ​ចាំបាច់​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​របស់​រដ្ឋ​ទេ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល​បាន​លើក​ឡើង​ថា យោង​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​យប់​ថ្ងៃ​សុក្រ ទី​២១ ខែមករា​នេះ​បាន​ចេញ​សារ​ពិសេស​ណែនាំ​ឲ្យ​កែប្រែ​លក្ខខណ្ឌ​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ បំប្លែង​ថ្មី ប្រភេទ​អូ​មី​ក្រុង (0mlcron) បន្ទាប់​ពី​ឃើញ​ស្ថានភាព​ជំងឺ​នះ មិន​មាន​សភាព​ធ្ងន់ធ្ងរ​។

ក្រសួងសុខាភិបាល ជម្រាប​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​ពី​ការ​ធ្វើ​បច្ចុប្បន្នភាព នីតិ​វី​ធី​សម្រាប់​បង្ការ និង​ទប់ស្កាត់​ការ​ចម្លង និង​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩ បំប្លែង​ថ្មី​ប្រភេទ​អូ​មី​ក្រុង (Omicron) សម្រាប់​អ្នកដំណើរ​ចូល​ប្រទេស​កម្ពុជា​ទាំងអស់ ក្នុង​ករណី​ទទួល​បាន​លទ្ធផល​តេស្ត​រហ័ស​រក​អង់​ទី​ហ្សែ​ន​កូ​វី​ដ​-១៩ អវិជ្ជមាន​ត្រូវ​បាន​អនុញ្ញាត​ឱ្យធ្វើ​ដំណើរ​ធម្មតា ។ សម្រាប់​អ្នកដំណើរ​ដែល​ពុំ​ទាន់​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ពេញលេញ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ដើម្បី​តាមដាន និង​ត្រួតពិនិត្យ​សុខភាព ។

ក្រសួង​ថា ក្នុង​ករណី​ទទួល​បាន​លទ្ធផល​តេស្ត​រហ័ស​រក​អង់​ទី​ហ្សែ​ន​កូ​វី​ដ​-១៩ វិជ្ជមាន ត្រូវ​យក​សំណាក​ធ្វើ រត​ស្ត PR បញ្ជាក់ និង​ធ្វើ Sequencing រក​ប្រភេទ​វីរុស ព្រមទាំង​ត្រូវ​ស្នាក់​នៅ​ដាច់​ដោយឡែក ដោយ​អនុវត្ត​ដូច​ខាងក្រោម ៖

១-​សម្រាប់​ជនបរទេស​ទាំងអស់​ដែល​ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ​ព្យាបាល​នៅ​សណ្ឋាគារ ឬ​និវេសនដ្ឋាន​របស់​ស្ថានទូត ឬ​ទីកន្លែង​ដែល​ពួក​គាត់​ជ្រើសរើស ដោយ​ពុំ​ចាំបាច់​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ របស់​រដ្ឋ​ទេ ។
២-​សម្រាប់​ជនជាតិ​ខ្មែរ​ទាំង​អ្នក​មក​ពី​បរទេស និង​អ្នក​នៅ​ក្នុង​ប្រទេស អនុញ្ញាត​ឱ្យ​ស្នាក់​នៅ​ព្យាបាល​តាម​ផ្ទះ ដូច​ករណី​អ្នកជំងឺ​កូ​វី​ដ​-១៩ ប្រភេទ​អាល់​ហ្វា ឬ​ដែល​តា​ដែរ ដោយ​គោរព​តាម​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​សម្រាប់​គ្រប់គ្រង​ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ នៅ​តាម​ផ្ទះ ។

ប្រសិនបើ​មាន​កត្តា​ហានិភ័យ​សុខភាព អ្នកជំងឺ​អាច​ធ្វើការ​ជ្រើសរើស​ធ្វើការ​ព្យាបាល​នៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ រដ្ឋ ឬ​ឯកជន​ដែល​ទទួល​បានការ​អនុញ្ញាត​ឱ្យ​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ ។

៣- ចំពោះ​អ្នកជំងឺ​កូ​វី​ដ​-១៩ ប្រភេទ​អូ​មី​ក្រុង ជា​ជនបរទេស ឬ​ជនជាតិ​ខ្មែរ ដែល​កំពុង​សម្រាកព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ ឬ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ ប្រសិនជា​មាន​បំណង​ចាកចេញ​ទៅ​ព្យាបាល នៅ​តាម​ផ្ទះ ឬ​សណ្ឋាគារ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាកចេញ​ចាប់ពី​យប់​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២២ នេះ​តទៅ ។

ក្នុង​ករណី​ដែល​អ្នកជំងឺ​មានរ​គ​ហ​ដ្ឋា​ន​សមរម្យ អាច​ស្នាក់​នៅ​ព្យាបាល​ដាច់​ដោយឡែក​ពី​ក្រុម​គ្រួសារ និង​ត្រូវ​គោរព​តាម​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​សម្រាប់​គ្រប់គ្រង ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ នៅ​តាម​ផ្ទះ ដោយ​មានការ​ចូលរួម​សហការ​រាយការណ៍​ជូន​ដល់​អាជ្ញាធរ​មូលដ្ឋាន​។ សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ មាន​ប្រសិទ្ធភាព​អនុវត្ត​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ