វីរបុរសអង់គ្លេស២រូបស្ថិតក្រោមការពិចារណាមកជំនួសកៅអីលោក Benitez
អង់គ្លេស ៖ ក្លិប Everton បានបណ្តេញលោក Rafael Benitez ចេញពីតំណែងជាអ្នកចាត់ការទូទៅក្រុមឈុតធំរបស់ខ្លួនជាផ្លូវការ
អង់គ្លេស ៖ ក្លិប Everton បានបណ្តេញលោក Rafael Benitez ចេញពីតំណែងជាអ្នកចាត់ការទូទៅក្រុមឈុតធំរបស់ខ្លួនជាផ្លូវការ
អង់គ្លេស ៖ ក្លិប Everton បានបណ្តេញលោក Rafael Benitez ចេញពីតំណែងជាអ្នកចាត់ការទូទៅក្រុមឈុតធំរបស់ខ្លួនជាផ្លូវការ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីដឹកនាំបានត្រឹម៦ខែកន្លះ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្លិបផ្ទាល់។
ការបណ្តេញបុរសអេស្ប៉ាញវ័យ៦១ឆ្នាំខាងលើធ្វើឡើង ក្រោយពេល Everton ចាញ់ម្ចាស់ផ្ទះ Norwich City ការប្រកួតក្នុងលីគលទ្ធផល ២-១ កាលពីថ្ងៃទី១៥ ខែមករា កន្លងទៅ។ Everton បច្ចុប្បន្នកំពុងឈរលេខ១៦ក្បែរតំបន់ត្រូវកាត់ចោល ក្រោយឆ្លងកាត់១៩ប្រកួត ឈ្នះ៥ ស្នើ៤ និងចាញ់១០ មាន១៩ពិន្ទុ។
ដោយឡែកយោងតាមប្រភពពីសារព័ត៌មាន Sky Sports បានរាយការណ៍ថា អតីតកីឡាករឆ្នើមក្រុមជម្រើសជាតិអង់គ្លេសគឺ Wayne Rooney និង Frank Lampard ស្ថិតក្រោមការពិចារណារបស់ Everton ដើម្បីជំនួសកៅអីលោក Rafael Benitez។ ហើយក្នុងបញ្ជីនោះក៏មានទាំងអតីតអ្នកចាត់ការពួកគេគឺលោក Roberto Martinez ផងដែរ ដើម្បីមកកាន់តំណែងដល់ចប់រដូវកាលនេះ។
គួរបញ្ជាក់ថា Wayne Rooney អតីតខ្សែប្រយុទ្ធក្រុម Manchester United បច្ចុប្បន្នជាអ្នកចាត់ការក្រុម Derby County ខណៈ Frank Lampard អតីតខ្សែបម្រើក្រុម Chelsea បច្ចុប្បន្នកំពុងគ្មានក្លិបដឹកនាំ ក្រោយត្រូវបញ្ចប់តួនាទីពីក្រុមរហស្សនាម «តោខៀវ» កាលពីរដូវកាលមុន។
ដោយឡែកលោក Roberto Martinez ធ្លាប់ជាអ្នកចាត់ការ Everton នៅចន្លោះឆ្នាំ ២០១៣-២០១៦ មុនពេលក្លាយជាគ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្ស៊ិកពីឆ្នាំ ២០១៦ រហូតដល់បច្ចុប្បន្ន៕
ចែករំលែកព័តមាននេះ