ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ទាំង​កណ្តាលរាត្រី​! អណ្តាតភ្លើង​លេប​ត្របាក់​ផ្ទះល្វែង​ស្តុក​កង់​អគ្គិសនី​ខ្ទេច

2 ឆ្នាំ មុន
  • ភ្នំពេញ

កង់​អគ្គិសនី​ជា​ច្រើន​គ្រឿង​ត្រូវ​បាន​រង​ការ​ខូចខាត​ដោយសារ​អណ្តាតភ្លើង​ឆាបឆេះ​នៅ​ក្នុងផ្ទះ​ល្វែង​ជាន់​ទី​មួយ​ទាំង​កណ្តាលរាត្រី និង​គ្រឿង​សម្ភារ​:​មួយ​ចំនួន​ផ្សេង​ទៀត​ក៏​ត្រូវ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កង់​អគ្គិសនី​ជា​ច្រើន​គ្រឿង​ត្រូវ​បាន​រង​ការ​ខូចខាត​ដោយសារ​អណ្តាតភ្លើង​ឆាបឆេះ​នៅ​ក្នុងផ្ទះ​ល្វែង​ជាន់​ទី​មួយ​ទាំង​កណ្តាលរាត្រី និង​គ្រឿង​សម្ភារ​:​មួយ​ចំនួន​ផ្សេង​ទៀត​ក៏​ត្រូវ​ភ្លើង​ឆាបឆេះ​ផង​ដែរ តែ​សំណាងល្អ​ករណី​ឆាបឆេះ​នេះ​ដែរ មិន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​ឡើយ​។

សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​អគ្គិភ័យ​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២២ នៅ​តាម​បណ្តោយ​ផ្លូវ​១១១ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ជា​បុគ្គលិក​នៅ​ក្នុង​ហាង បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ នៅ​ជាន់​ទី​១ នៃ​ទីតាំង​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​ផ្កាភ្លើង​ឆ្លង​ចរន្ត​ចេញពី ឌីសង់ទ័រ បណ្តាល​ឱ្យ​ក្លាយជា​អណ្តាតភ្លើង​ឆាបឆេះ​ទៅ​ដល់​កង់​អា​គុយ ដែល​ស្តុក​ទុក​ក្នុង​ឃ្លាំង​ខាងលើ​តែ​ម្តង​។ គ្រាន់តែ​ភ្លើង​ឆេះ​ភ្លាម ប្រជាពលរដ្ឋ​បាន​ធ្វើការ​ទាក់ទង​ទៅ​កាន់​សមត្ថកិច្ច​មូលដ្ឋាន ប៉ុន្តែ​ដោយសារ​ស្ថានភាព​ភ្លើង​ពិបាក​គ្រប់គ្រង សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ទាក់ទង​បន្ត​ទៅ​កាន់​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ ដើម្បី​សុំ​ជំនួយ​ធ្វើការ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ឱ្យ​យ​ទាន់​ពេល​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ខាងលើ​នេះ មិន​បណ្តាល​ឲ្យ​នរណា​ម្នាក់​រង​របួស​នោះ​ទេ គ្រាន់តែ​ខូចខាត​គ្រឿង​សម្ភារ​:​មួយ​ចំនួន និង​កង់​អា​គុយ​តែ​ប៉ុណ្ណោះ​។ ហើយ​ក្រោយ​ពេល​កើតហេតុ កម្លាំង​ជំនាញ​របស់​ការិយាល័យ​នគរបាល​បង្ការ និង​ព​ន្ល់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង និង​បាន​បាញ់​ទឹក​អស់​ចំនួន​២​គ្រឿង ទើប​ធ្វើ​ឲ្យ​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​១២​និង​៥០​នាទី​យប់​ថ្ងៃ​ដដែល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ