ប្លែកណាស់! ជំនួបទុយនេស៊ីនឹងម៉ាលី អាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួតមុន៩០នាទី
កាម៉េរូន ៖ ក្រុមបាល់ទាត់ជម្រើសជាតិម៉ាលី បានយកឈ្នះលើទុយនេស៊ីសម្រាប់ជំនួបវគ្គសន្សំពិន្ទុពូល F ពានរង្វាន់ Africa Cup of
កាម៉េរូន ៖ ក្រុមបាល់ទាត់ជម្រើសជាតិម៉ាលី បានយកឈ្នះលើទុយនេស៊ីសម្រាប់ជំនួបវគ្គសន្សំពិន្ទុពូល F ពានរង្វាន់ Africa Cup of
កាម៉េរូន ៖ ក្រុមបាល់ទាត់ជម្រើសជាតិម៉ាលី បានយកឈ្នះលើទុយនេស៊ីសម្រាប់ជំនួបវគ្គសន្សំពិន្ទុពូល F ពានរង្វាន់ Africa Cup of Nations 2021 (AFCON 2021)ដោយលទ្ធផល ១-០ កាលពីយប់មិញ ដែលជាការស៊ុតបាល់ពិន័យ១១ម៉ែត្រពីសំណាក់កីឡាករ Ibrahima Koné នៅនាទី៤៨ នៅក្នុងការប្រកួតដែលមានរឿងប្លែកគួរឱ្យអស់សំណើចកើតឡើង។
រឿចម្រូងចម្រាសនៅក្នុងជំនួបនេះកើតឡើង បន្ទាប់ពីលោកអាជ្ញាកណ្តាល Janny Sikazwe សញ្ជាតិហ្សំប៊ីបានសាងកំហុសគួរឱ្យអស់សំណើច ដោយផ្លុំកញ្ចែបញ្ចប់ការប្រកួតនៅនាទី៨៥ លុះក្រោយមកការប្រកួតត្រូវសម្រេចឱ្យលេងបន្តទៀត។ ប៉ុន្តែទោះយ៉ាងណា អាជ្ញាកណ្តាលរូបនេះ បានបង្កើតកំហុសម្តងទៀត ដោយលើកនេះ សម្រេចផ្លុំកញ្ចែបញ្ចប់ការប្រកួតមុននាទី៩០ ពោលគឺនៅនាទី៨៩ និង៤៥វីនាទី ដោយពុំមានម៉ោងបន្ថែមនោះទេ។
លោក Mondher Kebaier គ្រូបង្វឹកទុយនេស៊ី រួមនិងជំនួយការគាត់សម្តែងការខឹងសម្បារយ៉ាងខ្លាំង និងរត់ចូលទីលានដើម្បីតវ៉ាជាមួយអាជ្ញាកណ្តាល ដោយសារការប្រកួតនេះ បានចំណាយពេលវេលាច្រើនមានទាំងការពិន័យបាល់ប៉េណាល់ទីចំនួន២លើក, ការពិនិត្យ VAR និងការផ្តល់កាតក្រហមដល់កីឡាករម៉ាលីម្នាក់ ប៉ុន្តែការប្រកួតបែរជាបញ្ចប់មុនពេលកំណត់ទៅវិញ៕ (ដកស្រង់ចេញពី CNN)
ចែករំលែកព័តមាននេះ