សហរដ្ឋអាមេរិក ៖ ជាលើកដំបូងហើយលើពិភពលោក ដែលក្រុមគ្រូពេទ្យវះកាត់អាមេរិក ទទួលបានជោគជ័យក្នុងការវះកាត់ដូរបេះដូងជ្រូកដែលកែប្រែបែបហ្សេនីទិក ឲ្យដល់អ្នកជំងឺម្នាក់។ នេះជាការអះអាងរបស់សាលាវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យMARYLAND កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ តាមរយៈសេចក្ដីប្រកាសមួយ។
តាមសេចក្ដីប្រកាសនោះថា ការវះកាត់នេះ ធ្វើឡើងកាលពីថ្ងៃទី៧ ខែមករា កន្លងទៅ អាចបង្ហាញជាលើកដំបូងថា បេះដូងសត្វអាចបន្តដើរនៅក្នុងខ្លួនមនុស្ស ដោយពុំមានការរអាក់រអួលក្នុងពេលភ្លាមៗ។ លោក DAVID BENNETT អាយុ៥៧ឆ្នាំ ប្រកាសសុខចិត្តទទួលយកការវះកាត់ដូរបេះដូងជ្រូកដល់រួបគាត់។ លោកពេលនេះកំពុងតាមដានយ៉ាងជិតដិតពីសំណាក់ក្រុមគ្រូពេទ្យ ដើម្បីធានាថា បេះដូងថ្មីនោះរបស់គាត់ដំណើរការល្អ។
លោក DAVID BENNETT ជាអ្នករស់នៅរដ្ឋ MARYLAND ១ថ្ងៃមុនការវះកាត់ថ្លែងថា នេះជាការប្រថុយប្រថាននឹងការស្លា.ប់ ចំពោះការវះកាត់ដូរបេះដូង។ ខ្ញុំចង់រស់ហើយ ខ្ញុំគិតថាខ្ញុំត្រូវប្រថុយ ព្រោះនោះជាការជ្រើសរើសចុងក្រោយរបស់ខ្ញុំ។ ខ្ញុំអាចក្រោកចេញពីគ្រែ ពេលខ្ញុំបានស្រួលខ្លួនវិញ។ អ្នកជំងឺរូបនោះរយៈពេលប៉ុន្មានខែចុងក្រោយនេះ រស់ដោយសារម៉ាស៊ីនមួយជាជំនួយ។
ទីភ្នាក់ងារឱសថអាមេរិក FDA បានផ្ដល់ភ្លើងខៀវ ចំពោះការវះកាត់នេះកាលពីយប់ថ្ងៃចូលឆ្នាំថ្មី។ បេះដូងជ្រូកដែលយកមកដូរឲ្យមនុស្ស ជាបេះដូងដែលគេកែប្រែខាងហ្សេនីទិក៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ