អត្តពលិកកម្ពុជាជាង១០០នាក់ ត្រៀមជាស្រេច សម្រាប់ព្រឹត្តិការណ៍ Hangzhou Asian Games ២០២២
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កម្ពុជាកំពុងបង្ហាញពីការត្រៀមខ្លួនប្រកបដោយភាពម៉ត់ចត់ ក្រោយការបើកប្រទេសដែលការត្រៀមខ្លួននេះ
រាជធានីភ្នំពេញ ៖ កម្ពុជាកំពុងបង្ហាញពីការត្រៀមខ្លួនប្រកបដោយភាពម៉ត់ចត់ ក្រោយការបើកប្រទេសដែលការត្រៀមខ្លួននេះ
រាជធានីភ្នំពេញ ៖ កម្ពុជាកំពុងបង្ហាញពីការត្រៀមខ្លួនប្រកបដោយភាពម៉ត់ចត់ ក្រោយការបើកប្រទេសដែលការត្រៀមខ្លួននេះ មិនមែនសម្រាប់តែស៊ីហ្គេមនៅវៀតណាម និងនៅកម្ពុជា នៅឆ្នាំ២០២៣ប៉ុណ្ណោះទេ តែក៏ដើម្បីត្រៀមខ្លួន ដើម្បីការប្រកួត Hangzhou Asian Games ២០២២ នៅប្រទេសចិនផងដែរ។ ថ្នាក់ដឹកនាំវិស័យកីឡាបានលើកឡើងថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការដឹកនាំកីឡាករ កីឡាការិនីមួយចំនួន ក្នុងចំណោមអ្នកកំពុងបង្វឹកត្រៀមខ្លួនរហូតដល់ជាង១០០នាក់ ដើម្បីចូលប្រកួតដណ្ដើមមេដាយ នៅក្នុងការប្រមូលផ្តុំកីឡាដ៏ធំបំផុតរបស់ទ្វីបមួយនេះ។
ទីក្រុង Hangzhou ដែលជាទីក្រុងនៅភាគខាងត្បូងប្រទេសចិន នឹងធ្វើជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតកីឡា Asian Gamesមួយនេះ នៅឆ្នាំ២០២២ ដោយការប្រកួតទាំងមូល គឺនឹងដំណើរការ ចាប់ពីថ្ងៃទី 10 ដល់ថ្ងៃទី 25 ខែកញ្ញា ឆ្នាំ 2022។ កម្ពុជាបានត្រៀមខ្លួនច្បាស់ណាស់ សម្រាប់ការប្រកួតទាំងមូល ដោយកីឡាករសម្រាប់ប្រកួតវិញ្ញាសារសំខាន់ៗនៅក្នុងព្រឹត្តិការណ៍នេះ ក៏កំពុងហ្វឹកហាត់នៅក្នុងប្រទេសចិនស្រាប់ ដើម្បីពង្រឹងសមត្ថភាពផងដែរ។
មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការអូឡាំពិកកម្ពុជាបានបង្ហើបឱ្យដឹងពាក់ព័ន្ធនឹងការប្រកួតនេះថា កម្ពុជាបានទទួលការអញ្ជើញពីអ្នករៀបចំកម្មវិធីចិនរួចហើយ ហើយកម្ពុជាក៏រៀបកម្លាំងយ៉ាងច្បាស់ នៅដើមឆ្នាំ២០២២នេះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានលើកឡើងថា ក្រោយពីយើងបានទទួលការអញ្ជើញ គឺយើងត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ Asian Games ឆ្នាំ 2022 មួយនេះ។ កម្ពុជាបានប្រកាសជាស្រេចថានឹងជួបគ្នានៅទីក្រុង Hangzhou ហើយគឺជាជំនួបដែលច្បាស់លាស់ និងម៉ត់ចត់ ។
លោកបានបន្តថា ទោះជាមានកូវីដ១៩ ប៉ះពាល់ តែកម្ពុជាត្រៀមជាស្រេចក្នុងការការចូលរួមនៅក្នុងព្រឹត្តិការណ៍មួយនេះ នៅក្នុងប្រទេសចិន។ លោកបានលើកឡើងថា កម្ពុជាធ្លាប់មានក្តីបារម្ភថា នឹងពិបាកក្នុងការចូលប្រកួតកីឡាអាស៊ី Hangzhou ឆ្នាំ 2022 ដោយសារតែព្រឹត្តិការណ៍នេះ ត្រូវចំនឹងប្រតិទិនដ៏មមាញឹករបស់កម្ពុជា ក្នុងការត្រៀមខ្លួនស៊ីហ្គេមនៅវៀតណាម និង ការរៀបចំស៊ីហ្គេមរបស់ខ្លួន នៅឆ្នាំ២០២៣ តែពេលនេះ កម្ពុជាបានចាត់ចែងរៀបចំរួចហើយ សម្រាប់ការប្រកួត។
លោកបានបន្តទៀតថា អត្តពលិកកម្ពុជានឹងចូលរួមក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ ២០២១ ដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២២ ហើយបន្ទាប់មកគឺត្រៀមខ្លួនប្រកួតនៅចិន។ ក្រៅពីការត្រៀមខ្លួននេះ កម្ពុជា ក៏ ត្រូវមមាញឹក នឹងការ ត្រៀម ខ្លួនសម្រាប់ស៊ីហ្គេម ឆ្នាំ ២០២៣។ ឯកឧត្តមថា ការរាតត្បាតនៃជំងឺកូវីដ១៩ ជាកត្តាមួយដែលត្រូវពិចារណា បន្ថែមពីលើការប្រកួតកីឡាជាតិលើកទី៣ ដែលមន្ត្រីកីឡាចង់រៀបចំនៅខែវិច្ឆិកា ឆ្នាំក្រោយ ដោយសារតែការលើកស៊ីហ្គេមនៅវៀតណាម ការប្រកួតនៅចិន និងការត្រៀមខ្លនសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣។
លោកបន្តថា កម្ពុជាបានបង្ហាញសមត្ថភាពរបស់ខ្លួនរួចហើយ ក្នុងការចូលរួមក្នុងការជួបជុំកីឡាអន្តរជាតិចំពេលមានជំងឺ រាតត្បាតកន្លងមក។ កាលពីខែសីហា កន្លងទៅ គណៈប្រតិភូកម្ពុជា ដែលមានសមាជិក៨នាក់ រួមទាំងអត្តពលិក៤នាក់ បានទៅ ប្រទេសជប៉ុន សម្រាប់ការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូ ឆ្នាំ២០២០ ផងដែរ។
គួរកត់អោយសម្គាល់ផងដែរថា អត្តពលិកជម្រើសជាតិកម្ពុជា ជាច្រើននាក់ កំពុងហ្វឹកហាត់នៅប្រទេសចិន។ ដូច្នេះ តាម បច្ចេកទេស វាមិនពិបាកសម្រាប់ពួកគេ ក្នុងការត្រៀមខ្លួននៅក្នុងព្រឹត្តិការណ៍ Hangzhou នៅចិន។
NOCC បានប្រកាសនៅមុននេះបន្តិចថា កីឡាករកាយសម្ព័ន្ធ កីឡាចំបាប់ កីឡាករបាល់បោះ និងអត្តពលិកកម្ពុជាចំនួន ១៣៥នាក់ នឹងទៅហ្វឹកហាត់នៅប្រទេសចិនដើម្បីពង្រឹងសមត្ថភាពក្នុងការត្រៀមខ្លួន ៕
ចែករំលែកព័តមាននេះ