WHO ថា វ៉ាក់សាំងមានស្រាប់អាចការពារវីរុសបំប្លែងថ្មី Omicron បាន
WHO ៖ មន្ត្រីអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា វ៉ាក់សាំងដែលមានស្រាប់នៅតែអាចជួយការពារអ្នកជំងឺដែល
WHO ៖ មន្ត្រីអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា វ៉ាក់សាំងដែលមានស្រាប់នៅតែអាចជួយការពារអ្នកជំងឺដែល
WHO ៖ មន្ត្រីអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា វ៉ាក់សាំងដែលមានស្រាប់នៅតែអាចជួយការពារអ្នកជំងឺដែលឆ្លងវីរុសបំប្លែងថ្មី Omicron មិនឲ្យធ្វើទុក្ខធ្ងន់ធ្ងរបាន។
ការថ្លែងនេះកើតឡើងខណៈដែលការធ្វើតេស្តមន្ទីរពិសោធន៍ដំបូងនៃវីរុសបំលែងថ្មីនៅអាហ្វ្រិចខាងត្បូងបានបង្ហាញថា វីរុសអាចគេផុតពីផ្នែកខ្លះនៃការចាក់វ៉ាក់សាំង Pfizer។
អ្នកស្រាវជ្រាវនិយាយថា វានៅតែមានការសិក្សាបន្ថែមទៀតនូវរបៀបដែលអង្គបដិប្រាណរបស់វ៉ាក់សាំងបន្សាបវីរុសប្រភេទថ្មីនោះ។
ប៉ុន្តែលោកវេជ្ជបណ្ឌិត Mike Ryan នាយកផ្នែកសង្គ្រោះបន្ទាន់អង្គការសុខភាពពិភពលោកបាននិយាយថា មិនមានសញ្ញាណាថា វីរុសបំប្លែងថ្មី Omicron នឹងអាចគេចផុតពីវ៉ាក់សាំងល្អជាងវីរុសផ្សេងទៀតនោះទេ និងលើកឡើងថាយើងមានវ៉ាក់សាំងដែលប្រសិទ្ធភាពខ្ពស់ដែលបង្ហាញពីប្រសិទ្ធភាពប្រឆាំងវីរុសគ្រប់ប្រភេទរហូតមកដល់ពេលនេះ។
លោកបញ្ជាក់ទៀតថា ទិន្នន័យដំបូងបានបង្ហាញថាវីរុសបំប្លែងថ្មី Omicron មិនធ្វើឲ្យអ្នកជំងឺឈឺធ្ងន់ធ្ងរជាងអ្នកជំងឺឆ្លងវីរុស Delta និងវីរុសផ្សេងទៀតទេ។
ការសិក្សាថ្មីរបស់អាហ្វ្រិចខាងត្បូង ដែលមិនទាន់ត្រូវបានពិនិត្យ បានរកឃើញថាវ៉ាក់សាំង Pfizer/BioNTech ប្រហែលមានប្រសិទ្ធភាពតិចជាង ៤០ដងប្រឆាំងនឹងវីរុសបំលែងថ្មី Omicron ជាងប្រភេទ Covid ១៩ដើម។
ប៉ុន្តែសមត្ថភាពរបស់ Omicron ក្នុងការគេចពីអង្គបដិប្រាណមិនពេញលេញឡើយ។ នេះបើតាមការបញ្ជាក់របស់សាស្ត្រាចារ្យ Alex Sigal អ្នកឯកទេសខាងមេរោគនៅវិទ្យាស្ថានស្រាវជ្រាវ ដែលដឹកនាំការស្រាវជ្រាវនេះ។
លោកថ្លែងបន្តថា លទ្ធផលដោយផ្អែកលើការធ្វើតេស្តឈា.មពីមនុស្សចំនួន ១២នាក់ល្អប្រសើរជាងអ្វីដែលខ្ញុំរំពឹងទុកពីវីរុស Omicron។
លោកនិយាយថា វ៉ាក់សាំងនៅតែអាចបន្សាបប្រឆាំងនឹងវីរុសបំប្លែងថ្មីបាន ហើយវ៉ាក់សាំងជំរុញប្រហែលអាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន។
ទិន្នន័យបន្ថែមអំពីរបៀបដែលវ៉ាក់សាំង Pfizer អាចប្រឆាំងនឹងវីរុសបំប្លែងថ្មី ត្រូវគេរំពឹងថានឹងចេញផ្សាយនៅប៉ុន្មានថ្ងៃខាមុខទៀត។
រហូតមកដល់ពេលនេះ មិនទាន់មានទិន្នន័យនៅឡើយទេពីវ៉ាក់សាំង Moderna វ៉ាក់សាំង Johnson & Johnson និងវ៉ាក់សាំងផ្សេងៗទៀត ក្នុងការប្រឆាំងវីរុស Omicron៕ (យោងតាមប្រភព៖ BBC)
ចែករំលែកព័តមាននេះ