អតីតកីឡាការិនីវ័យចំណាស់ជាងគេបំផុតលើពិភពលោក ទទួលមរណភាពក្នុងវ័យ១១០ឆ្នាំ
ទីក្រុងឡុងដ៍ ៖ លោកយាយ Eileen Ash អតីតកីឡាការិនីគ្រីឃីតកម្រិតខ្ពស់ (Test cricket) ដែលមានវ័យចាស់ជាងគេលើ
ទីក្រុងឡុងដ៍ ៖ លោកយាយ Eileen Ash អតីតកីឡាការិនីគ្រីឃីតកម្រិតខ្ពស់ (Test cricket) ដែលមានវ័យចាស់ជាងគេលើ
ទីក្រុងឡុងដ៍ ៖ លោកយាយ Eileen Ash អតីតកីឡាការិនីគ្រីឃីតកម្រិតខ្ពស់ (Test cricket) ដែលមានវ័យចាស់ជាងគេលើពិភពលោក បានទទួលមរណៈភាពហើយ ក្នុងអាយុ១១០ឆ្នាំ កាលពីថ្ងៃទី៣ ខែធ្នូ។ នេះបើយោងតាមប្រភពពី BBC ចេញផ្សាយកាលពីថ្ងៃទី៤ ខែធ្នូ។
លោកយាយ Eileen Ash បានបង្ហាញខ្លួនជាលើកដំបូងជាមួយអង់គ្លេសក្នុងឆ្នាំ ១៩៣៧ ដោយធ្លាប់ឆ្លងកាត់ការប្រកួតកម្រិតខ្ពស់ (Test Match) ចំនួន៧លើក មុនពេលចូលនិវត្តន៍ពីកីឡាគ្រីឃីតនៅឆ្នាំ ១៩៤៩ ។
ជាមួយដំណឹងដ៏ក្រៀមក្រំនេះ លោកស្រី Clare Connor នាយកគ្រប់គ្រង ECB នៃកីឡាគ្រីឃីតផ្នែកស្ត្រី និងជាអតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស បាននិយាយថា «Ash គឺជាអ្នកត្រួសត្រាយនៃកីឡាគ្រីឃីត។ ខ្ញុំសោកស្ដាយយ៉ាងខ្លាំង ដែលនិយាយលាគាត់នៅថ្ងៃនេះ»។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ ២០១១ លោកយាយ Eileen Ash បានក្លាយជាអតីតកីឡាការិនីគ្រីឃីតកម្រិតខ្ពស់ដំបូងគេ ដែលរស់នៅរហូតដល់អាយុ១០០ឆ្នាំ។ ខណៈកាលពីខែ មករា ឆ្នាំ ២០២១ ស្ថិតក្នុងអាយុ១០៩ឆ្នាំ លោកយាយបានក្លាយជាមនុស្សចាស់បំផុតនៅចក្រភពអង់គ្លេស ដែលទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩៕
ចែករំលែកព័តមាននេះ