បើកការប្រកួតកីឡាមហាជនថ្នាក់ខេត្តដើម្បីត្រៀមចូលរួមប្រកួតទូទាំងប្រទេសប្រចាំ២០២១
- កណ្តាល
ខេត្តកណ្ដាល ៖ ល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជននិងកីឡាខេត្តកណ្តាលបានធ្វើ
ខេត្តកណ្ដាល ៖ ល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជននិងកីឡាខេត្តកណ្តាលបានធ្វើ
ខេត្តកណ្ដាល ៖ ល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជននិងកីឡាខេត្តកណ្តាលបានធ្វើពិធីចាប់ឆ្នោតនៃការប្រកួតកីឡាមហាជន ជើងឯកខេត្តកណ្តាល ឆ្នាំ២០២១ ដែលរយៈពេល៧ថ្ងៃដែលចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២១ នៅតាមទីលាននានារបស់ខេត្ត។
លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា ការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកខេត្តកណ្តាលប្រចាំឆ្នាំ២០២១នេះ គឺជាការប្រកួតមួយដើម្បីជ្រើសរើសកីឡាករកីឡាការិនីនៃប្រភេទកីឡាទាំង៥ សម្រាប់ត្រៀមការប្រកួតកីឡាទូទាំងប្រទេសឆ្នាំ២០២១ នាពេលខាងមុខនេះ។ ព្រឹត្តិការណ៍នេះរួមមានកីឡា ចំនួន៥ប្រភេទ គឺបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម និងទាញព្រ័ត្រ ។
លោកបន្តថា ការប្រកួតនេះបាល់ទាត់មាន១៩ក្រុម បាល់ទាត់បុរសមាន១៦ក្រុម បាល់ទាត់នារី៣ក្រុម បាល់ទះបុរស មាន១៤ក្រុម គឺបាល់ទះបុរស៨ក្រុម និងនារី៦ក្រុម អត្តពលកម្មមាន៥ក្រុមដែលមានកីឡាករ កីឡាការិនី សរុប៦០នាក់ រីឯប្រភេទកីឡាទាញព្រ័ត្រ មាន១០ក្រុម នារី១០នាក់ និងបុរស១០នាក់ សរុប១០០នាក់ ។
បាល់ទាត់ និងអត្តពលម្មយើងចាប់ផ្តើមការប្រកួតជាផ្លូវការនៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ នៅទីលានបាល់ទាត់ខេត្ត វិទ្យាល័យ ហ៊ុន សែន សេរីភាព និងវិទ្យាល័យ ហ៊ុន សែន តាខ្មៅនៅទីក្រុងតាខ្មៅ។លោកបានបន្តឲ្យដឹងផងដែរថា ការប្រកួតកីឡាមហាជនថ្នាក់ខេត្តនេះទៀតមានការខកខានអស់ជិតពីរឆ្នាំមកហើយដោយសាជម្ងឺកូវីដ-១៩ ។ ទោះជាយ៉ាងណា យើងក៏មិនត្រូវមានធ្វេសប្រហេសដែរ តម្រូវតែអនុវត្តតាមគោលការរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ៕
ចែករំលែកព័តមាននេះ