ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​បន្ថែម​ទឹកប្រាក់​ជិត​៧​ពាន់​លាន​ដុល្លារ​ចូល​ក្នុង​កញ្ចប់​ថវិការ​យោធា

2 ឆ្នាំ មុន

ជប៉ុន ៖ ជប៉ុន​គ្រោង​បន្ថែម​ថវិកាចំនួន ៦,៧៥​ពាន់​លាន​ដុល្លារ​ចូល​ក្នុង​កញ្ចប់​ថវិកា​យោធា​ប្រចាំឆ្នាំ ដើម្បី​ជំរុញ​ដល់​វិស័យ​ការពារ​

ជប៉ុន ៖ ជប៉ុន​គ្រោង​បន្ថែម​ថវិកាចំនួន ៦,៧៥​ពាន់​លាន​ដុល្លារ​ចូល​ក្នុង​កញ្ចប់​ថវិកា​យោធា​ប្រចាំឆ្នាំ ដើម្បី​ជំរុញ​ដល់​វិស័យ​ការពារ​ដែនអាកាស និង​សមុទ្រ ខណៈ​ដែល​ខ្លួន​មានការ​ព្រួយបារម្ភ​ពី​ការ​គំ​រា​.​ម​កំហែង​ពី​ចិន និង​កូរ៉េ​ខាងជើង​។

រដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋមន្ត្រី Fumio Kishida បាន​ធ្វើការ​អនុម័ត​ថវិកាបន្ថែម​នោះ​កាលពី​ថ្ងៃ​សុក្រ ទី ២៦ ខែ​វិ​ច្ឆិកា កន្លង​ទៅ​នេះ​។ សមាជិក​សភា​ជប៉ុន​នឹង​ត្រូវ​សុំ​ឲ្យ​ធ្វើការ​អនុម័ត​កញ្ចប់​ថវិការ​បន្ថែម​។ នេះ​ជា​ការ​បញ្ជាក់​របស់​ក្រសួងការពារជាតិ​ជប៉ុន​។

ក្រសួង​បាន​និយាយ​ថា «​ខណៈ​ដែល​បរិយាកាស​ជុំវិញ​ប្រទេស​ជប៉ុន​កាន់តែ​អាក្រក់​ទៅ​ៗ កិច្ចការ​បន្ទាន់​របស់​យើង​គឺ​ដើម្បី​ព​ន្លឿ​ន​ការ​អនុវត្តន៍​គម្រោង​ផ្សេង​ៗ​ជា​ច្រើន​»។

ការ​បន្ថែម​ខ្ទង់ចំណាយ​នឹង​ជួយ​ឲ្យ​ជប៉ុន​អាប់​ដេ​ត​ប្រព័ន្ធ​មី​ស៊ី​លបាញ់​ពី​ផ្ទៃដី​ទៅ​ផ្ទៃ​អាកាស នៅ​លើ​កោះ​ជា​ច្រើន​ស្ថិត​នៅ​មាត់សមុទ្រ​ចិន​ខាងកើត និង​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស Patriot PAC-3 នៅ​កន្លែង​ផ្សេង​ទៀត​ដើម្បី​ការពារ​ប្រឆាំង​រាល់​អា​វុ​.​ធ​របស់​កូរ៉េ​ខាងជើង​។

ទឹកប្រាក់​នោះ​ក៏​នឹង​ជួយ​ឲ្យ​ជប៉ុន​ទទួល​បាន​មី​ស៊ី​ល​ប្រឆាំង​នាវា​មុខទឹក យន្តហោះ​ល្បាត​ដែនសមុទ្រ និង​យន្តហោះ​ដឹក​ទំនិញ​យោធា​ផង​ដែរ​។

សូម​បញ្ជាក់​ថា ការ​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​ពី​សំណាក់​ចិន លើ​កោះ​តៃវ៉ាន់​បាន​បង្ក​ភាព​ចលាចល​នៅ​ក្នុង​ប្រទេស​ជប៉ុន ព្រោះថា​ប្រ​សិន​ចិន​គ្រប់គ្រង​តៃវ៉ាន់​បាន វា​នឹង​ធ្វើ​ឲ្យ​កងកម្លាំង​ចិន​ស្ថិត​នៅ​ចំងាយ​ប្រមាណ ១០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទឹកដី​ជប៉ុន និង​គំ​រា​.​ម​កំហែង​ដល់​ផ្លូវ​ពាណិជ្ជកម្ម​តាម​សមុទ្រ ដែល​ផ្គត់​ផ្គង​ប្រេង និង​ទំនិញ​ផ្សេង​ៗ​ដល់​ជប៉ុន​។ វា​ក៏​នឹង​អាច​ធ្វើ​ឲ្យ​ចិន​មាន​មូលដ្ឋាន​សម្រាប់​ចូល​ទៅ​កាន់​តំបន់​ប៉ា​ស៊ី​ភិ​ច​ភាគ​ខាងលិច​ដោយ​មិន​មានការ​រំខាន​ផង​ដែរ​៕ (​យោង​តាម​ប្រភព​៖ CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ