ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​កីឡា​ប្រដាល់​សាកល​ តែងតាំង​លោក​ស៊ន អេ​លី​ត ​ជា​គ្រូ​ជម្រើសជាតិ

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​​ភ្នំពេញ​ ៖ សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​ បាន​តែងតាំង​លោក​ស៊ន អេ​លី​ត ​អ្នកគ្រប់គ្រង​ក្លិប​នាយ​ដ្ឋា​ន​អង្គរក្ស​ជា​គ្រូ

​រាជធានី​​ភ្នំពេញ​ ៖ សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​ បាន​តែងតាំង​លោក​ស៊ន អេ​លី​ត ​អ្នកគ្រប់គ្រង​ក្លិប​នាយ​ដ្ឋា​ន​អង្គរក្ស​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ ។ ​ជាមួយនឹង​ការ​តែងតាំង​នេះ ដោយ​សម្លឹង​ឃើញ​លើ​ចំណុច​៣​សំខាន់ ដើម្បី​ជួយ​បង្វឹក ត្រៀម​ស៊ី​ហ្គេ​ម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម នា​ខែឧសភា ឆ្នាំ​២០២២ និង ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

លោក ប៊ុ​យ សោ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា បាន​បញ្ជាក់​ប្រាប់​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា មូលហេតុ​ដែល​តែងតាំង​លោក ស៊ន អេ​លី​ត ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ ដោយសារ​តែ​សហព័ន្ធ​មើលឃើញ​នូវ​គុណសម្បត្តិ​៣​សំខាន់​ៗ​របស់​លោកស៊ន អេលីត​ ដែល​អាច​ជួយ​ឲ្យ​ប្រដាល់សកល​កម្ពុជា​អភិវឌ្ឍ​រីក​ចម្រើន​ និង​ទទួល​បាន​នូវ​លទ្ធផល​ល្អ នៅ​ស៊ី​ហ្គេ​ម លើក​ទី​៣១ និង​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣​។

លោក​អះអាង​ថា លោក ស៊ន អេ​លី​ត ស័ក្តិ​សមជា​គ្រូ​ជម្រើសជាតិ​នោះ​គឺ ទី​១-លោក​មាន​បទ​ពិសោធ​ក្នុង​ការ​បង្វឹក​កីឡាករ ទី​២-លោក​ជា​អតីត​ជម្រើសជាតិ​ប្រដាល់សកល ដែល​ដឹង​ច្រើន​ពី​យុទ្ធសាស្ត្រ​ហ្វឹកហាត់​សកល និង​មាន​ឆន្ទៈ​ក្នុង​ការ​ជំរុញ​អភិវឌ្ឍន៍ និង​ទី​៣-លោក​ជា​មនុស្ស​ម្នាក់​មានកេរ្តិ៍ឈ្មោះ​ល្អ ក្នុង​វិស័យ​ប្រដាល់ និង​ជួយ​ជំរុញ​ឲ្យ​ប្រដាល់សកល​កម្ពុជា កាន់តែ​មាន​ប្រជាប្រិយភាព​បន្ថែម​ទៀត​។

បន្ទាប់​ពី​ទទួល​បានការ​តែងតាំង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ លោក ស៊ន អេ​លី​ត បាន​ប្តេជ្ញា​ថា លោក​នឹង​ចូលរួម​សហការ​ជាមួយ​សហព័ន្ធ​កីឡា​ប្រដាល់សកល និង​ធ្វើ​យ៉ាងណា​ពង្រឹងគុណភាព​កីឡាករ កីឡាការិនី​ជម្រើសជាតិ និង​ពង្រីក​ធនធាន​ប្រដាល់សកល​ឲ្យ​កាន់តែ​ច្រើន តាម​រយៈ​ការ​កៀរគរ​ក្លិប​ប្រដាល់សកល​មួយ​ចំនួន​ឲ្យ​មាន​សកម្មភាព​បណ្តុះបណ្តាល​ឡើង​វិញ និង​បង្កើត​ឲ្យ​មាន​ទីផ្សារ​ប្រកួត​សម្រាប់​ពួក​គេ និង​ជម្រើសជាតិ​។

គួរ​រំលឹក​ថា លោក ស៊ន អេ​លី​ត មុន​នឹង​ក្លាយជា​គ្រូបង្វឹក ធ្លាប់​ជា​អតីត​កីឡាករ​ជម្រើសជាតិ​កីឡា​ប្រដាល់សកល ជម្រើសជាតិ​កីឡា​តេ​ក្វា​ន់​ដូ និង​ជា​អតីត​ជម្រើសជាតិ​កីឡាករ​វ៉ូ​វី​ណា​ម​ផង​ដែរ​។ ក្រោយ​ពី​លោក​បាន​លាឈប់​ពី​អាជីព​ជា​កីឡាករ ក៏​ងាក​មក​ធ្វើ​ជា​គ្រូបង្វឹក​គុន​ខ្មែរ ដោយ​គ្រប់គ្រង​ក្លិប​ប្រដាល់​ឆ្មាសរ​សែន​សុខ​មុនគេ រួច​ប្តូរ​ទៅ​ជា​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ និង​បន្ត​ទៅ​គ្រប់គ្រង​ក្លិប​ប្រដាល់​គុន​ខ្មែរ​នាយកដ្ឋាន​អង្គរក្ស​រហូត​មក​ដល់​បច្ចុប្បន្ន​។ មិនតែប៉ុណ្ណោះ​លោក​ក៏​ជា​មនុស្ស​ម្នាក់​ដែល​ស្រឡាញ់​វិស័យ​កីឡាប្រដាល់​គុន​បូរាណ​ខ្មែរ​ថែម​ទាំង​បាន​នឹង​កំពុង​បង្កើត​កម្មវិធី​ប្រដាល់​ខ្មែរ​អ​លស្តារ ​ដែល​កំពុង​ដំណើរការ​ប្រកួត​រៀង​រាល់​ស​ប្ដា​ហ៍​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ