វ៉ាក់សាំង Pfizer-BioNTech បង្ហាញពីប្រសិទ្ធភាព ៩០,៧ភាគរយប្រឆាំងវីរុសកូរ៉ូណា នៅក្នុងការសាកល្បងលើកុមារអាយុពី៥ឆ្នាំ ដល់ ១១ឆ្នាំ ។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន Pfizer កាលពីថ្ងៃសុក្រម្សិលមិញនេះ។
ក្រុមហ៊ុន Pfizer ថ្លែងនៅក្នុងឯកសារដាក់ទៅកាន់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិកថា កុមារចំនួន១៦នាក់ ក្នុងការសាកល្បងដែលទទួលបានថ្នាំ placebo មានជំងឺកូវីដ ១៩ ធៀបទៅនឹងកុមារតែ៣នាក់ប៉ុណ្ណោះ ដែលទទួលបានវ៉ាក់សាំងឆ្លងវីរុស ។
កុមារដែលចូលរួមក្នុងការពិសោធន៍មានចំនួន ២.២៦៨នាក់។ ដោយសារកុមារច្រើនជាងទ្វេរដងទទួលបានវ៉ាក់សាំង ជាជាងថ្នាំ placebo វាមានន័យថាប្រសិទ្ធភាពរបស់វាស្មើជាង ៩០ភាគរយ។
ដោយផ្អែកលើលទ្ធផល ក្រុមហ៊ុន Pfizer និង BioNTech បាននិយាយកាលពីខែមុនថា វ៉ាក់សាំងកូវីដ ១៩របស់ពួកគេបង្កើតឲ្យមានភាពស៊ាំខ្លាំងចំពោះកុមារ។
ក្រុមហ៊ុន Pfizer បាននិយាយកាលពីថ្ងៃសុក្រម្សិលមិញថា ខ្លួនបានពង្រីកការសាកល្បងព្យាបាលរបស់ខ្លូន ដើម្បីធ្វើឲ្យទិន្នន័យសុវត្ថិភាពប្រសើរឡើងទ្វេរដងនៃចំនួនកុមារដែលបានចូលរួម ។
សូមបញ្ជាក់ថាវ៉ាក់សាំង Pfizer-BioNTech ត្រូវបានអនុញ្ញាតិឲ្យមានការប្រើប្រាស់សម្រាប់កុមារមានអាយុយ៉ាងតិច ១២ឆ្នាំ រួមមានការអនុម័យពេញលេញពីរដ្ឋបាលចំណីអាហារ និងឱថសអាមេរិកនៅខែសីហា សម្រាប់ចាក់លើមនុស្សអាយុ ១៦ឆ្នាំ ឬលើសនឹង។
ប្រជាជនប្រហែល ១៩០លាននាក់នៅអាមេរិកទទួលបានការចាក់វ៉ាក់សាំងពេញលេញរួចរាល់ហើយ ក្នុងនោះមាន ១១លាននាក់មានអាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ ដែលទទួលបានវ៉ាក់សាំង Pfizer។
អាមេរិកគឺជាប្រទេសដែលមានការឆ្លងវីរុសកូវីដ ១៩ធ្ងន់ធ្ងរជាងគេក្នុងពិភពលោក។ គិតត្រឹមថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២១នេះ អាមេរិកមានអ្នកឆ្លងសរុបជាង ៤៥,៤លាននាក់ និងស្លា.ប់ជាង ៧៣៦.០០០នាក់៕ (យោងតាមប្រភព៖ Reuters)
ចែករំលែកព័តមាននេះ