កីឡាករបាល់ឱបឆ្នើមម្នាក់ បាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធ.ត់មួយ
នូវែលសេឡង់ ៖ កីឡាករបាល់ឱប Sean Wainui ដែលជាសមាជិកក្រុមសហភាពបាល់ឱបប្រទេសនូវែលសេឡង់ (Maori All Blacks)
នូវែលសេឡង់ ៖ កីឡាករបាល់ឱប Sean Wainui ដែលជាសមាជិកក្រុមសហភាពបាល់ឱបប្រទេសនូវែលសេឡង់ (Maori All Blacks)
នូវែលសេឡង់ ៖ កីឡាករបាល់ឱប Sean Wainui ដែលជាសមាជិកក្រុមសហភាពបាល់ឱបប្រទេសនូវែលសេឡង់ (Maori All Blacks) បានបាត់បង់ជិវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធ.ត់មួយកាលពីថ្ងៃទី១៨ ខែតុលា កន្លងទៅ។
បើតាមការបញ្ជាក់ពីមន្ត្រីប៉ូលិសប្រចាំតំបន់បានឱ្យដឹងថា កីឡាករវ័យ២៥ឆ្នាំ ដែលជាអតីតយុវជនជម្រើសជាតិនូវែលសេឡង់អាយុក្រោម២០ឆ្នាំរូបនេះ បានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដោយរថយន្តរបស់គេបានរេចង្កូតទៅបុ.កដើមឈើមួយនៅឧទ្យាន McLaren Falls Park ក្បែរទីក្រុង Tauranga វេលាម៉ោង៧:៥០នាទីព្រឹក។
Sean Wainui បានបង្ហាញខ្លួន១០ប្រកួតសម្រាប់ Maori All Blacks និងបានបង្ហាញខ្លួនក្នុងក្របខណ្ឌបាល់ឱបអាជីព Super Rugby ចំនួន៤៤ប្រកួតជាមួយក្រុម Waikato Chiefs។ ខណៈកាលពីខែមិថុនា រូបគេរកបាន៥គ្រាប់ក្នុងការប្រកួតទល់នឹងក្រុម NSW Waratahs ដោយបានបង្កើតកំណត់ត្រាថ្មី ក្លាយជាកីឡាករបាល់ឱបតែម្នាក់គត់រកបានគ្រាប់បាល់ច្រើនក្នុងមួយប្រកួតនៅក្របខណ្ឌ Super Rugby។
មរណភាពរបស់ Sean Wainui ធ្វើឱ្យរំជើបរំជួលក្នុងពិភពបាល់ឱប ដោយមិត្តរួមក្រុម និងកីឡាករមកពីក្រុមនានា ជាពិសេសអ្នកគាំទ្របានបង្ហោះសារចូលរួមរំលែកទុក្ខដល់គ្រួសារនៃស.ព។ ស្របពេលលោក Mark Robinson ដែលជានាយកប្រតិបត្តិបាល់ឱបប្រទេសនូវែលសេឡង់បាននិយាយថា «នេះជាថ្ងៃអាក្រក់សម្រាប់បាល់ឱប។ ការស្លា.ប់របស់ Sean នឹងផ្តល់អារម្មណ៍ដ៏សោកស្តាយដល់អ្នករាល់គ្នា ដែលបានចូលរួមក្នុងកីឡាបាល់ឱប ជាពិសេសសម្រាប់ក្រុមទាំងមូល រួមនិងប្រធានក្រុមរបស់គេផងដែរ»៕ (ដកស្រង់ចេញពី BBC និង Sky Sports)
ចែករំលែកព័តមាននេះ