ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាំលេបនៅផ្ទះ ព្យាបាលកូវីដ១៩ នឹងមាន​ឆាប់ៗនេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

អន្តរជាតិ៖ ថ្នាំគ្រាប់លេបនៅផ្ទះ ព្យាបាលកូវីដ១៩ ត្រូវគេរំពឹងថា នឹងចេញប្រើពេលឆាប់ៗខាងមុនេះហើយ។ ថ្នាំគ្រាប់ព្យាបាលតាមផ្ទះ នឹងក្លាយជាអាវុធទីពីរ ប្រឆាំងកូវីដ១៩ បន្ទាប់ពីការចាក់វ៉ាក់សាំងទប់ស្កាត់ការរាលដាល​នៃមេរោគកូវីដ១៩។ នៅពេលឆាប់ៗនេះ…

អន្តរជាតិ៖ ថ្នាំគ្រាប់លេបនៅផ្ទះ ព្យាបាលកូវីដ១៩ ត្រូវគេរំពឹងថា នឹងចេញប្រើពេលឆាប់ៗខាងមុនេះហើយ។ ថ្នាំគ្រាប់ព្យាបាលតាមផ្ទះ នឹងក្លាយជាអាវុធទីពីរ ប្រឆាំងកូវីដ១៩ បន្ទាប់ពីការចាក់វ៉ាក់សាំងទប់ស្កាត់ការរាលដាល​នៃមេរោគកូវីដ១៩។

នៅពេលឆាប់ៗនេះ គេរំពឹងថា ថ្នាំគ្រាប់ឈ្មោះ molnupiravir របស់ក្រុមហ៊ុន Merck អា​ចនឹងត្រូវរដ្ឋបាលគ្រប់​គ្រង និងបង្ការជំងឺអាមេរិក CDC អនុម័តអោយប្រើឆាប់ៗនេះ។

សារព័ត៌មាន ABC News បានរាយការណ៍ថា CDC អាមេរិក នឹងអោយអ្នកជំនាញពិនិត្យ​សំណើររបស់ក្រុមហ៊ុន ដើម្បីចេញប្រើថ្នាំនេះ ជាលក្ខណៈបន្ទាន់ ដើម្បីព្យាបាលកូវីដ១៩ នៅតាមផ្ទះ នៅខែវិចិ្ឆកា។ ដូច្នេះ គេរំពឹងថា ការអនុម័ត អាច​នឹងកើតមាន នៅខែធ្នូខាងមុខនេះ។

បើសិនជាត្រូវអនុម័តនោះ ថ្នាំនេះ នឹងក្លាយជាថ្នាំលេបតាមផ្ទះ ព្យាបាលកូវីដ១៩ ដំបូងគេ។ ក្រុមហ៊ុន Merck បានស្នើទៅ CDC អាមេរិក ដើម្បីចេញប្រើថ្នាំនេះ ព្យាបាលកូវីដ១៩ បន្ទាប់ពីការសិក្សាស្រាវជ្រាវ បាន​បង្ហាញថា ថ្នាំនេះ អាចកាត់បន្ថយការចូលមន្ទីរពេទ្យ និងការស្លាប់ បានពាក់កណ្តាល ក្នុងចំណោមអ្នកជំងឺកូវីដ១៩ មានចេញរោគសញ្ញាដំបូង។

បើសិនជាអនុម័តនោះ ថ្នាំនេះ គឺអ្នកជំងឺកូវីដ១៩ អាចលេបនៅផ្ទះរបស់ខ្លួន ដើម្បីសម្រាលរោគសញ្ញា និងដើម្បី​អោយឆាប់ជាសះស្បើយ។

ដូច្នេះនៅពេលដែលគេអនុញ្ញាតអោយចេញប្រើបន្ទាន់នោះ វានឹងរឹតតែជួយមួយកម្រិតទៀត ក្នុង​ការប្រឆាំងកូវីដ១៩។

ប៉ុន្តែបញ្ហាគឺត្រង់ថា តើបន្ទាប់ពីចេញប្រើប្រាស់ហើយនោះ តើថ្នាំនេះ នឹងអាចរកបាននៅកម្ពុជា នៅពេលណា?

បើសិនជាកម្ពុជាយើង មានលទ្ធភាពអាចទិញបានវ៉ាក់សាំងនេះ បានមុនគេនោះ ដូចដែលយើងមានវ៉ាក់សាំងចាក់​មុនគេនោះ វានឹងពិតជាជួយច្រើនដល់ការប្រយុទ្ធនឹងកូវីដ១៩ និងការបើកដំណើរការសេដ្ឋកិច្ច អោយ​បានពេញលេញឡើង​វិញ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ