ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​​ប្រេងឥន្ធនៈដេប៉ូតេលា២ទីតាំងដែល​លួច​លី​ត្រ​ពី​អតិ​ថិ​ជន​ត្រូវ​បញ្ជូនទៅតុលាការ​

2 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ​៖ ក្រុម​គណៈកម្មាធិការ​ចម្រុះមាន​កាំកុងត្រូល ប្រចាំ​ខេត្ដកណ្តាល និង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដោយ​មានការ​ដឹកនាំ​សម្របសម្រួល​និ​តិ​វិធី​ពី លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល…

ខេត្តកណ្តាល ​៖ ក្រុម​គណៈកម្មាធិការ​ចម្រុះមាន​កាំកុងត្រូល ប្រចាំ​ខេត្ដកណ្តាល និង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដោយ​មានការ​ដឹកនាំ​សម្របសម្រួល​និ​តិ​វិធី​ពី លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល បាន​ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​ចំណុច​ស្ថានីយ​ប្រេង​ឥន្ធនៈ​តេ​លា​ដេប៉ូ ចាន់​ធឿ​ន និង​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ
​តេ​លា​ដេប៉ូ ម៉ាក់ ម៉ី​ម៉ី ដែល​ស្ថិត​នៅ​ភូមិ​ព្រែក​ខ្សេវ សង្កាត់​រកា​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ហើយ​ក៏​បាន​ពិនិត្យ​ឃើញ​ថា ​​មិន​ប្រក្រតី​មួយ​ចំនួន និង​ធ្វើការ​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ចាត់ការ​តាម​ផ្លូវច្បាប់​​ថែម​ទៀត​ផង ។

ការចុះពិនិត្យធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២​ តុលា​ វេលា​ម៉ោង​៧​​នៅ​ចំណុច​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​តេ​លា​ដេ ប៉ូ ចាន់​ធឿ​ន និង​ស្ថានីយ​ប្រេង ឥន្ធនៈ​​តេ​លា​ដេប៉ូ ម៉ាក់ ម៉ី​ម៉ី ដែល​ស្ថិត​នៅ​ភូមិ​ព្រែក​ខ្សេវ សង្កាត់​រកា​ខ្ពស់ ក្រុង​តា​ខ្មៅ ។ ជនសង្ស័យ​ទី​១​-ឈ្មោះ ហ៊ុយ សុខ​ហ៊ា​ង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ ភូមិ​ព្រែក​ខ្សេវ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ទី​២-​ឈ្មោះ នុ​ត វាន់​ឌឿ​ន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ ភូមិ​កោះគរ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ទី​៣-​ឈ្មោះ ថូ សុ​ផាត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ ភូមិ​ព្រែក​ខ្សេវ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

បើ​តាម​មន្ត្រីជាន់ខ្ពស់​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បានឱ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​១១ ​តុលា ឆ្នាំ​២០២១ វេលា​ម៉ោង​១៦ និង​៤០​នាទី ក្រុម​គណៈកម្មាធិការ​ចម្រុះ មាន​កាំកុងត្រូល ប្រចាំ​ខេត្ដ កណ្តាល និង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ចុះ​ទៅ ត្រួតពិនិត្យ​នៅ​ចំណុច​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​តេ​លា​ដេប៉ូ ចាន់​ធឿ​ន និង​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​តេ​លា​ដេប៉ូ ម៉ាក់ ម៉ី​ម៉ី ដែល​ស្ថិត​នៅ​ភូមិ​ព្រែក​ខ្សេវ សង្កាត់​រកា​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ហើយ​ក៏​បាន​ពិនិត្យ​ឃើញ​ថា មាន​មិន​ប្រក្រតី ជា​លទ្ធផល ដេប៉ូ ម៉ាក់​មុ​ី​មុ​ី ប្រេងសាំង​ធម្មតា ខ្វះ​៧​លី​ត្រ ក្នុង​១០០​លី​ត្រ​។ ប្រេង​សាំ​ស៊ុប​ពែរ ខ្វះ​៨,៨​លី​ត្រ ក្នុង​១០០​លី​ត្រ​។ ប្រេងម៉ាស៊ូត ខ្វះ​៥,០៥​លី​ត្រ ក្នុង​១០០​លី​ត្រ ។

ចំណែក​ដេប៉ូ ចាន់ ធឿ​ន រក​ឃើញ ប្រេងសាំង​ធម្មតា ខ្វះ​៥,៣​លី​ត្រ ក្នុង​១០០​លី​ត្រ ។ ប្រេងសាំង​ស៊ុប​ពែរ ខ្វះ​៥,៨​លី​ត្រ ក្នុង​១០០​លី​ត្រ ។ ​ប្រេងម៉ាស៊ូត ខ្វះ​៦,១៥​លី​ត្រ ក្នុង​១០០​លី​ត្រ ។ ទើប​សមត្ថកិច្ច​បាន​ធ្វើការ​បិទ​សៀ​ល​ទៅ​លើ​ដៃ​បូម​ប្រេង​ឥន្ទ​នៈ និង​ផ្អាក​ជា​បណ្តោះអាសន្ន នូវ​អាជីវកម្ម​របស់​ដេប៉ូ ប្រេង​ឥន្ទ​នៈ​ទាំង​២​នេះ​។

លុះដល់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​៧​និង​០០​នាទី ឈ្មោះ ហ៊ុ​ង សុខ​ហ៊ា​ង មក​ចំណុច​ស្ថានីយ​ប្រេង​ឥន្ទ​នៈ​តេ​លា​ដេប៉ូ ចាន់ ធឿ​ន របស់​ខ្លួន ហើយ​ក៏​បាន​យក​កន្ត្រៃ​មក​ធ្វើការ​កាត់​ផ្តាច់​ខ្សែលួស​(​សៀ​ល​)​ដើម្បី​ធ្វើការ​បើក​លក់​អាជីវកម្ម​របស់​គាត់​ជា​ធម្មតា​វិញ​។ ចំណែកឯ​ឈ្មោះ ថូ សុ​ផាត នៅ ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​៧​និង​០០​នាទី គាត់​បាន​យក​កន្ត្រៃ​មក​កាត់​ខ្សែលួស​(​សៀ​ល​)​ដែល​សមត្ថកិច្ច​បាន​បិទ​នោះ ដើម្បី​បើក​លក់​អាជីវកម្ម​ជា​ធម្មតា​វិញ​ដែរ​។

ភ្លាម​ៗ​នោះ​ ក្រុម​គណៈកម្មាធិការ​ចម្រុះ​បាន​ចុះ​ទៅ​បិទ​អាជីវកម្ម​ម្តងទៀត នឹង​នាំ​ខ្លួន​ជន​ទាំង​០៣​នាក់​នោះ មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកណ្តាល ដើម្បី​ធ្វើការ​សាកសួរ ។ ករណី​នេះ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ នៅ​រសៀល​នេះ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ​

អត្ថបទសរសេរ ដោយ