ខេត្តព្រះសីហនុ ៖ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន រយៈពេល ២ថ្ងៃ ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ចំនួន ៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ។
ករណីទី១- នៅវេលាម៉ោង ០២និង២០នាទីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ មានឈ្មោះ WANG XI ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុមទី០១ ភូមិ០៦ សង្កាត់០៤ ក្រុង-ខេត្ដព្រះសីហនុ ។
វត្ថុតាងដកហូតបាន រួមមាន ៖
- ម្សៅក្រាមព៌ណសថ្លា សង្ស័យសារធាតុញៀន ០១កញ្ចប់-ម៉ាស៊ីនកិន កញ្ឆារមួយ
- កញ្ជប់បារី សំរាប់ដាក់កញ្ឆារមួយចំនួន
- ទូរសព្ទ័ដៃ ០១គ្រឿង
- រថយន្តចំនួន ០១គ្រឿង ។
ករណីទី២- កាលពីនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដឹកនាំបញ្ជាកម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលពីលោក ពេញ ពិសិដ្ធ ព្រះរាជ្ញអជ្ញារង បានឃាត់ជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន នៅចំណុចខាងក្រោយកាស៊ីណូ ហួយហ័រ ក្រុម១១ ភូមិ០១ សង្កាត់០២ ក្រុង-ខេត្ដព្រះសីហនុ ។
ជនសង្ស័យមានឈ្មោះ ZHANG HONG YOU ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុមទី២១ ភូមិ០៤ សង្កាត់០៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។
កម្លាំងជំនាញ ដកហូតវត្ថុតាងបាន រួមមាន ៖
- ម្ស៉ៅក្រាម សង្ស័យជាសារធាតុញៀន ចំនួន ២៦កញ្ចប់
- ម្ស៉ៅសថ្លា សង្ស័យជាសារធាតុញៀន ចំនួន ១១កញ្ចប់
- ថ្នាំញៀនអ៊ិចស្តាស៊ី ប្រភេទម្ស៉ៅ (MDMA) ចំនួន ០១កញ្ចប់
- ថ្នាំញៀនអ៊ិចស្តាស៊ី ប្រភេទទឹក (MDMA)ចំនួន ០៤ដប
- ថ្នាំគ្រាប់អក្ស WY មេតំហ្វេតាមីន ចំនួន ០៣កញ្ចប់
- ទូរសព្ទដៃ ចំនួន ០២គ្រឿង ។
នៅវេលាម៉ោង ២៣និង៥០នាទីយប់ថ្ងៃខែឆ្នាំដដែល តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ កម្លាំងជំនាញក៏បានឈានដល់ឆែកផ្ទះជួលមួយកន្លែង នៅក្រុម២១ ភូមិ០៣ សង្កាត់០៤ ក្រុងព្រះសីហនុ ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ។ មានឈ្មោះទី១ CHEN JING HUAI ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ និងទី២- មានឈ្មោះ CHEN GUO FENG ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ អ្នកទាំង២ ស្នាក់នៅក្នុងក្រុម២១ ភូមិ០៣ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
វត្ថុតាងដកហូតបានរួមមាន ៖
- ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន ចំនួន ០៥កញ្ចប់
- រុក្ខជាតិក្រៀម សង្ស័យជាកញ្ឆា ចំនួន ០១កញ្ចប់
- ម្សៅក្រាម សង្ស័យជាសារធាតុញៀន ចំនួន ១២កញ្ចប់
- ថ្នាំគ្រាប់ អក្ស WY មេតំហេ្វតាមីន ចំនួន ១៣កញ្ចប់
- ថ្នាំញៀនអ៊ិចស្តាស៊ី ប្រភេទទឹក (MDMA) ចំនួន ០២ដប
- ថ្នាំញៀន អ៊ិចស្តាស៊ី ប្រភេទម្ស៉ៅ (MDMA) ចំនួន ០២កញ្ចប់
- ម្សៅក្រាម ពណ៏ប្រផេះ សង្ស័យជាសារធាតុញៀន ចំនួន ០១កញ្ចប់
- ជញ្ជីងថ្លឹងថ្នាំ ចំនួន០២គ្រឿង
- ទូរសព្ទដៃ ចំនួន ០១គ្រឿង ។
លុះមកដល់វេលាម៉ោង០២ទៀបភ្លឺឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ ZHANG HONG YOU បានបន្តសហការណ៏ជាមួយកម្លាំងជំនាញ ដោយបាននាំទៅឆែកបន្ទប់ស្នាក់នៅមួយកន្លែងទៀត របស់ជនសង្ស័យឈ្មោះ LU JIAN MIN ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិចិន នៅក្រុម១១ ភូម០១ សង្កាត់០២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
កម្លាំងជំនាញរកឃើញ ម្ស៉ៅក្រាមសង្ស័យ ជាសារធាតុញៀន ចំនួន ០៧កញ្ចប់ និងទូសព្ទដៃ ចំនួន ០២គ្រឿង ។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ រួមទាំងវត្ថុតាងខាងលើ ត្រូវបាននគរបាលជំនាញកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ