រាជធានីភ្នំពេញ ៖ ប្រសិនបើយើងឮពាក្យថា ថូផ្កា នោះអ្នកប្រាកដជាគិតថា ថូសម្រាប់ដាក់ផ្កា លម្អផ្ទះ លម្អភោជនីដ្ឋាន ឬសារៈមន្ទីរជាដើម (សម្រាប់តាំងក្នុងសារៈមន្ទីរភាគច្រើន ច្រើនតែជាវត្ថុបុរាណ) ។
តើអ្នកពិតជាបានទេដឹងថា អ្វីដែលជាលក្ខណៈពិសេសរបស់ថូ ? តើវាសម្រាប់តែដាក់ផ្កាមែនទេ ? ជាការពិត ប្រសិនបើអ្នកបានឮចេញពីគំនិតរបស់ស្ត្រីខ្លះ អ្នកនឹងបានឮត្រឹមថា ថូបើមិនមានផ្កានៅក្នុងនោះ នោះវានឹងមិនមានសម្រស់នោះទេ ។ ស្ត្រីភាគច្រើនគិតថា មានថូត្រូវមានផ្កា ដើម្បីទាក់ទាញភាពស្រស់បំព្រង ។ តែទោះយ៉ាងណាក៏ដោយ វាជារឿងខុសគ្នាទាំងស្រុង សម្រាប់អ្នកដែលមានបំណងប្រាថ្នា ឬស្រឡាញ់យ៉ាងខ្លាំងចំពោះវត្ថុបុរាណ ដែលមានអាយុកាលដ៏យូរអង្វែងនោះ ។
និយាយឱ្យត្រង់ទៅថូបុរាណមួយ មិនត្រឹមតែអាចដាក់ផ្កាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានប្រវត្តិជាប្រវត្តិសាស្ត្រគួរឱ្យចាប់អារម្មណ៍ទៀតផង ។ ប្រហែលជានេះជាមូលហេតុដែលវានឹងធ្វើឱ្យអ្នកចំណាយលុយច្រើន ដើម្បីក្លាយជាម្ចាស់កម្មសិទ្ធិរបស់វា ។ ដូចនេះ យើងសូមណែនាំថូមួយប្រភេទនេះ ដែលមានតម្លៃថ្លៃជាងគេនៅលើលោក ៖
ថូឈៀនឡុង (Qianlong Vase) មានតម្លៃ ៥៣ លានដុល្លារ ៖ នៅក្នុងការដេញថ្លៃមួយនាពេលថ្មីៗនេះ ថូចិន Qianlong ដែលធ្វើពីប៉សឺឡែន បានបង្កើតឯតទគ្គកម្មថ្មីមួយ ក្លាយជាវត្ថុថ្លៃដែលបំផុតក្នុងលោក ដែលវាជាប្រវត្តិសាស្ត្រមិនធ្លាប់មាននៃការដេញថ្លៃ ។ ថូនេះ ត្រូវបានគេដឹងថា វាមានអាយុកាលតាំងពីសតវត្សរ៍ទី ១៨ មកម្ល៉េះ វាមានកំពស់ប្រហែល ១៦ អ៊ីញ និងតុបតែងយ៉ាងល្អិតល្អន់ជាមួយរូបត្រីជាច្រើន ។ វាត្រូវបានគេជឿថា ជាកម្មសិទ្ធិរបស់គ្រួសាររាជវង្ស ប៉ុន្តែត្រូវបានគេយកចេញពីពួកគេ ក្នុងកំលុងសង្គ្រាមអាភៀនលើកទី ២ នៅក្នុងប្រទេសចិន ៕ ប្រភព ៖ successstory
ចែករំលែកព័តមាននេះ